តេជោរសែន កើតបំផ្ទុះ ពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យបង្កកទ្រព្យ ថាមេដឹកនាំខ្មែរណាយកលុយទៅផ្ញើនៅអាមេរិកគឺឆ្កួតសុទ្ធ និងសំពងក្បាលមន្ត្រីស៊ីភីភីរបស់ខ្លួន ថាបើវាយកលុយទៅផ្ញើនៅអឺរ៉ុបនិងអាកាំង គឺភ្លើសុទ្ធ! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
US%252C+EU%2526Sen

តេជោរសែន កើតបំផ្ទុះ ពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យបង្កកទ្រព្យ ថាមេដឹកនាំខ្មែរណាយកលុយទៅផ្ញើនៅអាមេរិកគឺឆ្កួតសុទ្ធ និងសំពងក្បាលមន្ត្រីស៊ីភីភីរបស់ខ្លួន ថាបើវាយកលុយទៅផ្ញើនៅអឺរ៉ុបនិងអាកាំង គឺភ្លើសុទ្ធ!

Share This

តេជោរសែន កើតបំផ្ទុះ ពន្យុះអាមេរិកនិងសហភាពអឺរ៉ុប​ឲ្យបង្កកទ្រព្យ ថាមេដឹកនាំខ្មែរណាយកលុយទៅផ្ញើនៅអាមេរិកគឺឆ្កួតសុទ្ធ និងសំពងក្បាលមន្ត្រីស៊ីភីភីរបស់ខ្លួន ថាបើវាយកលុយទៅផ្ញើនៅអឺរ៉ុបនិងអាកាំង គឺភ្លើសុទ្ធ!

លោក ខ្មែរ សុវណ្ណភូមិ បានបញ្ចេញទស្សនៈ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក មានយ៉ាងដូច្នេះថា៖

សំគាល់៖ មិនខុសទេ ហ៊ុន សែន អាចមិនយកលុយទៅផ្ញើនៅអាមេរិក តែអាចផ្ញើនៅសិង្ហបូរី ហុងកុង និងស្វ៊ីស រួមទាំងធនាគារនៅអារ៉ាប់ផងដែរ។ ក៏ប៉ុន្តែ បើគេរកឃើញមិនថាលុយនៅទីណាគឺអាចនឹងត្រូវបានបង្កកដូចគ្នា។ លើសពីនេះគឺអាណិតមន្រ្តីស៊ីភីភីផ្សេងទៀតដែលរងគ្រោះដោយសារ ហ៊ុន សែន។ ចុងក្រោយចង់ប្រាប់ ហ៊ុន សែន ថាកុំមានមាត់ចេះតែនិយាយប្រៀបធៀបទាំងងងើលឲ្យសោះ ព្រោះសង្គ្រោះជាតិមិនមែនកូនអាមេរិក ឬកូនប្រទេសណាឡើយ ហើយសកម្មភាពសង្រ្គោះជាតិមិនអាចយកទៅធៀបនឹងការយកគ្រាប់បែកទៅដាក់ក្រោមផ្ទះគេបែបបនេះដែរ។ ចំពោះការគាំទ្ររបស់អាមេរិក និងអឺរ៉ុបមកលើសង្គ្រោះជាតិគឺផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងផ្អែកលើកិច្ចព្រមព្រៀងកម្ពុជានិងពួកគេប៉ុណ្ណោះ។

HX_Text

ប្រភពព័ត៌មានពីវេបសាយវេយោ បានអោយដឹងថា៖ លោកហ៊ុន សែន ​លើក​ទឹកចិត្ត​ឲ្យអាមេរិក និងសហភាពអឺរ៉ុប​បង្កកលុយ​មន្ត្រីខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងលើកទឹកចិត្ត ឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្កកលុយមន្ត្រីខ្មែរ​ទាំងឡាយ​ណា ដែលយកលុយទៅទុកនៅប្រទេសទាំងនោះ។ចំណែកវិធានការទណ្ឌកម្ម លោកថា មិនមែនធ្វើតាមសំណូមពររបស់អ្នកណាទេ តែបើទោះបីដាក់ទណ្ឌកម្មមែន ក៏វាមិនងាប់ខ្មែរដែរ។សាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ បន្ទាប់ពីសហភាពអឺរ៉ុប បានបោះឆ្នោតដោយឯកច្ឆន្ទ សម្រេចចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនមានការព្រួយបារម្ភ ការបង្កកលុយ ឬផ្អាកផ្តល់ទិដ្ឋាការពីសហភាពអឺរ៉ុបនោះទេ។បន្ថែមពីនេះ លោកនាយកមន្ត្រី បានអះអាងថា លោកលើកទឹកចិត្ត ឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបង្កកលុយមន្ត្រីខ្មែរទាំងឡាយណា ដែលយកលុយទៅទុកនៅប្រទេសទាំងនោះ។

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងនេះ ធ្វើឡើងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនដល់កីឡាករ កីឡាការិនីជយលាភីមេដាយមាស ក្នុងការប្រកួតកីឡាSEA Games លើកទី២៩ នៅវិមានសន្តិភាព នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

បើតាមលោកនាយករដ្ឋមន្ត្រី បានប្រាប់អាមេរិក កុំអាងជាប្រទេសធំចេះ តែសម្តែងប្រតិកម្មដាក់ ប្រទេសតូចតាច ព្រោះប្រទេសតូចក៏ចេះក្រោកឈរ ដើម្បីឯករាជ្យភាពរបស់ខ្លួនដែរ។លោកថា ទោះបីកម្ពុជាអត់ជំនួយពីប្រទេសទាំងនោះ ក៏កម្ពុជាអាចរស់បានដែរ។រស់បាន ដោយលោកប្រៀបធៀបកាលពីសម័យដើម កម្ពុជាធ្វើការដូរអង្ក នៅរស់បាន រឿងអីមកដល់ប៉ុណ្ណឹងហើយរស់មិនបាន។

សាររបស់លោកហ៊ុន សែននេះ ធ្វើឡើងបន្ទាប់ពីសហគមន៍អឺរ៉ុប បានបោះឆ្នោតដោយឯកច្ឆន្ទ លើសេចក្ដីសម្រេចចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ដែលនឹងប៉ះពាល់ដល់វិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ដែលមានកម្មករជិតមួយលាននាក់ និងវិស័យពាណិជ្ជកម្មធំៗដទៃទៀត ព្រមទាំងការកាត់ផ្ដាច់ជំនួយផងដែរ។ ទណ្ឌកម្មនេះ គឺជាសារព្រមានទៅដល់លោកនាយករដ្ឋមន្ត្រី បើនៅតែមិនព្រមស្តារស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះទេ គឺពលរដ្ឋខ្មែរទូទាំងនគរនឹងរងទុក្ខជាក់ជាមិនខាន។នេះបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី។

តែយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី បានអះអាងថា វិធានការទណ្ឌកម្ម មិនមែនធ្វើតាមសំណូមពរ របស់អ្នកណាទេ ព្រោះកុងត្រា កិច្ចសន្យាទិញទំនិញពីកម្ពុជា គេបានចុះហត្ថលេខារួចហើយ។ លោក បញ្ជាក់ថា ត្រូវមើលពាក្យទណ្ឌកម្មទិដ្ឋាការ និងរឹតបន្តឹងវាខុសគ្នា។ ទោះបីដាក់ទណ្ឌកម្ម ក៏វាមិនងាប់ខ្មែរដែរ៕ 
usa+flag_2
eu2

EU+%2526+Sen_2

HUN+XEN_2

HX_1

Cam%252C+USA%252C+EU+%2526+JA

HX__2

HX_3

HUN+XEN+_2

HUN+XEN

HUN+XEN+AT+APEC+%252811%2529

HUN+XEN+AT+APEC+%25289%2529
Comment Using!!

No comments:

Post a Comment

Pages