Breaking News៖ តេជោរផ្ទុះគំនិត បញ្ចេញយុទ្ធវោហារដ៏ឧត្តុង្គឧត្តម បន្លាមុត​យកបន្លាជោះ តែសង្ស័យតែជោះខុសបន្លា​ សែនថា នឹង​បិ​ទទិ​ដ្ឋា​កា​រហា​ម​មិ​ន​អោយ​ប្រជាពលរដ្ឋអា​មេ​រិ​កាំង អឺរ៉ុប និងអាចរួមទាំងអូស្ត្រាលី ជា​ន់​ទឹកដី​ខ្មែ​រវិញឡើយ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Breaking News៖ តេជោរផ្ទុះគំនិត បញ្ចេញយុទ្ធវោហារដ៏ឧត្តុង្គឧត្តម បន្លាមុត​យកបន្លាជោះ តែសង្ស័យតែជោះខុសបន្លា​ សែនថា នឹង​បិ​ទទិ​ដ្ឋា​កា​រហា​ម​មិ​ន​អោយ​ប្រជាពលរដ្ឋអា​មេ​រិ​កាំង អឺរ៉ុប និងអាចរួមទាំងអូស្ត្រាលី ជា​ន់​ទឹកដី​ខ្មែ​រវិញឡើយ!

Breaking News៖ តេជោរផ្ទុះគំនិត បញ្ចេញយុទ្ធវោហារដ៏ឧត្តុង្គឧត្តម បន្លាមុត​យកបន្លាជោះ តែសង្ស័យតែជោះខុសបន្លា​ សែនថា នឹង​បិ​ទទិ​ដ្ឋា​កា​រហា​ម​មិ​ន​អោយ​ប្រជាពលរដ្ឋអា​មេ​រិ​កាំង អឺរ៉ុប និងអាចរួមទាំងអូស្ត្រាលី ជា​ន់​ទឹកដី​ខ្មែ​រវិញឡើយ!

Share This

Breaking News៖ តេជោរផ្ទុះគំនិត បញ្ចេញយុទ្ធវោហារដ៏ឧត្តុង្គឧត្តម បន្លាមុត​យកបន្លាជោះ តែសង្ស័យតែជោះខុសបន្លា​ សែនថា នឹង​បិ​ទទិ​ដ្ឋា​កា​រហា​ម​មិ​ន​អោយ​ប្រជាពលរដ្ឋអា​មេ​រិ​កាំង អឺរ៉ុប និងអាចរួមទាំងអូស្ត្រាលី ជា​ន់​ទឹកដី​ខ្មែ​រវិញឡើយ!

ឆ្លើយតបទៅនឹងការសម្រេចរបស់សហរដ្ឋអាមេរិក អឺរ៉ុប និងអាចរួមទាំងអូស្ត្រាលីផងដែរ ដែលបានរឹតបន្តឹងទិដ្ឋាការ ហាមប្រាមមិនអោយមន្រ្តីរដ្ឋាភិបាលខ្មែរចូលដីអាមេរិកនោះ និងរួមទាំងនឹងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងជាក់លាក់ឆាប់ៗខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជំហរថា លោក មិនខ្លាចនោះឡើយ ហើយលោកក៏នឹងរឹតបន្តឹងទៅពួកគេវិញ ដើម្បីជាការឆ្លើយតប ។

ថ្លែងនៅក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ-កម្មការិនីនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១ នេះ  លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា លោកមិនខ្លាចនោះឡើយដែលសហរដ្ឋអាមេរិកសម្រេចរឹតបន្តឹងទិដ្ឋាការលើមន្រ្តីកម្ពុជានោះ ពីព្រោះមិនបានប៉ះពាល់ដល់រូបលោកសោះឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ៖ « ប៉ុន្តែកុំភ្លេចថា គេក៏ត្រូវការចូលស្រុកយើងដែរ យើងបន្តឹងវិញទៅវាមានស្អី វាមានស្អីខុស អានឹងអត់នេះផង សុំទិដ្ឋាការយើងមិនអោយវិញទៅ វាបានតើ វាអត់មានអីខុសផង។ ណាស់ ហើយប្រទេសខ្មែរមិនមែនមានទំនាក់ទំនងតែក្រុមប្រទេសមួយក្រុមនឹងណា មានទំនាក់ទំនងច្រើន » ។

ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ធ្នូ បានចេញសេចក្ដីថ្លែងការណណ៍មួយដោយបង្ហាញប្រាប់មកកាន់រដ្ឋាភិបាលកម្ពុជាថា ពួកគេបានសម្រេចហាមប្រាមមន្រ្តីរដ្ឋាភិបាលនៃកម្ពុជា និងបក្សពួក ក៏ដូចជាសាច់ញាតិរបស់ពួកគេមិនអោយចូលទៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកនោះទេ ក្រោមការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសនេះ បានធ្វើការរំលោភបំពានទៅលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។

សេចក្ដីថ្លែងការណ៍ជាផ្លូវការស្ដីពីការហាមឃាត់ទិដ្ឋាការ ចំពោះមន្រ្តីមានអំណាច និងបក្សពួកក្រុមគ្រួសាររបស់ខ្លួន ដោយមិនផ្ដល់ទិដ្ឋាការឱ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរកនេះ គឺជាការឆ្លើយតបដោយផ្ទាល់មួយទៅចំពោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងតែប្រឆាំងគោលការណ៍ប្រជាធិបតេយ្យ និងការរំលោភបំពានលើសិទ្ធិមនុស្សនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិកបានប្រាប់មកកាន់រដ្ឋាភិបាលនៃប្រទេសកម្ពុជាថា រដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំមួយ ហើយធានាថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្តនៅឆ្នាំ ២០១៨ ក្រោយនេះ នឹងអាចព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើពុំដូច្នោះទេរដ្ឋាភិបាលសហរដ្ឋាអាមេរិក នឹងចាត់វិធានការបន្តបន្ទាប់ទៀត ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកនឹងមិនធ្វើតាមអាមេរិកនោះឡើយ ទោះបីជាខំប្រឹងអោយខ្លាំងជាងនេះទៀត ក៏លោកមិនខ្វល់ដែរ ហើយក៏មិនសុខចិត្តនឹងធ្វើជាឆ្កែបម្រើបរទេសដូចគ្នាដែរ ។ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលអាមេរិកបានធ្វើដាក់មន្រ្តីកម្ពុជានោះ លោកក៏នឹងធ្វើរឿងដូចគ្នាដើម្បីបកត្រឡប់ទៅអាមេរិកវិញ 














ប្រភពដើម ៖ វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ

No comments:

Post a Comment