ប្រវត្តិសាស្ត្រខ្មែរអតីតជិតបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរគួរយល់ដឹង៖ ២០ឆ្នាំកន្លងមកនេះ លោកសម រង្សី បានសាងវីរកម្មយ៉ាងច្រើន លោកស្ទើរបង់កាយរលត់ជីវិតព្រោះធ្វើនយោបាយជួយជាតិខ្មែរ គឺត្រូវគេប៉ុនប៉ងធ្វើសម្លាប់ ៣ដង ប៉ុនប៉ងចាប់ខ្លួន ២ដង គប់គ្រាប់បែក ១ដង និង និរទេសខ្លួនឯង ៥ដង!
លោក សម រង្ស៊ី ជាមេដឹកនាំ និងជាសហស្ថាបនិករបស់គណបក្សសង្គ្រោះជាតិ។ លោកជាអតីតសមាជិកនៃគណបក្សរាជានិយមហ៊្វុនស៊ិន និងបានបម្រើការជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង អំឡុងរដ្ឋាភិបាលចម្រុះរបស់ក្រុមប្រេត នរោត្តមរណឫទ្ធិ ពីឆ្នាំ១៩៩៣ រហូតដល់មានការបណ្តេញគាត់ចេញពីមុខតំណែង នៅក្នុងឆ្នាំ១៩៩៤។ នៅខែមិថុនាឆ្នាំ១៩៩៥ គាត់ក៍ត្រូវបានគេបណ្តេញចេញពីរដ្ឋសភាទៀត។ ក្រោយពីត្រូវបានគេបណ្តេញចេញពីគណបក្សហ្វុនស៊ិនប៉ិច លោក សម រង្ស៊ី ក្លាយជាតួអង្គនយោបាយសំខាន់បំផុតរបស់ប្រទេសកម្ពុជា។
យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ៖ សម រង្ស៊ី និងសកម្មភាពនយោបាយដ៏គ្រោះថ្នាក់!
រយៈជាង២០ឆ្នាំមកនេះ លោកប្រធាន សម រង្ស៊ី បាន និងកំពុងធ្វើសកម្មភាពនយោបាយស្របច្បាប់គ្រប់ទម្រង់ ដើម្បី ជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ និងប្រជាជាតិកម្ពុជាទាំងមូល។ ប៉ុន្តែ សកម្មភាពនយោបាយរបស់គាត់ មិនត្រូវបានធ្វើឲ្យក្រុមអ្នកមានអំណាចសប្បាយចិត្តទេ ដូច្នេះពួកគេតែងតែធ្វើសកម្មភាពទុច្ចរិតគ្រប់រូបភាព ក្នុងគោលបំណងបញ្ចប់សកម្មភាពនយោបាយរបស់គាត់ រួមមាន ៖
I-ត្រូវបានប៉ុនប៉ងធ្វើឃាត ០៣លើក ៖
១-ខែមករា ឆ្នាំ១៩៩៧ នៅមុខរោងចក្រតាក់ហ្វាត ចង្រែលើ។
២-៣០ ខែមិនា ឆ្នាំ១៩៩៧ គប់គ្រាប់បែក នៅមុខ
មន្ទីររដ្ឋសភាចាស់។
៣-ខែសីហា ឆ្នាំ១៩៩៨ ក្នុងក្រសួងមហាផ្ទៃ (ករណីយាមសន្លឹកឆ្នោត)។
II-ប៉ុនប៉ងចាប់ខ្លួនភ្លាមៗ ០២លើក ៖
១-ខែកញ្ញា ឆ្នាំ១៩៩៨ (ព្រឹត្តិការណ៍បង្ក្រាបបាតុកម្ម ឆ្នាំ១៩៩៨) តែត្រូវបានធ្វើអន្តរាគមន៍ភ្លាមៗ ពីសំណាក់តំណាងពិសេសអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោក លក្ខណ្ឌ មេឡូត្រា ក្នុងសណ្ឋាគារ "កាំបូយ៉ាណា"។
២-ខែមករា ឆ្នាំ២០០៣ (ករណីបង្ក្រាបបាតុកម្មដុតទូតថៃ) តែត្រូវបានការពារដោយ "ស្ថានទូត
សហរដ្ឋអារិក" ប្រចាំនៅកម្ពុជា។
III-ប្រើកម្លាំងបាតុកម្មគុបផ្ទះ ០១លើក ៖
១-នៅឆ្នាំ២០០៥
IV-និរទេសខ្លួន ០៥លើក ៖
១-រដ្ឋប្រហា ឆ្នាំ១៩៩៧
២-ក្រោយស្បថចូលសភា ឆ្នាំ១៩៩៨
៣-ខែមករា ឆ្នាំ២០០៥ (ករណីបណ្តឹងបរិហាកេរ្ត៍)
៤-ខែតុលា ឆ្នាំ២០០៩ (ករណីបង្គោលព្រុំដែន)
៥-ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់បច្ចុប្បន្ន
ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧
No comments:
Post a Comment