ក្រុម Hackers ធ្វើអោយហ៊ុន ម៉ានី ស្អុយង៉ោងពេញក្តោងច្រមុះ ក្លាយជារឿង Talk Of The Town សារឆ្លើយឆ្លងរឿងគីគីលូខ្វាចខ្ញាំខាំឡើងជាំជាមួយតារាស្រីក្មេងៗជាច្រើន ល្បីល្បាញដល់វីអូអេខ្មែរ !!
VOAKHMER៖ ក្រុម Hackers បង្ហាញវីដេអូក្នុងហ្វេសប៊ុករបស់លោកហ៊ុន ម៉ានីអំពីការឆ្លើយឆ្លងស្នេហាជាមួយស្រីក្មេងៗជាច្រើន
មកដល់ពេលនេះ មិនទាន់មានជនណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយលុកកាន់កាប់ ឬបង្ហោះវីដេអូអំពីការទំនាក់ទំនងរបស់លោក ហ៊ុន ម៉ានី និងនារីស្រស់ក្មេង នៅឡើយនោះទេ។
ភ្នំពេញ៖ វីដេអូជាច្រើនត្រូវបានពួកជនអនាមិក Hackers បង្ហាញជាសាធារណៈនិងចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក និង Youtube ក្រោយការកាន់កាប់គណនីហ្វេសប៊ុកលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វីដេអូមួយចំនួនបានបង្ហាញអំពីការឆ្លើយឆ្លងសារស្នេហា និងមេត្រីភាពរវាងលោក ហ៊ុន ម៉ានី និងតារាស្រីៗ ក្មេងៗមួយចំនួនតាមបណ្តាញហ្វេសប៊ុក។
គណនីនិងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ានី ដែលមានឈ្មោះថា Hun Mani និង Hun Many ត្រូវបានក្រុមជនអនាមិកវាយលុកយកទៅកាន់កាប់កាលពីថ្ងៃពុធកន្លងទៅ ក្រោយការប៉ុនប៉ងជាច្រើនលើកក្នុងប៉ុន្មានថ្ងៃចុងក្រោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយលេខាធិការដ្ឋានរបស់លោក។
ក្នុងសេចក្តីជូនដំណឹងដែលផ្ញើមកកាន់អ្នកសារព័ត៌មាន និងផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះ៖
«ទន្ទឹមនឹងការព្យាយាមរិះរកលទ្ធភាពគ្រប់បែបយ៉ាងដើម្បីទាញយកគណនីនិងទំព័រនេះមកវិញ ក្រុមការងារក៏បានជូនដំណឹងជាផ្លូវការរួចហើយដែរ ទៅកាន់នាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះ»។
មកដល់ពេលនេះ មិនទាន់មានជនណាមួយអះអាងទទួលខុសត្រូវចំពោះការវាយលុកកាន់កាប់ ឬបង្ហោះវីដេអូអំពីការទំនាក់ទំនងរបស់លោក ហ៊ុន ម៉ានី និងនារីស្រស់ក្មេង នៅឡើយនោះទេ។
លោក ហ៊ុន ម៉ានី ជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសបីនាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលទំនងជាត្រូវបានជ្រើសរើសឱ្យស្នងលោកនាយករដ្ឋមន្ត្រី។ តំណាងរាស្ត្រ ហ៊ុន ម៉ានី បានកាន់តំណែងជាច្រើនក្នុងសង្គមនិងសាធារណៈ រួមទាំងជាតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សកាន់អំណាចក្នុងមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហព័ន្ធយុវជនកម្ពុជាដ៏មានឥទ្ធិពលផងដែរ៕
ប្រភព៖ VOAKHMER
No comments:
Post a Comment