ក្ដៅៗ៖ សែស្រឡាយ​រាជវង្ស​មួយ​អង្គ​គ្រោង​ប្ដឹង​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិចចោល (បើទោះបីមិនមាននរណាប្ដឹង​រំលាយបក្សនេះ ក៏បក្សនេះរំលាយក្លាយជាធុលីមកយូរហើយ) To sue against​ Funcinpec - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅៗ៖ សែស្រឡាយ​រាជវង្ស​មួយ​អង្គ​គ្រោង​ប្ដឹង​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិចចោល (បើទោះបីមិនមាននរណាប្ដឹង​រំលាយបក្សនេះ ក៏បក្សនេះរំលាយក្លាយជាធុលីមកយូរហើយ) To sue against​ Funcinpec

ក្ដៅៗ៖ សែស្រឡាយ​រាជវង្ស​មួយ​អង្គ​គ្រោង​ប្ដឹង​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិចចោល (បើទោះបីមិនមាននរណាប្ដឹង​រំលាយបក្សនេះ ក៏បក្សនេះរំលាយក្លាយជាធុលីមកយូរហើយ) To sue against​ Funcinpec

Share This

ក្ដៅៗ៖ សែស្រឡាយ​រាជវង្ស​មួយ​អង្គ​គ្រោង​ប្ដឹង​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិចចោល (បើទោះបីមិនមាននរណាប្ដឹង​រំលាយបក្សនេះ ក៏បក្សនេះរំលាយក្លាយជាធុលីមកយូរហើយ) 

សែស្រឡាយ​ព្រះរាជ​វង្ស​មួយ​ព្រះអង្គ គឺ​ទ្រង់ ស៊ីសុវត្ថិ ចក្រីនុពល បាន​ប្រកាស​ដឹកនាំ​មហាជន​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​ចិន ប្រចាំ​ក្រុងភ្នំពេញ ដើម្បី​ប្រឆាំង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រសិន​បើ​ចិន​ពិតជា​បាន​ឧបត្ថម្ភ​ជំនួយ​តាម​សំណើ​របស់​ទ្រង់ នរោត្តម រណឫទ្ធិ ពិតមែន។ ការ​ប្រកាស​នេះ ក្រោយ​ពេល​ដែល​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រកាស​សុំ​ជំនួយ​ពី​ចិន និង​អះអាង​ថា ចិន​តែងតែ​បាន​ផ្ដល់​ជំនួយ​ជានិច្ច​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ក្រៅពី​ព្រមាន​ចេញ​ព្រះភ័ក្ត្រ​ដឹកនាំ​មហាជន​ធ្វើបាតុកម្ម ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ក៏បាន​សរសេរ​បញ្ជាក់​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ព្រះអង្គ​ថា ទ្រង់​នឹង​ប្ដឹ​ងទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច​ដែល​គណបក្ស​នេះ ធ្លាប់​បាន​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​នោះ​ដែរ។

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​ទ្រង់ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ បាន​ដាក់​សំណើ​ទៅកាន់ លោក វ៉ាង វៃគួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឲ្យ​ជួយ​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយសារតែ​ទ្រង់​អះអាង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គណបក្ស​ធំ​ទី​២ ហើយ​ជា​គណបក្ស​ក្រ​គ្មាន​អ្វី​សោះ។ ទ្រង់​អះអាង​ទៀត​ថា ភាគី​ចិន​បាន​សន្យា​យក​សំណើ​របស់​ព្រះអង្គ ទៅ​រាយការណ៍​ជូន​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។



បើ​ទោះ​ជា​ទ្រង់ រណឫទ្ធិ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​ថា ចិន​បាន​ជួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច តាំងពី​យូរ​មក​ហើយ នឹង​នៅតែ​បន្ត​ជួយ​ជា​បន្ត​ទៀត​យ៉ាងណាក្ដី ក៏​២​ថ្ងៃ​ក្រោយមក គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចេញ​សេចក្ដីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន​ថា ទ្រង់ រណឫទ្ធិ សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​គណក្ស​កុម្មុយនិស្ត​ចិន។ សេចក្ដីថ្លែងការណ៍ គណបក្ស​ហ៊្វុនស៊ិនប៉ិច អះអាង​ថា គណបក្សកុម្មុយនិស្ត​ចិន ធ្លាប់​ផ្ដល់​ជំនួយ​ជា​ម៉ាស៊ីន​ជីក​អណ្ដូង ម៉ាស៊ីន​បូម​ទឹក គ្រឿង​ម៉ាស៊ីន​កសិកម្ម ដែល​ត្រូវ​បាន​ខូចខាត​អស់ហើយ និង​ឧបករណ៍​ផ្សេងៗ ទៀត​តាមរយៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​នៅ​ក្នុង​រាជរដ្ឋាភិបាល​ចម្រុះ​ក្នុង​អាណត្តិ​ទី​១ ម្ល៉េះ។

អ្នកនយោបាយ​សែរាជរង្ស ដែល​ឡើង​អង្គុយ​កៅអី​តំណាងរាស្ត្រ​ដោយសារ​ការ​លើក​បន្តុប​ពី​គណបក្ស​ប្រជាជន​កម្ពុជា​អង្គ​នេះ បន្ត​ថា ទ្រង់​បាន​ស្នើ​សុំ​ឲ្យ​ចិន​ជួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្រាប់​ការ​បោះឆ្នោត​សកលនៅ​ឆ្នាំ​២០១៨។ «»

កន្លង​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញមុខ​ប្រឆាំង​ដាច់ខាត ចំពោះ​គណបក្ស​ណា ដែល​ទទួល​ជំនួយ ឬ​ហិរញ្ញវត្ថុ​ពី​បរទេស​។ លោក ហ៊ុន សែន ហៅ​ការ​ទទួលយក​ជំនួយ​ទាំងនោះ​ថា ជា​ការ​លក់​ក្បាល​បម្រើ​ឲ្យ​បរទេស។ ហេតុដូច្នេះ លោកនាយក​រដ្ឋមន្ត្រី បាន​បង្កើត​ច្បាប់​ដើម្បី​ប្រឆាំង​ការ​ទទួល​ជំនួយ​ពី​បរទេស សម្រាប់​គ្រប់​គណបក្ស​នយោបាយ។ ច្បាប់​នោះ​ហើយ ដែល​បាន​បើកផ្លូវ​ឲ្យ​ទ្រង់ នរោត្តម រណឫទ្ធិ ឆ្លៀតឱកាស​ប្រមូល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​រដ្ឋសភា និង​នៅ​ថ្នាក់ក្រោម​ជាតិ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី វិភាគ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​ឲ្យ​មាន​ស្តង់ដារ​តែមួយ គឺ​ក្រសួងមហាផ្ទៃ​មិន​ចាំបាច់​ស៊ើបអង្កេត​នោះ​ទេ អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​បាន ក្នុង​ករណី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ជុំវិញ​ចំណាត់ការ​ផ្នែក​ច្បាប់​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយសារ​មិន​អាច​ទូរស័ព្ទ​ទាក់ទង​បាន។ ប៉ុន្តែ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម លោក សន ជ័យ យល់ថា បើ​ករណី​ដែល​ទ្រង់​រណឫទ្ធិ ជា​ប្រធាន​គណបក្ស​បាន​ចេញ​ព្រះភ័ក្ត្រ​ប្រកាស​រួចហើយ ក្រសួង​គួរតែ​បាន​ដឹង​ហើយ ចំណែក​វិធានការ​យ៉ាងណា​នោះ លោក​ក៏​រង់​ចាំ​មើល​ចំណាត់​ការ​ផ្នែក​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ។ «»

ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ មាត្រា ២៩​ថ្មី បាន​ចែងថា គណបក្ស​នយោបាយ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះជា​រូបភាព​ណា​ក៏​ដោយ ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស ជនបរទេស ឬ​អង្ក​ការ ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស។ ក្នុង​ករណី​ល្មើសច្បាប់ មាត្រា ៣៨​ថ្មី ចែង​អំពី​ទោស​ទណ្ឌ​ថា ក្រសួងមហាផ្ទៃ​អាច​ព្រមាន មាន​វិធានការ​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​បណ្ដោះអាសន្ន ឬ​ករណី​ធ្ងន់ធ្ងរ​អាច​ប្ដឹង​សុំ​រំលាយ​គណបក្ស​នយោបាយ។ ទន្ទឹម​នឹង​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ធ្នូ បាន​ចុះផ្សាយ​ថា ចិន​នៅតែ​បន្ត​ផ្ដល់​ជំនួយ​ដល់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ​ជា​បន្ត​បន្ទាប់​ទៀត។

បញ្ហា​ដដែល​នេះ ត្រូវ​បាន​លោក​បណ្ឌិត មាស នី ធ្លាប់​វិភាគ​ថា ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ទោះជា​មានរឿង​អ្វី​ក៏ដោយ ក៏​គណបក្ស​ហ៊្វុនស៊ិនប៉ិច អាច​ធ្វើ​សកម្មភាព​នយោបាយ ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ដែរ៕




ប្រភព៖ ​វិទ្យុអាស៊ីសេរី

No comments:

Post a Comment