លទ្ធផលជ្រុលដៃ៖ សែនជ័យលេងនយោបាយបង្ហិនសេដ្ឋកិច្ចនិងបំផ្លាញជាតិ បំផ្លាញដៃគូ ត្រេកអរនឹងនយោបាយឈ្នះៗរបស់សែនជ័យផង ឥឡូវសមបំណងហើយ សមាជិកព្រឹទ្ធសភាអាមេរិកអបអរសាទរចំពោះការបិទទិដ្ឋាការលើមន្ត្រីកម្ពុជានិងក្រុមគ្រួសារ!
លទ្ធផលជ្រុលដៃ៖ សម្តេចតេជោលេងនយោបាយបង្ហិនសេដ្ឋកិច្ចនិងបំផ្លាញជាតិ បំផ្លាញដៃគូនយោបាយដែលសាងភាពស្របច្បាប់ដើម្បីផលប្រយោជន៍ជាតិ ប៉ុន្តែដោយសារស្រឡាញ់អំណាចជ្រុលពេក ក៏បែកគំនិតចង់រស់នៅតែម្នាក់ឯង ពោលគឺ ចង់នៅឯកោ មិនចង់មានដៃគូនយោបាយទេ ព្រោះពាក្យថា ប្រឆាំង ស្តាប់ទៅមិនពីរោះ មិនសរសើរ មិនលើកជើង មិនទ្រពង ហេតុនោះ ទើបរិះរកកម្ចាត់ដៃគូនយោបាយ ទីបំផុតធ្វើបានសម្រេចមែន ឥឡូវដល់ពេលស្រែកតវ៉ាដល់សម្ពាធនានាដែលកើតឡើងដល់ខ្លួនម្តង ពេលនេះ អង្វរលោកខាងលិចខ្លះ ចាប់ផ្តើមពាក្យថា ផ្ទះផ្សាជាតិខ្លះ អយុត្តិធម៌ខ្លះ សូមអនុគ្រោះខ្លះ ពាក្យអស់នេះនិយាយក្រោយពេលទណ្ឌកម្មចាប់ផ្តើមកើតបណ្តើរ ៗ ។
តើមានប្រយោជន៍អ្វីកាលបើបំផ្លាញគេហើយទើបស្រែកពាក្យទាំងអស់នេះ។
សូមស្នើឲ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ជាពិសេស ដកហូតកូតាអនុគ្រោះពន្ធ ដើម្បីបណ្តេញថៅកៅកាត់ដេរទាំងអស់ចេញពីកម្ពុជាទៅរកស៊ីនៅប្រទេសជិតខាង ការដកហូតកូតា និង បណ្តេញថៅកែនេះ គឺ ដើម្បីតបស្នងនយោបាយឈ្នះ ៗ របស់លោក ហ៊ុន សែន ព្រោះលោកហ៊ុន សែនចង់ឈ្នះខ្លាំងណាស់ ជាពិសេស ចង់ឈ្នះខ្មែរគ្នាឯង ។ ជយោ! នយោបាយឈ្នះ ៗរបស់សម្តេចហ៊ុនសែន!
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី បានអោយដឹងថា៖ សមាជិកព្រឹទ្ធសភាអាមេរិកអបអរសាទរចំពោះការបិទទិដ្ឋាការលើមន្ត្រីកម្ពុជានិងក្រុមគ្រួសារ
សមាជិកព្រឹទ្ធសភាអាមេរិក លោក ថិត គ្រូស (Ted Cruz) អបអរសាទររដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិក ធីលលើសិន (Rex Tillerson) ដែលបានបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារដែលពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។
សេចក្ដីថ្លែងការណ៍របស់ លោក ថិត គ្រូស ចេញកាលពីថ្ងៃទី៨ ខែធ្នូ បញ្ជាក់ថា ការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារ ជាជំហានដំបូងដ៏មានប្រសិទ្ធភាពឆ្ពោះទៅស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ និងក៏ជាការឆ្លើយតបដ៏ចាំបាច់មួយចំពោះការកើនឡើងឥទ្ធិពលចិន នៅកម្ពុជា។
លោកបន្តថា លោក ហ៊ុន សែន មានជម្រើសដ៏សាមញ្ញមួយគឺត្រូវដោះលែងលោក កឹម សុខា អនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលស្រុកវិញបាន លុបចោលសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងលើកលែងការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយ និងអនុញ្ញាតឲ្យមានសេរីភាពផ្នែកបញ្ចេញមតិពេញលេញ បើមិនដូច្នោះទេ កម្ពុជានឹងរកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ថែមទៀត។
លោក ថិត គ្រូស សរសេរបន្ថែមទៀតថា ពលរដ្ឋកម្ពុជា សមតែទទួលបានមេដឹកនាំល្អ ជាជាងមេដឹកនាំជាបុរសខ្លាំង ផ្តាច់ការ។ លោកសន្យាថា សហរដ្ឋអាមេរិកនឹងមិនបង្អង់ដៃចំពោះការប្តេជ្ញាការពារសិទ្ធិសេរីភាពនោះទេ។ ទោះបីសហរដ្ឋអាមេរិក បានលុបចោលជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងហាមឃាត់មន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារមិនឲ្យចូលអាមេរិក ក៏ដោយ ក៏រដ្ឋាភិបាលលោក ហ៊ុន សែន នៅមិនទាន់បន្ទន់ឥរិយាបថនៅឡើយទេ ហើយថែមទាំងចោទសហរដ្ឋអាមេរិកថា ការផ្អាកទិដ្ឋាការនោះជារឿងនយោបាយ។
ព្រឹទ្ធសភាដ៏មានឥទ្ធិពល លោក ថិត គ្រូស កាលពីខែតុលា បានផ្ញើលិខិតមួយច្បាប់ទៅទូតខ្មែរប្រចាំនៅអាមេរិក ទាមទារឲ្យដោះលែង លោក កឹម សុខា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនចង់រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
No comments:
Post a Comment