កាដុមឆែប! តេជោរ ប៊ិះដួលផ្ងារជើងបោកក្បាលនឹងកាំជណ្ដើរ! ជាប្រផ្នូលនៃសែនជិតមរណៈ ធ្លាក់អស់សិរីរាសី បារមីរលត់ ចេស្ដារលាយ អំណាចអាចនឹងវិនាសសូន្យ បានប្រកិតចូលជិតមកដល់តេជោរហើយ!
ព័ត៌មានពីវិទ្យុអាស៊ីសេរី៖ លោក ហ៊ុន សែន ប៊ិះដើរដួលក្នុងពេលជួបនាយករដ្ឋមន្ត្រីបង់ក្លាដេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរទន់ជើងប៊ិះដួលក្នុងពេលលោកទទួលបដិសណ្ឋារកិច្ចជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេស នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃ៤ ខែធ្នូ។
នេះករណីទីមួយហើយ ដែលលោក ហ៊ុន សែន ដើររអិលជើងលើកម្រាលព្រំពណ៌ក្រហមដែលស្ទើរតែធ្វើឲ្យលោកសឹងនឹងដួលក្នុងពេលដើរចេញទៅជួបគណៈប្រតិភូអន្តរជាតិនោះ។
នៅរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន បានទៅពិនិត្យជំងឺនៅបរទេសជាញឹកញាប់។
នៅលើពិភពលោក មេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតនៅសល់តែលោក ហ៊ុន សែន មួយប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំផ្ដាច់ការប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) លោក មូហ្គាបេ ដែលបានបាត់បង់អំណាចកាលពីពេលថ្មីៗនេះ។ លោក ហ៊ុន សែន សព្វថ្ងៃមានអាយុ៦៥ឆ្នាំ និងបានកាន់អំណាចអស់រយៈពេល ជាង៣២ឆ្នាំកន្លងមកហើយ។ មេដឹកនាំផ្ដាច់ការ នៅប្រទេសហ្ស៊ីមបាវ៉េ លោក មូហ្គាបេ កាលពីនៅមានអំណាចក៏ធ្លាប់ដើរដួលក្នុងចំណោមមហាជន ដែលមកចូលរួមក្នុងកិច្ចប្រជុំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា លោក ហ៊ុន សែន គ្មានបញ្ហាទាក់ទងនឹងបញ្ហាសុខភាពនោះទេ។ ប៉ុន្តែ លោកទទួលស្គាល់ថា លោក ហ៊ុន សែន ប៉ុន្មានថ្ងៃ នេះហាក់អស់កម្លាំង និងហត់នឿយបន្តិច ព្រោះរវល់ទៅចូលរួមប្រជុំទាំងក្នុង និងក្រៅប្រទេស ហើយនៅពេលត្រឡប់មកដល់ស្រុកភ្លាម លោកបានបន្តដំណើរទៅធ្វើពិធីបួងសួងនៅអង្គរវត្តបន្តទៀត។ «»
មុនទៅចូលរួមកិច្ចប្រជុំនៅប្រទេសចិនមួយថ្ងៃ លោក ហ៊ុន សែន បានបង្ហាញសកម្មភាពហាត់ ប្រាណ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីការថែទាំសុខភាពរបស់លោក៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment