ទស្សនៈមន្ត្រីរាជការសារមិនបែកធ្លាយ តែសូមបងជួយចុះផ្សាយផង៖ ថ្មីៗនេះសម្តេចហ៊ុន សែន ស្រែកថា បេីអាមេរិក ចង់ដាក់ទណ្ឌកម្មដោយមិនផ្តល់ទិដ្ឋិការអោយមន្រ្តីកម្ពុជា កម្ពុជាក៏និងអាចដាក់ទណ្ឌកម្ម ដោយមិន ផ្តល់ទិដ្ឌិការអោយអាមេរិកវិញដែរ!
យេីងសូមវិភាគវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ ដូចខាងក្រោម៖
១. មន្រ្តី និង ជនជាតិកម្ពុជាចូលទៅអាមេរិក
- ដេីម្បីចង់រស់នៅក្នុងប្រទេស ដែលមានសេរីភាព សិទ្ឋមនុស្ស និងប្រជាធិបេត្យ
- ទៅរកការងារធ្វេី ដេីម្បីជីវភាពធូធារ
- បញ្ជូនកូន គ្រួសារ និង បងប្អូនទៅរៀន
- ។ល។
២. មន្រ្តី និងប្រជាជនអាមេរិកចូលកម្ពុជា
- បង្កេីតអង្គការជាច្រេីន ដោយជួយលេីការងារសង្គម ក្នុងនោះក៏បាន ជួយពង្រឹងលេីលទ្ឋិប្រជាធិបតេយ្យ សិទ្ឋមនុស្ស ក៏ដូចជាកិច្ចការបរិស្ថាន
- ផ្តល់ជំនួយលេីច្រេីនវិស័យ
- ផ្តល់ការងារជាច្រេីន ទាក់ទាញវិនិយោគ តាមរយះការផ្កល់កូតា អត់យកពន្ឋនាំចូលទៅលក់នៅអាមេរិកនិងសហគមន៏អ៊ឺរ៉ុប កុំភ្លេចថា អាមេរិកគឺជាអ្នកផ្តួចផ្តេីមគំនិតរឿងកូតានេះ
- ចូលមកជាអ្នកទេសចរណ៏រាប់ម៊ឺនអ្នក
-។ល។
លេងនយោបាយប្រទេសនិមួយៗត្រូវការចំណេញដល់ប្រទេសជាតិ ប្រធានាធិបតី របស់គេហារមាត់និយាយមិនអោយខាតទេ មិនចំណេញគឹមិននិយាយ ប៉ុន្តែនាយករដ្ឋមន្រ្តីខ្មែរម្នាក់នេះ តែងតែនិយាយខាតរហូត ពេលខ្លះនិយាយធ្វេីអោយគេមេីលងាយជនជាតិខ្មែរ បង្អាប់បង្ថោកដល់ជាតិសាសន៏ខ្លួនឯង ដែលធ្លាប់តែថ្កេីងថ្កានថែម់ទៀតផង ៕ ((ប្រភព៖ Chham Chhany))
No comments:
Post a Comment