ខណៈអាមេរិកនិងសហភាពអឺរ៉ុបកំពុងតែសំពងក្បាលបំបាក់ករបបសែនចោលអោយខានតែបាន ស្រាប់បែកធ្លាយរឿងក្ដៅពាន់អង្សាសេ ថាមន្ត្រីគ្រាក់ៗ និងឈ្មួញធំៗ ត្រៀមខ្លួនរឹបអូសទ្រព្យសម្បត្តិពីក្រុមគ្រួសារត្រកូលហ៊ុន វិញ ខណៈ ប្រាក់ សុខុន ដឹងខ្លួនថាអាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!
ប្រភពព័ត៌មានពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកឆាំ ឆានី ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា មានក្រុមយុវជន តេជោ បានផ្ញើសារ មកអោយលោក ថាមន្ត្រីគ្រាក់ៗ និងឈ្មួញធំៗ ត្រៀមខ្លួនរឹបអូសទ្រព្យសម្បត្តិពីក្រុមគ្រួសារត្រកូល ហ៊ុន វិញ ខណះ ប្រាក់ សុខុន ដឹងខ្លួនថា អាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍! ។ សារទាំងស្រុងមានដូចខាងក្រោមនេះ៖
បែកហើយ៖ មន្ត្រីគ្រាក់ៗ និងឈ្មួញធំៗ ត្រៀមខ្លួនរឹបអូសទ្រព្យសម្បត្តិពីក្រុមគ្រួសារត្រកូល ហ៊ុន វិញ ខណះ ប្រាក់ សុខុន ដឹងខ្លួនថា អាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ក្រុមយុវជន តេជោ បានផ្ញើសារមក ឆាំ ឆានី ដែលមានខ្លឹមសារទាំងស្រុងថា៖ ដោយសារតែសម្ពាធការទូតពីគ្រប់ទឹសទី សម្តេចត្រៀមដក រដ្ឋមន្ត្រីការបរទេស ប្រាក់សុខុន ហើយ ។ តែពេលនេះ ប្រាក់ សុខុន បានបង្ហាញឯកសារពិសេស ដល់អ្នកជំនិត និងបានប្រាប់ដល់ ប្រាក់ ផល្លា អោយបញ្ចេញ ឯកសារ តំកល់លុយនៅបង់ស្វិស ក្នុងករណីដែលមានគ្រោះថ្នាក់ចរាចរណ៍ ឬ ក៏បាត់ខ្លួន ប្រាក់ សុខុន ។
ពេលនេះ អ្នកនៅជុំវិញសម្តេច កំពុងសប្បាយចិត្ត និង ការបិតវីសា និងការបង្កកប្រាក់ ។ កែប ជុតិមា ត្រៀម យកសណ្ឋាគារ នៅ ហុងកុង ដែលបានទិញជូន តេជោ ក្នុងតម្លៃ៣០០លានដុល្លារមកកាន់កាប់វិញ ។ ឡាវ មេងឃាង ត្រៀមយកបឹងកក់ ដែលមានតម្លៃប្រមាណ ១០០០លានដុល្លារ មកកាន់កាប់វិញ ។ ពុង ខៀវសែ ត្រៀមយក កោះពេជ្រ និង ធនាគារ កាណាឌីយ៉ា តម្លៃប្រមាណ ៩០០លានដុល្លារ មកវិញដែរ ។ ស៊ុយ សុផាន ក៏ត្រៀមយក បុរីកីឡា មកវិញដែរ ។ សុខ គង់ ក៏ត្រៀមជើងព្រួលយកសណ្ឋាគារ សុខា ទាំងប្រាំកន្លែងវិញដែរ ។ ឯ ឃុន សៀវិញ ក៏កំពុងត្រៀមប្រមូលដីពី ម៉ាណែត និង ម៉ានី វិញដែរ ។
ពេលនេះអ្នករកស៊ី ដទៃទៀតកំពុងត្រៀមដោះខ្លួនពីនឹម របស់គ្រួសារ តេជា ដែរ ៕ ((ប្រភព៖ លោក Chham Chhany ))
No comments:
Post a Comment