បែកធ្លាយការណ៍សំងាត់ ពិតឬមិនពិតយ៉ាងណា ប្រភពច្បាស់ការណ៍ថាដូចជាច្បាស់ដល់ហើយ ញាតិបងប្អូនអើយ តោះតាមដានទាំងអស់គ្នា!៖ អ្នកនាង ឆោម ឆពុំ បានស្វែងរកឪពុករបស់គាត់ឃើញហើយ!
គួរអោយសង្វេកណាស់ ដែលអ្នកស្រី ឆោម ឆវិន ជាម្តាយបង្កើតរបស់នាង ឆោម ឆពុំ មិនត្រូវបានអ្នកស្រី ប៊ុន រ៉ានី អនុញ្ញាតអោយមកចូលរួម ក្នុងពិធីមង្គលការរបស់នាង ឆោម ឆពុំ ឡើយ ។
នាង ឆោម ឆពុំ គួរតែឈប់ប្រើត្រកូលខាងម្ដាយទៅ វាខុសនឹងទំនៀមទំលាប់ខ្មែរ ហើយគួរត្រលប់មកប្រើត្រកូលខាងឪពុកវិញ ព្រោះនាងបានរកឪពុករបស់នាងឃើញហើយ, ណាមួយក៏កុំអោយដូនតាខាងឪពុក មានការក្ដៅក្រហាយផង ។
មានមង្គលការដ៏អធិកអធ័មមួយ រវាងតារាចំរៀង ឆោម ឆពុំ និងលោក អ៊ុក ណារីម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ដោយលោក ហ៊ុន សែន បានមកផ្សំផ្គុំ នាង ឆោម ឆពុំ និងលោក អ៊ុក ណារីម ។ ក្នុងមង្គលការនោះ មានសុទ្ធជាមន្ត្រីស្និទ្ធជាមួយលោក ហ៊ុន សែន មកចូលរួម, ដូចជាលោក ហ៊ីង ប៊ុនហ៊ាង, អ្នកស្រី ម៉ែន សំអន, អ្នកស្រី ប៊ុន រ៉ានី, និងមន្រ្តីគ្រាក់ជាច្រើនទៀត ។ លោក ហ៊ីង ប៊ុនហ៊ាង បានចងដៃនូវឡានលុចហ្ស៊ីសមួយគ្រឿង តម្លៃជាង ១០ម៉ឺនដុល្លារ ។
ជាមួយគ្នាដែរ អ្នករស់នៅជិតខាងផ្ទះនាង ឆោម ឆពុំ ក្នុងភូមិបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ក៏បានលើកឡើងថា នាង ឆោម ឆពុំ ត្រូវបានលោក ហ៊ុន សែន ទិញផ្ទះវីឡាតម្លៃជាង ២០ម៉ឺនដុល្លារអោយ ។
ខ្ញុំលឺគេថានាង ឆោម ឆពុំ គឺជាកូនបង្កើតរបស់លោក ហ៊ុន សែន និងអ្នកស្រី ឆោម ឆវិន, ដោយលោក ហ៊ុន សែន បានយកអ្នកស្រី ឆោម ឆវិន កាលពីឆ្នាំ១៩៨៦ ក្នុងពេលដែលគាត់រួមជាមួយលោក កែ គឹមយ៉ាន ចុះទៅខេត្តបាត់ដំបង ដើម្បីបញ្ជាទ័ពវាយខ្មែរក្រហម ដែលមានឈ្មោះថា ជាយុទ្ធនាការរដូវក្តៅ ៕
ប្រភព៖ ការពារ សន្តិភាព
No comments:
Post a Comment