ប្រវត្តិសង្ខេបរបស់លោក សម រង្ស៊ី (Sam Rainsy), អាជីពនយោបាយ និងក្រុមគ្រួសាររបស់លោក ។
លោក សម រង្ស៊ី ជាមេដឹកនាំនិងជាសហស្ថាបនិករបស់គណបក្ស សង្គ្រោះជាតិ។ លោកជាអតីតសមាជិកនៃគណបក្សរាជា និយមហ៊្វុនស៊ិន និងបានបម្រើការជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង អំឡុងរដ្ឋាភិបាលចម្រុះរបស់ក្រុមព្រះ នរោត្តមរណឫទ្ធិ ពីឆ្នាំ១៩៩៣រហូតដល់មានការប ណ្តេញគាត់ចេញពីមុខតំណែង នៅក្នុងឆ្នាំ១៩៩៤។ នៅខែមិថុនាឆ្នាំ១៩៩៥ គាត់ក៍ត្រូវបានគេបណ្តេ ញចេញពីរដ្ឋសភាទៀត។
លោក សម រង្ស៊ី បានបង្កើតគណបក្សមួយឈ្មោះ ថា គណបក្សជាតិខ្មែរ។ ក្រោយមកមិនយូរប៉ុន្មាន លោក សម រង្ស៊ី ត្រូវលោក ងួន សឿ ធ្វើបក្សប្រហារ បណ្តេញ ចេញពីប្រធានគណបក្សជាតិខ្មែរ។ នៅមុនពេលបោះ ឆ្នោតឆ្នាំ១៩៩៨ លោក សម រង្ស៊ី បានបង្កើត គណបក្សមួយថ្មីទៀត ដោយយកឈ្មោះខ្លួន ផ្ទាល់ ដាក់ជាឈ្មោះគណបក្ស ដើម្បីកុំ ឲ្យគេប្លន់យកដូចមុនទៀត គឺគណបក្សសមរង្ស៊ី ។ ពីឆ្នាំ២០០០ដល់ឆ្នាំ២០០២ ហើយម្តងទៀតពី ឆ្នាំ២០១២ដល់ឆ្នាំ២០១៤ លោកសមរង្ស៊ី ធ្វើជាប្រធានក្រុមប្រឹក្សានៃគណបក្សសេរី និងគណបក្ស ប្រជាធិបតេយ្យអាស៊ី។
លោក សម រង្ស៊ី បានធ្វើនិរទេសខ្លួន នៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយខ្លាចមាន ការចាប់ខ្លួន បន្ទាប់ពីសភាជាតិ ដែលភាគច្រើន មកពីគណបក្សប្រជាជនកម្ពុជា សម្រេចដកអភ័យឯកសិទ្ធិ សភាចេញពីរូបលោក។ ជាមួយគ្នានេះដែរ មានតំណាងរាស្ត្រ ពីររូបទៀត មកពីគណបក្ស សម រង្ស៊ី គឺលោក ជាម ច័ន្ទ នី និងលោក ជា ប៉ូច ក៏ត្រូវបានគេដកអភ័យឯក សិទ្ធិផងដែរ។
លោក សម រង្ស៊ី ត្រូវប្រឈមនឹងបទបរិហារកេរ្តិ៍ ដែល ជាបទព្រហ្មទណ្ឌ បន្ទាប់ពីបានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជានិងហ៊្វុនស៊ិនប៉ិក ដែល រួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ នាពេលនោះ ថា ជារដ្ឋាភិបាលពុករលួយ។ ក្រៅពីនេះ លោក សម រង្ស៊ី ក៏បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរថា មានការជាប់ទាក់ទិនទៅនឹងការសម្លាប់ លោ់ក ជា វិជ្ជា មេដឹកនាំសហជីព ដែលមានទំនាក់ទំនង ជិតដិតជាមួយគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០០៤ នោះ។
នៅឆ្នាំ២០០៩ លោក សម រង្ស៊ី បានធ្វើនិរទេស ខ្លួនម្តងទៀត ដោយសារសភាជាតិសម្រេចដកអភ័យឯក សិទ្ធិលោក តាមសំណើររបស់តុលាការខេត្ត ស្វាយ រៀង ដែល បានចោទប្រកាន់លោកថា បានបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ ដោយសារតែលោកបានដកតម្រុយបង្គោលព្រំដែន ដែលយួនបានបោះចូលក្នុងដីខ្មែរ ព្រម ទាំងការប្រើប្រាស់ឯកសារក្លែងក្លាយ។ ក្រោម បទចោទប្រកាន់ទាំងពីរនេះ នៅខែកញ្ញាឆ្នាំ២០១ ០ លោក សម រង្ស៊ី ត្រូវបានកាត់ទោសដោយ កំបាំងមុខ និងត្រូវផ្តន្ទាទោសឲ្យជាប់គុក១២ឆ្នាំ ដែលត្រូវបានគេមើលឃើញថា មានលក្ខណៈនយោបាយ សុទ្ធសាធ។
នៅឆ្នាំ២០១២ គណបក្ស សម រង្ស៊ី បានរួប ញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតបាន ជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ រឹងមាំមួយ រហូតដល់សព្វថ្ងៃ។ បន្ទាប់ពី ការលាលែងពីតំណែងប្រធានគណបក្ស សម រង្ស៊ី មក លោក សម រង្ស៊ី ត្រូវបានសមាជបក្ស តែងតាំងឲ្យធ្វើជាប្រធាន គណបក្សថ្មីនេះ ចំណែកឯលោក កឹម សុខា វិញ ត្រូវ បានតែងតាំងជាអនុប្រធាន។
ខែកក្កដាឆ្នាំ២០១៣ ចំពេលដែលគណបក្សនយោបាយទាំងអស់ នៅកម្ពុជា កំពុងធ្វើយុទ្ធនាការបោះឆ្នោត នោះ លោក សម រង្ស៊ី បានប្រកាសផ្សាយនៅក្នុង ទំព័រ ផេសប៊ុក របស់លោកថា លោកនឹងវិលត្រឡប់មកស្រុក ខ្មែរវិញ នៅពេលឆាប់ៗខាងមុខនេះ បើទោះជា ត្រូវស្លាប់ ឬក៏ត្រូវជាប់គុកក៏ដោយ ក៏លោកមិនខ្លាចដែរ។
ព្រះមហាក្សត្រនរោត្តមសីហមុនី បានចេញព្រះរាជ ក្រឹតលើកលែងទោសលោកសមរង្ស៊ី តាមសំណើរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដោយបានអនុញ្ញាតឱ្យ មេដឹកនាំគណបក្សប្រឆាំង វិលត្រឡប់មកកម្ពុជាវិញ ដោយមិន មានការគំរាមកំហែង ឬដាក់ពន្ធនាគារអ្វីឡើយ។ ទោះ ជាយ៉ាងនេះក្តី លោក សម រង្ស៊ី នៅតែមិនមាន សិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅក្នុង ការបោះឆ្នោតសកល នាឆ្នាំ២០១៣នោះឡើយ។ គិតមកដល់ពេលនេះ លោក សម រង្ស៊ី ត្រូវ បានគេកាត់ទោស ហើយត្រូវបានព្រះមហាក្សត្រ លើកលែងទោសឲ្យ ចំនួនបួនដងហើយ នៅក្នុងជីវិតនយោបាយ របស់លោក។
លោកសម រង្ស៊ី បានវិលត្រឡប់មកដល់កម្ពុជា វិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដោយមានមនុស្ស រាប់សែននាក់រង់ចាំទទួលស្វាគមន៍លោកនៅតាមផ្លូវ ពីចំណត់អាកាសយាន រហូតក្រុងភ្នំពេញ។ គណបក្សសង្គ្រោះ ជាតិទទួលបាន៥៥អាសនៈ នៅក្នុងរដ្ឋសភា។ ទោះជាយ៉ាងក្តី លោក សម រង្ស៊ី និងលោក កឹម សុខា បានបដិសេធចំពោះលទ្ធផលនៃការបោះ ឆ្នោតនេះ ដោយបានចោទប្រកាន់គណបក្សកាន់ អំណាចថា បានធ្វើការលួចបន្លំសន្លឹកឆ្នោត យ៉ាង ច្រើនឥតគណនា តាមរយៈគ.ជ.ប. ដែលខ្លួន គ្រប់គ្រង ហើយទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញ។ បក្ស ប្រឆាំងបានធ្វើពហិការមិនចូលរដ្ឋសភា តាំងពីខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ខែកក្កដាឆ្នាំ២០១៤។
ជីវិតដំបូងនិងអាជីពនយោបាយ
លោក សម រង្ស៊ី កើតនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៤៩។ លោកបានផ្លាស់ ទៅនៅប្រទេសបារាំង នៅឆ្នាំ១៩៦៥។ លោកបានសិក្សា និងធ្វើការជាអ្នកចាត់ការទូទៅផ្នែកវិនិយោគ និងជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ មួយ នៅប៉ារីស។ ក្រោយមកលោកបានក្លាយជាសមាជិក នៃគណបក្សហ៊្វុនស៊ិនប៉ិក។ លោកបានវិល ត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩២ ហើយត្រូវ បានជាប់ឆ្នោតជាសមាជិកសភា សម្រាប់ខេត្តសៀមរាប នៅឆ្នាំ១៩៩៣។
បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ លោក សម រង្ស៊ី ធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅក្នុងរដ្ឋាភិបាលចម្រុះ តែក្រោយមកមិន យូរប៉ុន្មាន ក៏ត្រូវបានគេដកចេញពីតំណែង ហើយថែម ទាំងត្រូវបានគេបណ្តេញចេញបក្សហ្វុនស៊ីនប៉ិក នៅក្នុងឆ្នាំ១៩៩៤ទៀតផង។ នៅឆ្នាំ១៩៩៥ លោក បានបង្កើតគណបក្សខ្មែរជាតិ តែក្រោយមកត្រូវបានប្តូរ ឈ្មោះទៅជាគណបក្សសមរង្ស៊ី វិញ នៅមុនការបោះ ឆ្នោតឆ្នាំ១៩៩៨។ នៅក្នុងការបោះ ឆ្នោតសកល នីតិកាលទី២ ឆ្នាំ១៩៩៨នេះ គណបក្សសម រង្ស៊ី ទទួលបាន១៥អាសនៈ ហើយក្លាយជាគណបក្ស ប្រឆាំងមុនគេបង្អស់ក្នុងសភា។
នៅថ្ងៃទី៣០ ខែមីនាឆ្នាំ១៩៩៧ មានបាតុកម្ម អហិង្សាមួយ ដែលដឹកនាំដោយលោក សម រង្ស៊ី ត្រូវ បានមនុស្សម្នាក់គប់គ្រាប់បែកដៃ ចំនួន៤គ្រាប់ ចូលក្នុងហ្វូងបាតុករ នៅមុខ អតីតវិមានរដ្ឋសភា។ ក្នុងព្រឹត្តិការណ៍គប់គ្រាប់ បែកដៃកាលណោះ បានបណ្ដាលឲ្យមនុស្សប្រមាណ១៦ នាក់ ត្រូវបាត់បង់ជីវិត ចំណែកឯមនុស្ស ១៥០នាក់ផ្សេងទៀតត្រូវរងរបួស ដែលបាតុកម្មនៅពេល នោះ ធ្វើឡើងដើម្បីប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងទ្រង់នរោត្តមរណឫទ្ធិ។
គួររម្លឹកថា នៅថ្ងៃ៣០ខែមីនាឆ្នាំ១៩៩៧ លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំធ្វើបាតុកម្មមួយ នៅមុខវិមានរដ្ឋសភា ក្បែរព្រះបរមរាជវាំង ដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ ដែលបានរងការចោទប្រកាន់ ជាទូទៅថាជាប្រព័ន្ធមិនយុត្តិធម៌។ ការវាយប្រហារដ៏ បង្ហូរឈាមនេះ ត្រូវបានលោក ហ៊ុន សែន និយាយចំអក ឲ្យថា គឺលោក សម រង្ស៊ី ជាអ្នករៀបចំការវាយប្រហារនេះ ដោយខ្លួនឯង ដើម្បីឲ្យគេអាណិត ហើយទម្លាក់ កំហុសលើអ្នកដទៃទៅវិញ។
លោក សម រង្ស៊ី ត្រូវបានកាត់ទោសដោយកំបាំង មុខ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៥ ទាក់ ទងទៅនឹងបណ្តឹងបរិហារកេរ្តិ៍។ តុលាការបានកាត់ ទោសឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារ១៨ខែ និងបង្គាប់ ឱ្យបង់ប្រាក់ច៍នួំន១៤ ០០០ដុល្លាសហរដ្ឋអាមេរិក ទៀតផង។ នៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០០៦ លោក សម រង្ស៊ី ទទួលបានការលើកលែងទោសពីព្រះ មហាក្សត្រ ព្រះបាទនរោត្តមសីហមុនី តាមសំណើរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ បន្ទាប់ មកលោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅ ទី១០ ខែកុម្ភៈ ឆ្នាំ២០០៦។
នៅក្នុងខែតុលាឆ្នាំ២០០៩ លោក សម រង្ស៊ី បានដឹកនាំប្រជាពលរដ្ឋមួយចំនួននៅព្រំដែនកម្ពុជាវៀតណាម ធ្វើការតវ៉ាទៅនឹងអ្វីដែលលោកបានអះអាងថា មានការ ទន្ទ្រានពីទេសវៀតណាម ដោយបានបោះបង្គោលតម្រុយ ព្រំដែន ចូលមកលើទឹកដីខ្មែរ ហើយលោក សម រង្ស៊ី បាន ដកបង្គោលតម្រុយុនោះចោល ដោយផ្ទាល់ដៃ។
នៅឆ្នាំ២០០៩ ក្រសួងការបរទេសរបស់ប្រទេសវៀតណាម បាន ថ្កោលទោសចំពោះសកម្មភាពរបស់លោក សម រង្ស៊ី ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែការពារ រាល់ដំណើរការបោះបង្គោលព្រំដែន របស់ប្រទេសជាតិ ទាំងពីរឲ្យបានម៉ឺងហ្មាត់។ សេចក្តីថ្លែងការណ៍ នេះបានហៅទង្វើរបស់លោកសមរង្ស៊ី ថា បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិប្រទេសទាំងពីរ ព្រមទាំង រំលោភលើច្បាប់នៃប្រទេសកម្ពុជា ក៍ដូចជាប្រទេសវៀ តណាម ស្តីពីសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនៃ ប្រទេសទាំងពីរ។
នៅថ្ងៃទី២៥ ខែតុលា លោក សម រង្ស៊ី ត្រូវ បានគេចោទប្រកាន់ពីបទញុះញង់ប្រកាន់ ពូជសាសន៍ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយ សភាកម្ពុជា បានដកអភ័យឯកសិទ្ធិនៅក្នុង ខែវិច្ឆិកា។ លោក សម រង្ស៊ី ត្រូវបានតុលាការ ចេញដីកាកោះហៅឱ្យចូលបង្ហាញខ្លួន នៅតុលាការដើម្បី ធ្វើសវនាការ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០ តុលាការ ខេត្តស្វាយរៀង បានចេញដីកាចាប់ខ្លួន បន្ទាប់ ពីលោក សម រង្ស៊ី ខកខានមិនបានបង្ហាញខ្លួន នៅតុលាការ។
លោក សម រង្ស៊ី បានគេចចេញពីប្រទេសកម្ពុជា ទៅរស់និរទេសខ្លួន នៅប្រទេសបារាំង ជិតបួនឆ្នាំ ដើម្បីជៀសវាងការចាប់ខ្លួន។ គាត់ត្រូវ បានលើកលែងទោសដោយព្រះមហាក្សត្រនរោត្តមសីហមុនី នៅខែកក្កដា ឆ្នាំ២០១៣ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។
នៅខែមេសា ឆ្នាំ២០១៤ លោក សម រង្ស៊ី បាននិយាយ ទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង នឹងការជាប់គាំងនយោបាយ ដែលបានញាំញីប្រទេសកម្ពុជា តាំងពីខែកក្កដា ឆ្នាំ២០១៣មក។ ជំនួបរវាងលោក សម រង្ស៊ី និង សែន បានឈានដល់មានកិច្ចព្រមព្រៀងមួយ ដើម្បី បញ្ចប់ភាពជាប់គាំង។ ក្រៅពីនេះ ភាគីទាំងពីរក៏ បានព្រមព្រៀងគ្នារំកិលកាលបរិច្ឆេទនៃការបោះឆ្នោត ថយក្រោយ ពីខែខែកក្កដា មកខែកម្ភៈ វិញ។។ កិច្ចព្រម ព្រៀងនេះត្រូវបានចុះហត្ថលេខានៅព្រះបរម រាជវាំង ចំពោះព្រះភក្ត្រព្រះមហាក្សត្រ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វិបត្តិនយោបាយ នៅប្រទេសកម្ពុជា ដែលបានអូសបន្លាយតាំងពីឆ្នាំ ២០១៣មកនោះ ត្រូវបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្គ្រោះជាតិ បានចុះហត្ថលេខារួចមក។ គណបក្ស ប្រឆាំងយល់ព្រមទទួលយកអាសនៈខ្លួន នៅក្នុង សភា ដើម្បីឈានទៅរកការបញ្ចប់ភាពជាប់គាំងនយោបាយ មួយ ដ៏យូរវែងបំផុត ក្នុងប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា។
ក្រៅពីនេះ គណបក្សសង្គ្រោះជាតិក៏ត្រូវ បានគេផ្ដល់តួនាទីសំខានៗមួយចំនួនក្នុងសភា ដូចជាលោក កឹម សុខា ត្រូវបានទទួលតំណែងជាអនុប្រធានទីមួយនៃ រដ្ឋសភា រីឯតួនាទីជាប្រធាននៃគណៈកម្មា ធិការចំនួន៥ ក្នុងចំណោមគណៈកម្មការទាំង១០នៃ រដ្ឋសភា ក៏ត្រូវបានមកគណបក្សប្រឆាំងដែរ។ ម៉្យាង វិញទៀត លោក សម រង្ស៊ី ដែលខកខានមិនបានចុះឈ្មោះ ក្នុងកំឡុងពេលបោះឆ្នោតឆ្នាំ ២០១៣នោះ ក៏ត្រូវបានគេទទួលស្គាល់ជាសមាជិក សភាមួយរូប សម្រាប់មណ្ឌល់កំពង់ចាម ដោយគណៈកម្មាធិការ រៀបចំការបោះឆ្នោត ជំនួសឲ្យលោក គួយ ប៊ុនរឿន ។
ក្រុមគ្រួសារ
ឪពុករបស់លោក សម រង្ស៊ី គឺលោក សម សារី ធ្លាប់ បានបម្រើការជារដ្ឋមន្ត្រីក្រសួងអប់រំ, ក្រសួងេផែនការ និងហិរញ្ញវត្ថុ មុនពេលក្លាយជាឧបនាយករដ្ឋ មន្ត្រី នៅក្នុងរដ្ឋាភិបាលរបស់ព្រះសីហនុ នៅក្នុងឆ្នាំ១៩៥០។ ម្តាយរបស់លោក សម រង្ស៊ី ឈ្មោះអ្នកស្រី អិន ឯម ជា ស្ត្រីម្នាក់ដំបូងគេនៅកម្ពុជា ដែលបាន បញ្ចប់ការសិក្សារថ្នាក់បាក់ឌុប។ លោក សម សារី បានភៀសខ្លួនចេញពីស្រុកខ្មែរ នៅ ឆ្នាំ១៩៥៩ ព្រោះត្រូវបានគេចោទប្រកាន់ថា មានការជាប់ទាក់ទិនទៅនឹងការសមគំនិតមួយ ជាមួយក្រុងបាង កក ក្នុងការប្រឆាំងរដ្ឋាភិបាលខ្មែរ។
នៅពេលនោះលោក សម រង្ស៊ី ទើបតែមានអាយុដប់ ឆ្នាំប៉ុណ្ណោះ។ ចំណែកឯម្តាយរបស់ លោក សម រង្ស៊ី វិញ ត្រូវបានគេចាប់ដាក់ ពន្ធនាគារ។ ជីតារបស់លោក សម រង្ស៊ី គឺលោក សម ញាណ បានបម្រើការជាប្រធានក្រុមប្រឹក្សារាជាណាចក្រកម្ពុជា និងជាសមាជិកដ៏លេចធ្លោមួយរូប នៃគណបក្សប្រជាធិ បតេយ្យ ក្នុងទសវត្សរ៍១៩៤០។
លោក សម រង្ស៊ី បានរៀបការជាមួយអ្នកស្រី ជូឡុ ង ស៊ូមូរ៉ា នៅឆ្នាំ១៩៧១។ បច្ចុប្បន្ន នេះ អ្នកស្រីក៍ជាសមាជិកសភាសនៃគណបក្សសង្គ្រោះ ជាតិដែរ។ លោក សម រង្ស៊ី និងអ្នកស្រី ជូឡុង ស៊ូមារ៉ា មានកូនពីរនាក់ ប្រុសមួយ ស្រីមួយ។ ឪពុករបស់ លោកស្រី ជូឡុង ស៊ូមារ៉ា គឺលោក ញឹក ជូឡុង គឺ ជាឧត្តមសេនីយ៍ម្នាក់ដែលបានបង្កើតគណបក្ស បដិវត្តន៍ខ្មែរ ព្រមទាំងធ្លាប់បានម្រើការងារ ជានាយករដ្ឋមន្ត្រីស្តីទី ក្នុងរយៈពេល ខ្លី នៅក្នុងឆ្នាំ១៩៦២។ ទាំងលោក សម រង្ស៊ី និងភរិយារបស់លោក បានអះអាងដូចគ្នាថា ពួកលោក សុទ្ធតែមានជាប់ពូជពង្សជាជនជាតិចិនទាំងអស់គ្នា៕ (KhmerKrom)
ប្រភពព័ត៌មានជីវប្រវត្តិត្រួសៗរបស់លោក សម រង្ស៊ី ពីទំព័រហ្វេសប៊ុករបស់លោក Ratanak Eng មានយ៉ាងដូច្នេះថា៖ លោក សម រង្ស៊ី កាលពីកុមារភាព ជាមួយ ម្តាយ និង បងប្អូនរបស់លោក ។
លោក សម រង្ស៊ី ជាកូនពៅ ជាកូនដែលម្តាយស្រឡាញ់ជាងគេ។ ជាកូនកំព្រាឪពុកតាំងពីតូច លោក សម រង្ស៊ី និង ម្តាយ រួមទាំងបងៗ បាននិរទេសខ្លួនទៅស្រុកបារាំង។ រស់នៅក្នុងបន្ទប់តូចមួយដែលមានតែចង្ក្រានបាយ និង សាឡុង ម្តាយខិតខំធ្វើការ លាងចាន នៅផ្ទះគេ ដើម្បីចិញ្ចឹមកូនៗ។
បងៗដែលធំល្មមក៏ត្រូវរកការងារធ្វើដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ បងៗដែលមានចំណេះ ជួយបង្រៀនប្អូនៗ។ លុះ លោក សម រង្ស៊ី ចម្រើនវ័យ ក៏បានប្រឡងជាប់រៀននៅសាកលវិទ្យាល័យបារាំង។ រៀនចប់ បានដាក់ពាក្យធ្វើការជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ រហូត ក្លាយជានាយកធនាគារ និងប្រធានផ្នែកហិរញ្ញវត្ថុជាច្រើន។ កាលពីសម័យខ្មែរក្រហម លោកជាអ្នកកាសែត សរសេរពីការកាប់សម្លាប់ប្រព្រឹត្តឡើងដោយខ្មែរក្រហមនៅលើទំព័រកាសែតបរទេស។
លោកបានជួយឧបត្ថម្ភចលនាតស៊ូកងទ័ពប៉ារ៉ានៅក្នុងព្រៃ ជួយបង្កើតព្រលានយន្តហោះមួយសម្រាប់ឧទ្ធម្ភាគចក្ររបស់សម្តេចក្រុមព្រះ ក្លាយខ្លួនជាសមាជិកម្នាក់របស់ក្រុមប្រឹក្សាជាតិកំពូល SNC និងបានមកចូលរួមនយោបាយជាផ្លូវការនៅដើមទសវត្សរ៍ 90 ។
ឈរតំណាងរាស្ត្រនៅសៀមរាប ហើយក៏បានជាប់នៅទីនោះ។ លោក សម រង្ស៊ី កាលពីសម័យ ហ៊្វុនស៊ិនប៉ិច មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេច សិរីវុឌ្ឍ ជាប្អូនរបស់សម្តេច សីហនុ ដោយលោកទាំងពីរបានចេញឃោសនាឲ្យ ហ៊្វុនស៊ិនប៉ិច រួមគ្នា។ សម្តេច សិរីវុឌ្ឍ ជាប់ជាតំណាងរាស្ត្រនៅមណ្ឌលបាត់ដំបង។ ដឹកនាំរដ្ឋាភិបាល សម្តេច សិរីវុឌ្ឍ ជារដ្ឋមន្ត្រីការបរទេស និង លោក សម រង្ស៊ី ជាអ្នកដឹកនាំក្រសួងហិរញ្ញវត្ថុ។ សម្តេច សិរីវុឌ្ឍ ធ្លាប់មានបន្ទូលថា បើដក សម រង្ស៊ី លោកនឹងលាលែងដែរ។
ក្រោយមកលោក សម រង្ស៊ី ក៏ត្រូវបានបណ្តេញចេញ ហើយសម្តេច សិរីវុឌ្ឍ ក៏ត្រូវបានចាប់ខ្លួន។ ទ្រង់ រណប្ញទ្ធិ លង់នឹងឧទ្ធម្ភាគចក្ររបស់ ថៅកែ ថេង ប៊ុនម៉ា ភ្លេចអ្នកតស៊ូទាំងអស់។ ព្រះអង្គឆាប់ជឿអ្នកលូនក្រាប។ កេរ្តិ៍របស់សម្តេចឪ ត្រូវបានបំផ្លាញដោយសារព្រះអង្គ៕ (Ratanak Eng)
No comments:
Post a Comment