បែកធ្លាយការពិតពីអាថិ៍កំបាំងខ្មោច ហូ ជីមិញ, វាស្លាប់ ព្រោះសាហេតុជំងឺដែលប្រជាពលរដ្ឋខ្មែរនឹកស្មានមិនដល់!?-Why Ho Chi Minh died? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បែកធ្លាយការពិតពីអាថិ៍កំបាំងខ្មោច ហូ ជីមិញ, វាស្លាប់ ព្រោះសាហេតុជំងឺដែលប្រជាពលរដ្ឋខ្មែរនឹកស្មានមិនដល់!?-Why Ho Chi Minh died?

បែកធ្លាយការពិតពីអាថិ៍កំបាំងខ្មោច ហូ ជីមិញ, វាស្លាប់ ព្រោះសាហេតុជំងឺដែលប្រជាពលរដ្ឋខ្មែរនឹកស្មានមិនដល់!?-Why Ho Chi Minh died?

Share This

បែកធ្លាយការពិតពីអាថិ៍កំបាំងខ្មោច ហូ ជីមិញ, វាស្លាប់ ព្រោះសាហេតុជំងឺដែលប្រជាពលរដ្ឋខ្មែរនឹកស្មានមិនដល់!?

តើ ហូ ជីមិញ ស្លាប់ដោយសារអ្វី?

រឿង ហូ ជីមិញ ឬ ង្វៀង អាយកុក ស្លាប់ មានការអះអាងខុសៗគ្នា។ សម្រាប់ខាងយួនកុម្មុយនីស្តអះអាងថាការស្លាប់របស់ ហូ ជីមិញ គឺដោយសារជំងឺ។ ដោយឡែកខាងខ្មែរឯណេះវិញ មិនថាអ្នកគាំទ្របក្សប្រជាជន ឬអ្នកគាំទ្របក្សប្រឆាំងទេ តែងនាំគ្នាលើកយកមកអួត និងលើកតម្កើងថា ហូ ជីមិញ ស្លាប់ខ្លួនសុទ្ធតែដើម្បីប្រយោជន៍ជាតិយួន ដើម្បីគេចសន្យាជាមួយខ្មែរ ដោយធ្លាប់បានសន្យាជាមួយស្តេច សីហនុ ថាប្រគល់ដីកម្ពុជាក្រោមឲ្យខ្មែរវិញ បើយួនខាងជើងវាយឈ្នះយួនសេរី។ល។ និង។ល។

តាមពិតរឿងនេះខុសទាំងអស់ ព្រោះថាការពិត ហូ ជីមិញ ស្លាប់ដោយសារ «ជំងឺឈឺចិត្ត»​តែប៉ុណ្ណោះ តែគ្មានរឿងលះបង់ដើម្បីជាតិផេះស្អីទេ។ តើហូ ជីមិញ ឈឺចិត្តរឿងអ្វីខ្លះ? សូមអានដូចតទៅដោយផ្អែកលើឯកសារនៃប្រភពជាច្រើន។ តាមពិតហេតុផលឈឺចិត្តនាំឲ្យស្លាប់ខ្លួនគឺ៖

១. ចាប់ពីឆ្នាំ១៩៦០ មក ហូ ជីមិញ បានបាត់បង់អំណាចខ្លួនទាំងស្រុង ដោយក្លាយជាមេបក្សអាយ៉ង ឬទីងមោងសម្រាប់គេប្រើប៉ុណ្ណោះ។ ដោយចាប់ពីឆ្នាំ ១៩៦០មក អ្នកកាន់កាប់ ឬមានអំណាចធំនៅក្នុងបក្សកុម្មុយនីស្តយួនគឺមានតែ ឡេ យឹង(Lê Duẩn) និង ឡេ ដឹកថូ (Lê Đức Thọ) ប៉ុណ្ណោះ។ ឡេ យឹង និង ឡេ ដឹកថូ ជាមេដឹកនាំបក្សកុម្មុយនីស្តយួនខ្សែសូវៀត ខុសពី ហូ ជីមិញ ជាមេបក្សកុម្មុយនីស្តយួនខ្សែចិន។ ទាំងពីរក្រុមនេះមិនត្រូវគ្នាទេហើយខ្សែសូវៀតគឺខ្លាំងជាងនាពេលនោះ។ (បញ្ជាក់៖ នេះក៏ជាមូលហេតុយួនចូលវាយកំទេចពួកខ្មែរក្រហមដែរដោយសារខ្មែរក្រហមក្រោយមកជាពួកនិយមចិន ហើយពួកយួនកាន់អំណាចនាពេលនោះគឺពួកយួននិយមសូវៀត ដែលភស្តុតាងជាក់ស្តែងគឺមេទ័ពយួនដឹកនាំការឈ្លានពានខ្មែរពេលនោះគឺ ឡេ ដឹកថូ)។

មូលហេតុដែលពួកគេដកអំណាច ហូ ជីមិញ បាន គឺដោយសារពីឆ្នាំ ១៩៥៣ -១៩៥៦ ហូ ជីមិញ បានតែងតាំងទីប្រឹក្សាជនជាតិចិន មកពីបក្សកុម្មុយនីស្តចិនជាច្រើននាក់ ដើម្បីជួយធ្វើកំណែទំរង់វិបត្តិដីធ្លី និងធ្វើគោលនយោបាយជួយបក្សកុម្មុយនីស្តយួន។ ជាពិសេសគោលនយោបាយនេះបានរឹបអូសដី និងទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ហើយបានឈានដល់ការសំលាប់អ្នកមានយួនជាច្រើន ជាពិសេសប៉ះពាល់ដល់សមាជិកបក្សដែលជាអ្នកមានទ្រព្យសម្បត្តិ។ ហេតុផលនេះធ្វើឲ្យយួន ឡេ យឹង និង ឡេ ដឹកថូ ចោទ ហូ ជីមិញ ថាជាអាយ៉ងចិន និងសំលាប់ជាតិសាសន៍ខ្លួន ហើយក៏ដកអំណាចពី ហូ ជីមិញ។ ចាប់តាំងពីពេលនោះមក ហូជីមិញ គឺជាមេដឹកនាំទីងមោង និងដេកតែឈឺចិត្តប៉ុណ្ណោះ។

២. ការចាញ់សង្រ្គាមយួនសេរី ឬយួនខាងត្បូងនៅឆ្នាំ១៩៦៨។ តាមការសន្យា ហូ ជីមិញ បានប្រកាសថានឹងវាយយកឈ្នះយួនខាងត្បូងផ្តាច់ព្រាត់នៅឆ្នាំ១៩៦៨ (Tet Offensive) ដើម្បីបង្រួបបង្រួមវៀតណាមទាំងពីរ។ ជាលទ្ធផល គឺយួនខាងជើងបរាជ័យ ដោយមិនអាចយកឈ្នះសង្រ្គាមបាន។ ការណ៍នេះបានធ្វើឲ្យ ហូ ជីមិញ កាន់តែបាក់ទឹកចិត្ត និងឈឺចិត្ត ព្រោះគិតថាបើខ្លួនអាចធ្វើបានជ័យជំនះ នោះខ្លួននឹងអាចមានសង្ឃឹមបានអំណាចមកវិញខ្លះ។ តែអ្វីៗគឺខុសបំណងទាំងអស់។ ពេលនោះហើយដែល ហូ ជីមិញ ចាប់ផ្តើមធ្លាក់ខ្លួនឈឺកាន់តែខ្លាំង។

៣. រឿងស្រីញីជារឿងសំខាន់បំផុតសម្រាប់ការស្លាប់របស់ ហូ ជីមិញ ដោយស្រីសំខាន់ជាងគេរបស់ ហូ ជីមិញ គឺ ណុង ធី សួន (Nông Thị Xuân) ដែលជាស្រីភ្នង ត្រូវបានបក្សកុម្មុយនីស្តយួនធ្វើឃាតបំបិតមាត់ចោលនៅឆ្នាំ ១៩៥៧ រួចយកសាកសពនាងទៅបោះចោលដូចសត្វឆ្កែតាមដងផ្លូវធ្វើដូចជាគ្រោះថ្នាក់ចរាចរណ៍។ ការដែលធ្វើបែបនេះគឺដោយសារ ហូ ជីមិញ ចង់បាននាងធ្វើជាប្រពន្ធពេញមុខ តែខាងបក្ស (ឡេ យឹង និង ឡេ ដឹកថូ) មិនព្រម ហើយចង់ឲ្យ ហូ ជីមិញ នៅធ្វើខ្លួនជាមនុស្សគ្មានប្រពន្ធកូន ដើរតួជាជនស្អាតស្អំ សម្រាប់ឃោសនាបោកប្រាស់ប្រជាជនយួន។ មួយទៀត រឿងដែលឈឺចិត្តបំផុត គឺរឿងប្រពន្ធ ហូ ជីមិញ ដែលជាជនជាតិចិន ឈ្មោះ Zeng Xueming ឬឈ្មោះជាយួន Tăng Tuyết Minh ដែលបានរៀបការជាមួយគ្នាកាលពីឆ្នាំ១៩២៦ នៅប្រទេសចិន មិនអាចជួបគ្នាវិញបាន។ ជាពិសេសនៅឆ្នាំ ១៩៦៧ ហូ ជីមិញ បានស្នើសុំ រដ្ឋាភិបាលយួនខាងជើង ឬបក្សកុម្មុយនីស្តយួន ជួយរកនាង Zeng Xueming ឲ្យខ្លួន និងនាំនាងមករស់នៅជាមួយ តែត្រូវបានបដិសេធ ហើយ ហូជីមិញ បានទទូចជាបន្តបន្ទាប់មកទៀតរហូតដល់ពេលខ្លួនធ្លាក់ខ្លួន ឈឺកាន់តែធ្ងន់ក៏នៅតែបក្សមិនអនុញ្ញាត។ ដោយសារតែសំណើររបស់ខ្លួនត្រូវបានបក្សកុម្មុយនីស្តបដិសេធរហូត បានធ្វើឲ្យ ហូ ជីមិញ សម្រេចចិត្តដកបណ្តោងអុកស៊ីហ្សែនរបស់ខ្លួនចោល ដើម្បីផ្តាច់ជីវិតខ្លួនចោលតែម្តងទៅ។

និយាយរួម ហូ ជីមិញ ស្លាប់ដោយសារតូចចិត្ត និងឈឺចិត្តរឿងខ្លួនជាទីងមោងបក្ស និងគ្មានសិទ្ធិសេរីភាព រស់ជាមនុស្សដូចគេដូចឯងរឿងសេ្នហាតែប៉ុណ្ណោះ តែមិនមែនរឿងលះបង់គ្រួសារដើម្បីជាតិស្អីទេ ហើយ ហូ ជីមិញ នេះ ក៏មិនមែនជាមនុស្សស្អាតស្អំស្អីដែរដោយខ្លួនមានស្រីរាប់កញ្ឆេ ច្រើន ជាង ហ៊ុន សែន រាប់ដងឯណោះ។

បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ នឹងសរសេររៀបរាប់ឈ្មោះស្រី ហូ ជីមិញ ទាំងអស់នៅលេខក្រោយដើម្បីបកមុខជនល្មោភកាម ហូ ជីមិញ ដែលពួកស៊ីភីភីគោរព និងយួនកុម្មុយនីស្តបានព្យាយាមបិទបាំងដើម្បីបោកជនជាតិយួនដូចគ្នា និងពួកកុម្មុយនីស្តអាយ៉ងនៅភ្នំពេញ។

ដោយ៖ ខ្មែរ សុវណ្ណភូមិ









ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

No comments:

Post a Comment