ពិតជាអាម៉ាស់ណាស់ ក្នុងនាមជាជាតិសាសន៍មួយធ្លាប់រុងរឿង ខ្លាំងក្លា មកក្លាយខ្លួនជាជាតិសាសន៍ដើរធ្វើកញ្ជះគេបែកបាក់គ្រួសារបែបនេះ! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
%25E1%259E%2596%25E1%259E%259B%25E1%259E%2580%25E1%259E%25B6%25E1%259E%259A%25E1%259E%25B7%25E1%259E%2593%25E1%259E%25B8%25E1%259E%2581%25E1%259F%2592%25E1%259E%2598%25E1%259F%2582%25E1%259E%259A_1

ពិតជាអាម៉ាស់ណាស់ ក្នុងនាមជាជាតិសាសន៍មួយធ្លាប់រុងរឿង ខ្លាំងក្លា មកក្លាយខ្លួនជាជាតិសាសន៍ដើរធ្វើកញ្ជះគេបែកបាក់គ្រួសារបែបនេះ!

Share This

ពិតជាអាម៉ាស់ណាស់ ក្នុងនាមជាជាតិសាសន៍មួយធ្លាប់រុងរឿង ខ្លាំងក្លា មកក្លាយខ្លួនជាជាតិសាសន៍ដើរធ្វើកញ្ជះគេបែកបាក់គ្រួសារបែបនេះ!

មិនដឹងថាខួក្បាល ហ៊ុន សែន និងបក្សពួកមេដឹកនាំស៊ីភីភីគិតអ្វីឬមានសារជាតិជាអ្វីទេ ដែលពួកគេសប្បាយរីករាយ ហើយមានមោទនភាពនឹងគោលនយោបាយបញ្ជូនពលរដ្ឋខ្លួនឲ្យទៅធ្វើអ្នកបម្រើតាមផ្ទះនៅប្រទេសគេ ឬទៅធ្វើជាអ្នកបម្រើក្នុងគ្រួសារជាតិសាសន៍គេបែបនេះ។ សូមគិតមើលទៅ សូម្បីតែខ្មែរដូចគ្នា ជាតិសាសន៍តែមួយ ក្នុងប្រទេសតែមួយ ក្រោមច្បាប់តែមួយ ដោយកូនចៅអ្នកស្រែឡើងមកធ្វើអ្នកបម្រើអ្នកក្រុង ក៏ត្រូវរងការមើលងាយមើលថោកដែរ។ ចុះទំរាំជនជាតិមួយ ទោះធ្វើខ្ញុំបម្រើឲ្យជនជាតិមួយទៀត តើរឿងនេះទៅជាយ៉ាងណា? រឿងអ្នកបម្រើតាមផ្ទះនេះ បើនៅប្រទេសរីកចម្រើន ឬប្រទេសសេរី មិនសូវជាបញ្ហាទេ តែបើទៅធ្វើអ្នកបម្រើឲ្យក្រុមប្រទេសអាស៊ាន ឬប្រទេសអាស៊ី ឬពិភពអារ៉ាប់ គឺវេទនាហើយ។ ព្រោះថាផ្នត់គំនិតពួកគេនៅអន់ថយហួសនិស្ស័យរឿងគោរពសិទ្ធិមនុស្សនេះ។

ជារួមការដឹកនាំរបស់ ហ៊ុន សែន ឬស៊ីភីភីនេះធ្វើឲ្យយើងជាខ្មែរដើរទៅណាងើបមុខមិនរួចទេ វាធ្វើឲ្យយើងមានមុខមិនស្មើនឹងជាតិសាសន៍គេ និងមិនហ៊ានប្រាប់គេថាខ្លួនជាខ្មែរឡើយ។

រូបភាព៖ នារីខ្មែរទៅធ្វើអ្នកបម្រើើតាមផ្ទះនៅចិនហុងកុងចេញដំណើរក្រោមដំណក់ទឹកភ្នែកពីការបែកបាក់គ្រួសារ។ (ប៉ាង សុខឿន - Khmer Sovannaphumi)
2017-12-29_213201
%25E1%259E%2596%25E1%259E%259B%25E1%259E%2580%25E1%259E%25B6%25E1%259E%259A%25E1%259E%25B7%25E1%259E%2593%25E1%259E%25B8%25E1%259E%2581%25E1%259F%2592%25E1%259E%2598%25E1%259F%2582%25E1%259E%259A_2
Comment Using!!

No comments:

Post a Comment

Pages