គណបក្សប្រឆាំងនិងសង្គមស៊ីវិលជុំរុញអោយអង្គការសហប្រជាជាតិ(UN) ព្យួរអាសនៈកម្ពុជា ប្រសិនបើការបោះឆ្នោត ខាងមុខគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
គណបក្សប្រឆាំងនិងសង្គមស៊ីវិលជុំរុញអោយអង្គការសហប្រជាជាតិ(UN) ព្យួរអាសនៈកម្ពុជា ប្រសិនបើការបោះឆ្នោត ខាងមុខគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ!

គណបក្សប្រឆាំងនិងសង្គមស៊ីវិលជុំរុញអោយអង្គការសហប្រជាជាតិ(UN) ព្យួរអាសនៈកម្ពុជា ប្រសិនបើការបោះឆ្នោត ខាងមុខគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ!

Share This

គណបក្សប្រឆាំងនិងសង្គមស៊ីវិលជុំរុញអោយអង្គការសហប្រជាជាតិ(UN) ព្យួរអាសនៈកម្ពុជា ប្រសិនបើការបោះឆ្នោត ខាងមុខគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ!

មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងមន្រ្តីសង្គមស៊ីវិលទាមទារអង្គការសហប្រជាជាតិកោះប្រជុំប្រទេសម្ចាស់ហត្ថលេខីអំពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ ចាត់បញ្ជូនប្រតិភូស្វែងយល់អំពីស្ថានភាពពិតនៅកម្ពុជា និងព្យួរអសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិអោយនៅទំនេរ ប្រសិនបើកម្ពុជាមិនព្រមលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ ដោះលែងលោក កឹម សុខា អ្នកទោសនយោបាយ និងបើកអោយសង្គមស៊ីវិលដំណើរដូចប្រក្រតីឡើងវិញ។

ការទាមទារនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំជាលក្ខណៈអន្តរជាតិមួយស្តីពីបញ្ហាធ្លាក់ចុះនៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការកោះប្រជុំ របស់ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយក កាលពីថ្ងៃទី ១៩ ខែ ធ្នូម្សិលមិញ ដែលមានបណ្តាប្រទេសមួយចំនួនពីសហគមន៍អឺរ៉ុប និងតំណាងរបស់ប្រទេសជប៉ុនចូលរួម។

វាគ្មិនដែលចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន កញ្ញា កឹម មនោវិទ្យាតំណាងគណបក្សសង្គ្រោះជាតិ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) តំណាងឲ្យអង្គការសង្គមស៊ីវិល និង លោក ចន ស៊ីហ្វថុន(John Sifton)
តំណាងឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វច្ឆស៍ (Human Rights Watch) ក៏បានចូលរួមឆ្លើយបំភ្លឺ។

គោលបំណងសំខាន់ នៃវេទិកានេះ គឺសហរដ្ឋអាមេរិក និង សហគមន៍អន្តរជាតិ បន្តស្វែងយល់បន្ថែម  អំពីស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជា និងការស្វែងរកវិធានការក្នុងការដាក់ទណ្ឌកម្មសមស្របដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីបង្វែរស្ថានភាពនយោបាយឆ្ពោះទៅរក ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជាក្នុងឆ្នាំ ២០១៨ ខាងមុខ។

នៅក្នុងកិច្ចប្រជុំនោះ លោក ចន ស៊ីវថុន បានជុំរុញអោយសហរដ្ឋអាមេរិក និងប្រទេសអ្នកផ្តល់ជំនួយទាំងអស់ដាក់គំនៀបការទូតអោយ ចំទិសដៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដូចជាការបង្កកទ្រព្យ សម្បត្តិ និងបិទមិនអោយក្រុមមន្រ្តីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។

ចំណែកកញ្ញា កឹម មនោវិទ្យា និង លោក ប៉ា ងួនទៀងបានទាមទារ អោយមានកិច្ចអន្តរាគមន៍អន្តរជាតិដើម្បីដោះលែង លោក កឹម សុខា អនុញ្ញាតអោយមន្រ្តីគណបក្សសង្គ្រោះជាតិចំនួន១១៨ រូបមានសិទ្ធិចូលរួមក្នុងឆាកនយោបាយឡើងវិញ បើកអោយមានប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ និងសេរីភាពនៃអង្គការសង្គមស៊ីវិលឡើងវិញ និងបើកឲ្យមាន ដំណើរការបោះឆ្នោតនៅពេលខាងមុខប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌។ ((​Hok Ren))








No comments:

Post a Comment