ចប់ប៉ារ៉ោយញាតិបងប្អូនអើយ៖ បែកធ្លាយ សុខ ទូច ទៅស្រាវជ្រាវ និងសិក្សាការស្ទាបអង្អែលស៊ីបបរក្ដៅនៅឡាវ ខណៈអាមេរិកលេងបាយក្ដៅសម្រេចបិទទិដ្ឋាការលើមន្ត្រីកម្ពុជានិងក្រុមគ្រួសារដែលធ្វើជាឈ្នាន់អំណាចអោយតេជោរសែន បំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ!!
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី (Chham Chhany) ចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងថា បែកធ្លាយរឿងអាស្រូវរបស់បន់ឌិតគ្រៀវជ្រូក សុខ ទូច ទៅស្រាវជ្រាវ និងសិក្សាការស្ទាបអង្អែលស៊ីបបរក្ដៅនៅឡាវ ខណៈអាមេរិកលេងបាយក្ដៅជាន់សែនកលៀនអណ្តាតមន្រ្តីរដ្ឋាភិបាលដែលដើរតួធ្វើជាឈ្នាន់អំណាចឲ្យហ៊ុន សែនបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរីបានអោយដឹងថា អាមេរិកលេងបាយក្ដៅសម្រេចបិទទិដ្ឋាការលើមន្ត្រីកម្ពុជានិងក្រុមគ្រួសារដែលធ្វើជាឈ្នាន់អំណាចអោយតេជោរសែន បំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ!។
ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសបិទទិដ្ឋាការ ឬ វីសាចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជាទាំងឡាយណា ដែលចូលដៃក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
មន្ត្រីនាំពាក្យក្រសួងការបរទេស អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៦ ខែធ្នូ នេះថា ចំណាត់ការជាក់ស្តែង និងដ៏ម៉ឺងម៉ាត់នេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្ស ដោយសារការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងដូចជាការហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមធ្វើនយោបាយ ការចាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
ក្រសួងការបរទេសសូមប្រកាសថា រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបិទទិដ្ឋាការ ឬ វីសា ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ចំពោះមន្ត្រីរដ្ឋាភិបាលទាំងអស់ខាងលើ។ អ្នកស្រីបន្តទៀតថា ក្រុមគ្រួសាររបស់មន្ត្រីទាំងនោះ ក៏នឹងត្រូវបិទទិដ្ឋាការ ឬ វីសា នេះដែរ ក្នុងកាលៈទេសៈជាក់លាក់។
ចំណាត់ការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ គឺធ្វើឡើងនៅក្រោយពីសេតវិមានប្រធានាធិបតីអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងព្រមានរដ្ឋាភិបាលកម្ពុជា ជាមុនរួចទៅហើយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនេះ។ កាលណោះសេតវិមានបានបញ្ជាក់ថា នឹងចាត់វិធានការនេះ។
មន្ត្រីនាំពាក្យក្រសួងការបរទេសដដែលសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញលើចំណាត់ការរបស់ខ្លួនដោយត្រូវលុបចោលសេចក្ដីសម្រេចរម្លាយគណបក្សប្រឆាំង ដោះលែងលោក កឹម សុខា និង អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចបន្តសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញរបស់ពួកគេឡើងវិញ។ បើរដ្ឋាភិបាលកម្ពុជា ចាត់ការតាមការអំពាវនាវខាងលើនេះ នោះសហរដ្ឋអាមេរិក នឹងដកបម្រាមក្នុងការធ្វើដំណើរនេះចេញវិញ ហើយការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ អាចនឹងត្រូវបានទទួលស្គាល់ថា មានភាពស្របច្បាប់។
អ្នកស្រី ហឹតឌើ ណៅអឹត បញ្ជាក់ជាចុងក្រោយថា សហរដ្ឋអាមេរិក នឹងនៅតែតាមដានស្ថានការណ៍នៅកម្ពុជា និងចាត់វិធានការនានាបន្ថែមទៀតទៅតាមការចាំបាច់។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក នឹងនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងជាមួយប្រជាពលរដ្ឋនៃប្រទេសកម្ពុជា៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment