ស្ងាត់ៗចិនក្រហមស៊ីដាច់ខេត្តព្រះសីហនុ! ព្រោះនាយកទីងមោងម្នាក់ ធ្វើអោយខ្មែរភ្ញាក់ផ្អើលមួយនគរ ខេត្តព្រះសីហនុ ក្លាយជា China Town ហើយ! ញាតិបងប្អូនអើយ នគរខ្មែរយើងវឹកវរធំហើយ!
ប្រភពព័ត៌មានពីវីអូអេខ្មែរ បានអោយដឹងថា៖ ពលរដ្ឋត្អូញត្អែរធ្លាក់ចំណូលរកស៊ី ខណៈមានកំណើនយ៉ាងគំហុកជនជាតិចិននៅខេត្តព្រះសីហនុ
នៅតាមដងផ្លូវក្នុងខេត្តមួយនេះ កន្លែងរកស៊ី មានលើកស្លាកយីហោ ដោយមានការបកប្រែជាភាសាចិន។ ខេត្តមួយនេះ បានកំពុងនឹងក្លាយជាទីក្រុងពោរពេញដោយជនជាតិចិននាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមអ្នកស្រុកនៅទីនេះ។
ព្រះសីហនុ៖ សំណង់កាស៊ីណូមួយនៅជាប់ផ្លូវខាងក្រោយផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងខេត្តព្រះសីហនុ កំពុងតែស្ថាបនាឡើង ដើម្បីទទួលភ្ញៀវ ជាពិសេសជនជាតិចិន ដែលមានបំណងមកលេង និងរកស៊ី នៅក្នុងខេត្តទេសចរណ៍ឆ្នេរសមុទ្រនេះ។ សំណង់កាស៊ីណូ ឈ្មោះ New MGM មួយនេះ ជាអតីតផ្ទះសំណាក់មួយ ដែលមានឈ្មោះថា «សន្តិភាព»។
សំណង់អគារផ្សេងៗរបស់ជនជាតិចិន បាននឹងកំពុងរីកដុះដាលដូចផ្សិត នៅក្នុងខេត្តព្រះសីហនុ។ ផ្ទះសំណាក់ សណ្ឋាគារមួយចំនួន និងកន្លែងផ្សេងៗ បានប្រែក្លាយជាកាស៊ីណូ។ កន្លែងមួយចំនួនទៀត បានប្រែក្លាយជាកន្លែងច្រៀងខារ៉ាអូខេ ដើម្បីទទួលភ្ញៀវទេសចរណ៍ចិនដែលមកកម្សាន្តលេង ឬមករកស៊ីនៅក្នុងខេត្តមួយនេះ។
នៅតាមដងផ្លូវក្នុងខេត្តមួយនេះ កន្លែងរកស៊ី មានលើកស្លាកយីហោ ដោយមានការបកប្រែជាភាសាចិន។ ខេត្តមួយនេះ បានកំពុងនឹងក្លាយជាទីក្រុងពោរពេញដោយជនជាតិចិននាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមអ្នកស្រុកនៅទីនេះ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយការកើនឡើងជនជាតិចិនយ៉ាងគំហុកនៅក្នុងខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ ប្រជាជនមួយចំនួនដែលប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ ភោជនីយដ្ឋាន និងសណ្ឋាគារ ដែលធ្លាប់ទទួលភ្ញៀវពីអឺរ៉ុបច្រើន បានបាត់បង់ចំណូលរបស់ពួកគេគួរឲ្យកត់សម្គាល់។
ពួកគេបានអះអាងថា ដោយសារជនជាតិចិនចូលមកនៅក្នុងខេត្តនេះច្រើន ដូច្នេះហើយបណ្ដាលឲ្យភ្ញៀវទេសចរមកពីលោកខាងលិច មិនសូវមកលេងខេត្តមួយនេះ ច្រើនដូចមុនទៀតទេ។
ភ្ញៀវបរទេសអឺរ៉ុប និងចិន
លោក លី ឈុន អាយុ៣៨ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ជិត១០ឆ្នាំមកហើយ នៅក្នុងខេត្តព្រះសីហនុ មានប្រសាសន៍ថា ចាប់តាំងពីភ្ញៀវចិនចូលមកក្នុងខេត្តមួយនេះ ភ្ញៀវបរទេសអឺរ៉ុបបានធ្លាក់ចុះ ដែលបណ្តាលឲ្យលោកមិនអាចដឹកភ្ញៀវបរទេសទាំងនោះតទៅទៀត។
លោកបន្តថា ភ្ញៀវចិនដែលចូលចិត្តដើរលេងជាក្រុម មានក្រុមហ៊ុនចាំដឹក អ្នកខ្លះចូលចិត្តដើរ និងអ្នកខ្លះទៀតមានរថយន្តប្រើប្រាស់ខ្លួនឯង។
លោកបានថ្លែងប្រាប់ VOA ថា៖ «គឺចិនគេមកគេអត់ជិះទេ គេដើរអញ្ចឹងទៅ ត្រូវការទិញអី គេមានមីនីម៉ាតរបស់គេ ត្រូវការហូបចុកអី គេទៅហាងចិនគ្នាគេ។ សម្រាប់បងប្អូន ខ្មែរដែលគាត់ជាអ្នកលក់ដូរអី នៅតាមឆ្នេរ នៅតាមហាង នៅតាមដងផ្លូវអីហ្នឹង ចប់ហើយ អស់សេវាហើយ»។
លោកបន្ថែមថា ពីមុនលោកធ្លាប់រកចំណូលបានចន្លោះពី ១៥ ទៅ២០ដុល្លារក្នុងមួយថ្ងៃ តែបច្ចុប្បន្ននេះ រកបានតែ ៣ទៅ៤ដុល្លារតែប៉ុណ្ណោះ។
លោក លី ឈុន បន្តថា ភ្ញៀវអឺរ៉ុបមិនចូលចិត្តភ្ញៀវចិននោះទេ ដោយសារ«ពួកគេមានភាពរញ៉េរញ៉ៃ និងមាត់ឭៗ ដែលផ្ទុយពីខាងអឺរ៉ុបចូលចិត្តភាពស្ងប់ស្ងាត់»។
លោក លី ឈុន យល់ថា កំណើនភ្ញៀវចិននេះ មិនបានផ្តល់ប្រយោជន៍ច្រើនដល់ប្រជាជន ដែលរកស៊ីតូចតាចដូចជារូបលោកនោះទេ គឺបានតែទៅលើអ្នកមានជីវភាពធូរធារតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ព្រោះថាចិនដែលថា គាត់ចូលមកវិនិយោគទុនហ្នឹង គឺអត់មានចំណូលចូលដល់ប្រជាពលរដ្ឋដូចអឺរ៉ុបទេ គឺចំណូលចូលបានបន្តិចបន្តួចទៅលើរដ្ឋាភិបាល និងអ្នកមានផ្ទះជួល និងអ្នកមានដី ប៉ុន្តែដែលឲ្យថា មកឲ្យជួយដល់ប្រជាពលរដ្ឋហ្នឹង គឺអត់មានទេ តិចតួចណាស់»។
លោក ស៊ុន ផាត អាយុ៦២ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុបជាង១០ឆ្នាំមកហើយ មានប្រសាសន៍ថា ចំណូលរបស់លោកបានធ្លាក់ចុះ ដោយពីមុន លោកធ្លាប់រកបានជាង៤ម៉ឺនរៀលក្នុងមួយថ្ងៃ តែឥឡូវ បានមកដល់ត្រឹមតែ១ម៉ឺនទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ជួនកាលដឹក យើងទារគេ ១រៀល ជួនកាលអឺរ៉ុប គេធីបឲ្យយើង៥រៀល ២រៀលក៏មានដែរ។ ហើយបើចិន យើងទារ១រៀល។ លោតែហេងស៊យ យើងទារ ១រៀល ចុះមកឲ្យតែ២ពាន់ខ្មែរ ដើរចេញ។ វាមិនដឹងនិយាយជាមួយយើងផង ស្រួលមិនស្រួល យើងទៅទារ វារករឿង ច្រងេងច្រងាងដាក់យើងទៀត»។
លោកបញ្ជាក់ថា លោកមិនពេញចិត្តនឹងការកើនឡើងរបស់ទេសចរចិនយ៉ាងគំហុកនោះទេ។
លោកបានថ្លែងប្រាប់VOAថា៖ «ខ្ញុំនិយាយត្រង់ ខ្ញុំមិនសប្បាយចិត្តតែម្ដង ដល់ពេលចិនចូល អត់មានចំណូលទៅដល់ប្រជារាស្ត្រខ្មែរយើង។ ខ្ញុំអត់ពេញចិត្តឡើយ ព្រោះវារឹតតែពិបាកការងាររកស៊ីចិញ្ចឹមជីវិត»។
លោក ផាត មានប្រសាសន៍បន្ថែមថា ជនជាតិចិន មិនគោរពខ្មែរ ដូចភ្ញៀវអឺរ៉ុបនោះទេ។
ចំណែកម្ចាស់ភោជនីយដ្ឋាន និងសណ្ឋាគារ ដែលធ្លាប់បានទទួលភ្ញៀវបរទេសអឺរ៉ុប ក៏បានបង្ហាញក្តីបារម្ភពីការធ្លាក់ចុះចំណូលរបស់ពួកគេដែរ ដោយសារការធ្លាក់ចុះចំនួនភ្ញៀវបរទេស។ ពួកគេលើកឡើងថា នេះបណ្តាលមកពីភ្ញៀវចិនចូលមកយ៉ាងច្រើននៅក្នុងខេត្តមួយនេះ។
អ្នកស្រី លាង ស៊ីម អាយុ៣៧ឆ្នាំ ជាម្ចាស់ហាងភោជនីយដ្ឋានមួយនៅក្នុងតំបន់ឧតុនិយមក្នុងក្រុងព្រះសីហនុ ដែលជា កន្លែងដែលសំបូរដោយជនបរទេសអឺរ៉ុប មានប្រសាសន៍ថា បច្ចុប្បន្ននេះ ជនជាតិចិនបានមកទីកន្លែងនេះច្រើន ដែលធ្វើឲ្យកំណើនបរទេសអឺរ៉ុបមានការធ្លាក់ចុះ។ អ្នកស្រីបានបន្ថែមថា ការរកស៊ីបានធ្លាក់ចុះប្រមាណ៥០ភាគរយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ធ្លាក់ចុះតើ ចិនចូលមកច្រើនពេក ភ្ញៀវបរទេសអត់សូវមក ឥឡូវមកតិចៗ អញ្ចឹងណា។ ជួនកាលមកដែរប៉ុន្តែទៅកន្លែងផ្សេង កន្លែងនេះតិច កន្លែងនោះតិច ហើយម្តុំនេះឥឡូវ ក៏លែងមានផ្ទះនៅដែរ។ ម្តុំនេះសុទ្ធតែចិនជួលអស់ហើយ ដេញរប៉ាត់រប៉ាយអស់ហើយ គ្មានភ្ញៀវទេ»។
អ្នកស្រី បានបញ្ជាក់បន្ថែមថា៖ «ជនជាតិចិន បរទេសគ្រប់គ្នា គេអត់សូវចូលចិត្តចិនទេ។ ពេលខ្លះ ខ្ញុំក៏មិនចូលចិត្តដែរ មើលទៅដូចរញ៉េរញ៉ៃ។ បើបរទេស គេមក គេមកហូបអីកន្លែងយើង ដល់ពេលចិនមក គេជួលផ្តាច់ៗ ដេញខ្មែរទៅអស់រលីង គឺវាលក់ដូរវាសព្វបែបយ៉ាងទាំងអស់។ មើលអីវ៉ាន់វា អីវ៉ាន់វា សុទ្ធតែអីវ៉ាន់ចិនរាល់ថ្ងៃ។ របស់យើងវាមិនសូវស៊ីទេ វាស៊ីតែរបស់ចិនគ្នាវា»។
អ្នកស្រី លាង ស៊ីម យល់ថា កំណើនចិននេះ បានធ្វើឲ្យប៉ះពាល់ការរកស៊ីរបស់ជនជាតិខ្មែរ។
អ្នកស្រីបញ្ជាក់ថា៖ «វាមិនមែនមកនៅរបៀបថា ឲ្យយើងចំណេញដូចពួកជនជាតិគេមកហូបមកអី គេមកស្នាក់នៅ អានេះវាជួលផ្តាច់ៗ យកទាំងអស់ វារកស៊ីខ្លួនវា។ វាមករកស៊ី មិនមែនមកនៅរបៀបថា ធ្វើការអី មកស៊ីអីហាងយើងបានលុយ ចំណូលចូលយើងទេ»។
អ្នកស្រីបន្តថា៖ «គ្មាននរណាសប្បាយចិត្តទេ។ សម្រាប់ខ្ញុំផ្ទាល់ មិនសប្បាយចិត្ត គេក៏មិនសប្បាយចិត្តដែរ។ សប្បាយចិត្តចំពោះតែផ្ទះអ្នកមាន របៀបថា មានដីជួល មានផ្ទះជួល វាសប្បាយហើយ សប្បាយសម្រាប់អ្នកមានទេ»។
ទោះជាយ៉ាងណា ដើម្បីសម្របជាមួយកំណើនប្រជាជនចិននៅក្នុងខេត្តមួយនេះ អ្នកនាងបានដូរស្លាកហាង ដោយមានភាសាចិន ប្រហែលពីរបីខែមកហើយ និងត្រៀមបកប្រែបញ្ជីមុខម្ហូបជាភាសាចិនផងដែរ។
ចំណែក លោក រតនៈ អាយុ២៧ឆ្នាំ ជាម្ចាស់ហាងមួយនៅលើកោះតាគាវក្នុងខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំនួនភ្ញៀវបរទេសមកលេងកោះ មានការធ្លាក់ចុះ ដែលធ្វើឲ្យចំណូលរបស់លោកបានធ្លាក់ចុះប្រមាណ២០ភាគរយ។
លោកមានប្រសាសន៍ថា៖ «វាដោយសារតែទីមួយ ប្រហែលជាជនជាតិចិនច្រើននៅកំពង់សោម ពេលអញ្ចឹងនៅពេលភ្ញៀវអានតាមអ៊ីនធឺណិតទៅ ប្រហែលជាគេដូរគោលដៅគេទៅខេត្តផ្សេង»។
លោកបញ្ជាក់ថា៖ «ព្រោះអីថាបរទេស និងចិន សីលធម៌វប្បធម៌ខុសគ្នា ដូចថាបរទេសគេចូលចិត្តស្ងៀមស្ងាត់ភាគច្រើន តែចិនគាត់ចូលចិត្តធ្វើដំណើរជាក្រុម ហើយគាត់និយាយឭៗ។ អានេះតាមអ្វីដែលខ្ញុំដឹង អ្វីដែលខ្ញុំមើលឃើញ»។
ចិនឲ្យតម្លៃខ្ពស់ដើម្បីជួលផ្ទះ និងដី
ជនជាតិចិនបានជួលអគារ និងដី ដើម្បីបើកជាកន្លែងរកស៊ីខ្លួនឯងគួរឲ្យកត់សម្គាល់។ ពួកគេបានឲ្យតម្លៃអចលនទ្រព្យនោះ ខ្ពស់ជាងធម្មតា អាចលើសពីតម្លៃធម្មតាពីរទៅបីដង។ សំណង់អគារសម្រាប់កាស៊ីណូ បានកំពុងរីកឡើងជាបន្តបន្ទាប់។ កាស៊ីណូប្រមាណ៣០ហើយ ត្រូវបានបង្កើតឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវចិន។ នេះបើយោងតាមមន្ត្រីក្នុងតំបន់។
អ្នកស្រី ចិន្តា ជាម្ចាស់សណ្ឋាគារ មាលីចិន្តា ដែលបានដំណើរការជិត២០ឆ្នាំមកហើយ បានលើកឡើងថា ជនជាតិចិន បានទាក់ទងអ្នកស្រីជាបន្តបន្ទាប់ ដើម្បីជួលកន្លែងអ្នកស្រី តែអ្នកស្រីមិនទាន់សម្រេចនៅឡើយទេ។
អ្នកស្រីបន្តថា ជនជាតិចិនបានឲ្យតម្លៃខ្ពស់ជាងផលចំណេញដែលអ្នកស្រីរកបានពីជំនួញមួយនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «បើគេហ៊ានថ្លៃដល់ មីងក៏ជួលឲ្យគេដែរ។ គេឲ្យយើងច្រើន ជាងយើងរកស៊ីខ្លួនយើងទៅទៀត។ ហើយសួរថា យើងជួលឲ្យគេ ឬក៏យើងទៅរកស៊ីខ្លួនឯង ហត់ចង់ងាប់»។
អ្នកស្រីបន្តថា ដោយសារបាត់បង់ភ្ញៀវបរទេសមកពីអឺរ៉ុប ចំណូលរបស់អ្នកស្រីបានធ្លាក់ចុះទៅដល់ជិត ៧០ភាគរយនៅក្នុងឆ្នាំ២០១៧នេះ។
អ្នកស្រីបានបញ្ជាក់ថា៖ «មីងគិតថា មកពីមានភ្ញៀវចិនច្រើន បាត់ពួកបរទេស។ ហើយមួយទៀត យើងបត់បែនមិនទាន់ទីផ្សាររបស់គេ។ ជួនណាចិនគេមក ក៏គ្នាដើរចូលមើលរបស់យើងដែរ តែវាអត់ពេញចិត្ត គ្មានរបស់ណាដែលគេត្រូវការ»។
ទោះជាយ៉ាងណា អ្នកស្រី ក៏កំពុងពិចារណាទៅលើតម្រូវការរបស់ជនជាតិចិន ដូច្នេះហើយទើបអាចសម្របបាននឹងកំណើនមួយនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «យើងរកស៊ីទៅតាមដំណាក់កាលរបស់វា។ កាលណាមានភ្ញៀវចិនចូលច្រើន អញ្ចឹងយើងត្រូវតែធ្វើម៉េចដើម្បីឲ្យសម្របសម្រួលទៅតាមគេហ្នឹង។ មិនអញ្ចឹង? រកអីវ៉ាន់អ្វីដែលចិនត្រូវការ»។
អ្នកស្រីបញ្ជាក់ថា ជនជាតិចិន មិនចេះអង់គ្លេស ហើយអ្នកស្រីមិនចេះភាសាចិន ដែលជាការលំបាកមួយ។
ការដោះស្រាយរបស់មន្ត្រីជំនាញ និងអាជ្ញាធរខេត្ត
កម្ពុជារំពឹងថា នឹងទទួលអ្នកទេសចរចិនប្រមាណ ២លាននាក់ នៅឆ្នាំ២០២០។ កាលពីឆ្នាំ២០១៦ កម្ពុជាបានទទួលទេសចរចិនប្រមាណ៨៣ម៉ឺននាក់។ ចំណែកនៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០១៧នេះ កម្ពុជាទទួលអ្នកទេសចរចិនជាង ៦៣ម៉ឺននាក់ ដែលមានការកើនឡើងជាង៤០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខរបស់អាជ្ញាធរ។
ទំនាក់ទំនងកម្ពុជា-ចិន មានភាពស្អិតល្មួត តាមរយៈទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំចិន។ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពមិនល្អរហូតមកដល់ពេលនេះ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា បើតាមទិន្នន័យដែលលោកមាន ភ្ញៀវទេសចរបរទេសមកពីអឺរ៉ុប មិនធ្លាក់ចុះនោះទេ បើទោះជាភ្ញៀវចិន មានការកើនឡើងមែន។
លោកបញ្ជាក់ថា ក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០១៧នេះ ភ្ញៀវចិនមានទៅដល់ជិត១១ម៉ឺននាក់ក្នុងចំណោមភ្ញៀវបរទេសជាង ៤០ម៉ឺននាក់ បានមកខេត្តព្រះសីហនុ ដែលមានការកើនឡើងជិត ១៥០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងក្នុងបច្ចុប្បន្ននេះ យើងអត់អាចនិយាយថា អូភ្ញៀវចិនកើនឡើង ធ្វើឲ្យភ្ញៀវផ្សេងថយ វាអត់មានថយទេ។ ស្ថិតិយើង នៅតែមានកើនមានថយ សូម្បីតែប្រែប្រួលក្នុងត្រីមាសនីមួយៗហ្នឹង វាខុសគ្នា ទីផ្សារផ្សេងៗ ព្រោះពាក់ព័ន្ធនឹងវិស្សមកាល ពាក់ព័ន្ធនឹងពេលវេលាទីផ្សារមួយៗហ្នឹង ឬក៏ Low Season High Season(រដូវកាលមិនសូវមានភ្ញៀវ ឬមានភ្ញៀវច្រើន)។ អញ្ចឹងយើងអត់អាចនិយាយថា ភ្ញៀវចិនកើនឡើង ធ្វើឲ្យភ្ញៀវផ្សេងថយទាំងអស់ យើងអត់អាចនិយាយអញ្ចឹងបានដែរ»។
លោកបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋទទួលបានផលពីភ្ញៀវចិន តាមរយៈការសម្របសម្រួលទៅតាមកំណើនភ្ញៀវចិន និងដឹងពីតម្រូវការរបស់ភ្ញៀវចិន។
លោកបញ្ជាក់ថា ភ្ញៀវចិនមានសក្តានុពល និងមានចំណូលច្រើន។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងត្រូវដឹងតម្រូវការរបស់ភ្ញៀវទេសចរចិន។ បើគាត់ស្នាក់ គឺអត់ស្នាក់នៅក្រោមផ្កាយបីទេ។ បើមិនផ្កាយ៤ គឺផ្កាយ៥។ គាត់ត្រូវការស្តង់ដារ Restaurant ចិនរបស់គាត់ ហើយសួរថានៅកំពង់សោមមាន Restaurant(ភោជនីយដ្ឋាន) ចិនប៉ុន្មាន ដែលស្តង់ដារ ប្រៀបធៀបសៀមរាប ភ្នំពេញ»។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា ដោយសារមូលហេតុនេះ ជនជាតិចិនបានជួលដី ឬអគារ ដើម្បីបើកការរកស៊ីខ្លួនឯង។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងគាត់ត្រូវបង្ខំចិត្តរៀបចំខ្លួនឯង ជួលអីរៀបចំ ខ្លះគាត់សហការជាមួយខ្មែរអញ្ចឹងទៅ ដើម្បីបំពែញតម្រូវការទីផ្សាររបស់គាត់»។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋាភិបាលស្វាគមន៍អ្នកវិនិយោគទាំងអស់ និងភ្ញៀវបរទេស ដោយមិនប្រកាន់ភ្ញៀវមកពីប្រទេសណានោះទេ។
លោកបន្តថា អាជ្ញាធរនឹងព្យាយាមរក្សាសន្តិសុខឲ្យបានល្អ សម្រាប់ភ្ញៀវទេសចរទាំងអស់។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងខ្ញុំខិតខំថែរក្សា ការពារសុខសន្តិភាព សុវត្ថិភាព ហើយធ្វើម៉េចជំរុញពួកគាត់ដែលមកហ្នឹង គោរពច្បាប់ប្រទេសខ្ញុំ ខេត្តខ្ញុំ។ នេះគឺជាការប៉ងប្រាថ្នារបស់ពួកខ្ញុំ»។
អភិបាលខេត្តរូបនេះ បានបញ្ជាក់ថា ជនជាតិណាក៏ដោយ ក៏មានល្អ មានអាក្រក់ដែរ វាមិនល្អទាំងអស់ អាក្រក់ទាំងអស់ទេ។
លោកមានប្រសាសន៍បន្ថែមថា៖ «ហើយបើថា ឲ្យយើងថា ភ្ញៀវចិនអាក្រក់ ភ្ញៀវអឺរ៉ុបល្អ ឬក៏ភ្ញៀវអឺរ៉ុបអាក្រក់ ភ្ញៀវចិនល្អ ខ្ញុំអត់ទាន់ហ៊ានថាទេ ព្រោះអីគឺថាភ្ញៀវទាំងអស់ដូចគ្នា គឺសុទ្ធតែមកដើម្បីរកទទួលទាន។ ភ្ញៀវមកលេងសប្បាយខេត្តយើងអញ្ចឹង មានតែម្យ៉ាង គឺយើងទទួលគ្រប់ភ្ញៀវ ប៉ុនអ្នកណាធ្វើត្រូវ យើងគាំទ្រ ស្វាគមន៍ ថែរក្សាគេទៅ»។
ទោះជាយ៉ាងណា លោកក៏មានក្ដីបារម្ភអំពីការដែលជនជាតិចិនមករកស៊ីក្នុងខេត្តមួយនេះ ហើយប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋខ្មែរ។ លោកបញ្ជាក់ថា លោកកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយលើបញ្ហានេះ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា កំណើនប្រជាជនចិនមកខេត្តព្រះសីហនុច្រើន ដោយសារមានការផ្សព្វផ្សាយខ្លាំង និងការមានទំនាក់ទំនងល្អរវាងកម្ពុជានិងចិន។
លោកមានប្រសាសន៍ថា កំណើននេះបានធ្វើឲ្យពលរដ្ឋនៅក្នុងខេត្តមួយនេះ កំពុងទទួលផលប្រយោជន៍តិចតួចនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «បើសិនក្នុងករណីឡើងជាគំហុកហ្នឹង យើងមានផែនការមេ ដើម្បីទប់ស្កាត់នូវផលប៉ះពាល់ អាហ្នឹងវាល្អ ប៉ុន្តែបើឡើងជាគំហុកហើយ យើងមិនមានផែនការមេ ក្នុងការទប់ទល់ និងទប់ស្កាត់ទេ វាប៉ះពាល់ជាមួយនឹងបរិស្ថាន ប៉ះពាល់ជាមួយនឹងការប្រកបអាជីវកម្មមួយចំនួនរបស់អ្នកនៅក្នុងស្រុក»៕
ហាងរកស៊ីនៅខេត្តព្រះសីហនុ ត្រូវបានដាក់ឈ្មោះជាភាសាចិន សម្រាប់ភ្ញៀវទេសចរចិនដែលមានការកើនឡើងយ៉ាងគំហុក (ស៊ុន ណារិន/VOA) |
ផ្ទះសំណាក់ឈ្មោះ New Macau Resort នៅក្នុងក្រុងព្រះសីហនុ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន (ស៊ុន ណារិន/VOA) |
ផ្លូវមួយក្នុងក្រុងព្រះសីហនុ នៅជិតឆ្នេរអូឈឺទាល ដែលជាកន្លែងសំបូរទៅដោយភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ (ស៊ុន ណារិន/VOA) |
សណ្ឋាគារមាលីចិន្តានៅម្តុំឧតុនិយម ខេត្តព្រះសីហនុ ដែលជនជាតិចិន បានទាក់ទងម្ចាស់ ដើម្បីជួល ហើយម្ចាស់កំពុងពិចារណាក្នុងការជួល (ស៊ុន ណារិន/VOA) |
សណ្ឋាគារវិមានខ្សាច់មាសនៅក្រុងព្រះសីហនុ ដែលត្រូវបានបន្ថែមដោយកាស៊ីណូ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ដែលមានការកើនឡើងយ៉ាងគំហុក (ស៊ុន ណារិន/VOA) |
ទិដ្ឋភាពតាមបណ្តោយផ្លូវជាតិលេខ៤ មុននឹងចូលដល់ទីរួមខេត្តព្រះសីហនុ(ស៊ុន ណារិន/VOA) |
ប្រភព៖ វីអូអេខ្មែរ
No comments:
Post a Comment