​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​មនុស្ស​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​បញ្ជូន​ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់ពី​ប្រទេស​ថៃ-UNHCR deeply​ regret the deportation of ms Sam Sokha - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​មនុស្ស​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​បញ្ជូន​ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់ពី​ប្រទេស​ថៃ-UNHCR deeply​ regret the deportation of ms Sam Sokha

​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​មនុស្ស​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​បញ្ជូន​ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់ពី​ប្រទេស​ថៃ-UNHCR deeply​ regret the deportation of ms Sam Sokha

Share This

​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​មនុស្ស​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​បញ្ជូន​ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់ពី​ប្រទេស​ថៃ-UNHCR deeply​ regret the deportation of ms Sam Sokha

ការ​ចាប់​ខ្លួន​ស្រ្តី​ជនភៀស​ខ្លួន​ពី​ប្រទេស​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​ជាការ​ត្រូវរ៉ូវគ្មាន​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ដែល​ធ្វើ​ឲ្យ​ឧត្ដម​ស្នងការ​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ បង្ហាញ​ការ​ខកចិត្តយ៉ាងខ្លាំង។

ភ្នំពេញ៖ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បង្ហាញ​ការ​ខកចិត្ត​ចំពោះការ​ចាប់​បញ្ជូនស្ត្រីខ្មែរ​ម្នាក់ពី​ប្រទេស​ថៃ​ត្រឡប់​មក​កម្ពុជា​វិញ ​បន្ទាប់ពី​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​ធំ​មួយ​នេះ​ចាត់​ទុក​ស្រ្តី​រូប​នោះ​ថា​ ជា​ជន​ភៀស​ខ្លួន។​ ​

​ស្រ្តី​ឈ្មោះ​សំ សុខា​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ឲ្យ​កម្ពុជា​វិញ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន​ ទៅ​តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​កម្ពុជា។ ​ក្រោយ​បញ្ជូន​ខ្លួន​មកដល់​កម្ពុជា​ភ្លាម​ ស្ត្រី​រូប​នេះ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោសពីបទ​ជេរ​ប្រមាថ ​និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង ​បន្ទាប់​ពី​វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​បង្ហោះលើ​បណ្ដាញ​សង្គម​ Facebook ​បង្ហាញ​ពី​សកម្មភាព​ស្ត្រីនេះគប់​ស្បែក​ជើង​ទៅ​លើ​ផ្ទាំង​រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា ​និងជា​មេដឹកនាំគណបក្ស​កាន់​អំណាច ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៧​កន្លង​ទៅ។​

សេចក្តី​ថ្លែង​ការណ៍​របស់ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្ស​កម្ពុជា ​ចេញ​កាលពី​ថ្ងៃ​សុក្រ​ បញ្ជាក់​ថា ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កម្ពុជា ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដែល​ប្រទេស​ថៃចាប់​បញ្ជូន​ស្ត្រី​ឈ្មោះ ​សំ សុខា​ត្រឡប់​មក​កម្ពុជា​វិញ​ ​ហើយថា នេះជាជាការធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិបញ្ចេញមតិ​របស់​លោកស្រី ​សំ សុខា។​

សេចក្តី​ថ្លែង​ការណ៍​ដដែលនោះ​សរសេរ​ក្នុង​ន័យ​ដើមថា៖​«យើង​សូម​សម្តែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បញ្ជូន​លោកស្រី​ សំ​ សុខា​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដោយ​ប្រទេស​ថៃ ​ប្រសិន​បើ​យើងពិចារណា​លើ​កង្វល់​ចំពោះ​ការ​សម្តែង​សិទ្ធិរបស់​លោកស្រី​កាលពី​ពេល​ថ្មីៗ​នេះ។​ លោកស្រី ​សំ សុខា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រមាថ ​និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ​បន្ទាប់ពី​លោកស្រី​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គណ​បក្ស​កាន់អំណាច ​តាម​រយៈ ​Facebook»។​

លោក ​Mahmoud Garga ​មន្រ្តី​ផ្នែក​ទំនាក់ទំនង ​និង​ព័ត៌មាន​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា ​ប្រាប់​ VOA ​ថា ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​នឹង​បន្ត​តាម​ដាន​ករណី​លោក​ស្រី ​សំ សុខា ​ជា​ពិសេស​ទាក់ទង​នឹង​សេរី​ភាព​បញ្ចេញ​មតិ ​និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។​ លោក​បន្ថែម​ថា​ ករណី​នេះគឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ដទៃ​ទៀត​ ដែលអាច​មាន​ការ​ផល​ប៉ះពាល់​ដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ ​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល ​និង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​បិទ។​

លោក​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​«ការិយាល័យ ​OHCHR​ លើក​ទឹក​ចិត្ត​ដល់​បរិយាកាស​ដែល​ផ្តល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​និង​ការជជែក​ពិភាក្សា​ជា​សាធារណៈ​ស្របតាម​មាត្រា​១៩​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​ដែល​កម្ពុជា​បាន​ទទួល​យក ​ជាពិសេស​ ​ក្នុង​ការបោះឆ្នោតថ្នាក់​ជាតិ»។​

កាលពី​ថ្ងៃ​សុក្រ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ស្ត្រី​ឈ្មោះ​ សំ សុខា​ ជា​បន្ទាន់ ​ហើយថា ​ការ​ចាប់ជន​ដែលទទួល​បាន​សិទ្ធិ​ជ្រកកោន​គេច​ចេញ​ពីការ​ធ្វើ​ទុក្ខ​បុកម្នេ​ញ​ណា​មួយ ​ហើយ​បញ្ជូន​ដោយ​បង្ខំ​បែប​នេះ​គឺជា​ការ​ធ្វើ​ទារុណកម្ម ​និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដដែលបញ្ជាក់​ថា ​ស្រ្តី​ឈ្មោះ​ សំ សុខា​ ដែល​ជា​សកម្ម​ជន​ការងារ​ ​ត្រូវ​បាន​សម្ភាស​ដោយ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​ហៅ​កាត់​ថា​ UNHCR​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជន​ភៀស​ខ្លួនជា​ផ្លូវការ។ ​ក៏​ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ ​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ស្រ្តី​រូប​នេះទាំង​បង្ខំ។ ​នៅ​មុន​ការ​ចាប់​បញ្ជូន​ខ្លួន​ទាំង​បង្ខំ​នេះ​ អាជ្ញាធរ​ថៃ​បាន​ចោទ​ប្រកាន់​សកម្មជន​ការ​ងារ​រូប​នេះ​ពី​បទ​ចូល​ក្នុង​ប្រទេស​ថៃ​ខុស​ច្បាប់។​

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន-ឃុំ​ខ្លួន​ចេញ​ដោយ​លោក​ចៅក្រម​ អ៊ុក រ៉េតគន្ធា​នៃ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ​ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយអង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ បញ្ជាក់​ថា​ ឈ្មោះ​ សំ​ សុខា​ កើត​ឆ្នាំ​ ១៩៧៩​ «ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​២​ឆ្នាំ ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល​ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ និង​ជេរ​ប្រមាថ»​ ប្រព្រឹត្ត​នៅ​ឃុំ​រាម​ ស្រុក​ ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​មេសា​ ឆ្នាំ​២០១៧។​

ក្រៅពីអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ក៏​មាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ជាច្រើន​ទៀត​បាន​រិះគន់​ថា​ ចំណាត់​ការ​នៃ​ការ​បញ្ជូន​ស្រ្តី​ឈ្មោះ​សំ សុខា​ពី​ប្រទេស​ថៃ​មក​កាត់ទោស​នៅ​កម្ពុជា​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ​ហើយថា ​ការ​ចាប់​ខ្លួន​ជន​ភៀសខ្លួនដែល​បាន​អនុវត្ត​សិទ្ធិ​នយោបាយ​នេះ​នឹង​កា្លយ​ជា​សម្ពាធ​មួយ​ទៀតទៅ​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់ក្រុម​មេ​ដឹកនាំ​នៅ​កម្ពុជា។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​លោក ​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ទេ​ រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

ការ​បញ្ជូន​ស្រ្តី​ឈ្មោះ​សំ សុខា​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ដើម្បី​កាត់ទោសនេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ព្រមាន​ចាប់​បញ្ជូន​ខ្លួន​លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង ​មក​កាត់​ទោស​នៅ​កម្ពុជា​ ​ប្រសិន​បើ​អតីត​មេ​គណបក្ស​ប្រឆាំងដែល​កំពុង​និរទេស​ខ្លួន​នៅ​ទ្វីបអឺរ៉ុបនេះ​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាស៊ី​ណា​មួយ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន ​យុវជន​ម្នាក់​ ​ដែល​មាន​ទីលំនៅ​ក្នុង​ខេត្ត​កំពង់ចាម ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចា​ប់ខ្លួន ​ដោយ​ចោទ​ថា​ ​បាន​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ Facebook។ ​យុវជន​នោះ​ឈ្មោះ​សាន់ រដ្ឋា ​ជា​ម្ចាស់​គណនី ​Facebook​ ឈ្មោះ «បង​ថា​កូន​ខ្មែរ​ប្រចាំ​ខេត្ត​កំពង់ចាម»​ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​តែង​តែ​បង្ហោះ​ឃ្លីប​វីដេអូរិះគន់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ដឹកនាំ ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក។​

ក្រោយ​មក​លោក​សាន់ រដ្ឋា​បាន​បង្ហាញ​វីដេអូ​ឃ្លីប​មួយ​សុំទោស​ប្រមុខ​រដ្ឋាភិបាល​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ស្នើឲ្យ​លោក​ហ៊ុន សែន​អនុគ្រោះ។​

លោក​មាន ព្រហ្មមុនី​ មន្រ្តី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម ​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​រហូត​មក​ដល់​ពេលនេះ​ ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​កំពង់ចាមបាន​សម្រេច​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​យុវជន​ឈ្មោះ​សាន់ រដ្ឋា​ជា​បណ្តោះ​អាសន្ន។​ លោក​បន្ថែម​ថា​ តុលាការ​គួរ​ចាត់​វិធាន​ការ​អប់រំ​យុវជន សាន់ រដ្ឋា​ជាជាង​ចាប់​ឃុំ​ខ្លួន​លោក។​

លោក​បញ្ជាក់​ថា៖​«កន្លង​មក​ខ្ញុំ​មិន​ដែល​ឃើញ​គាត់​ជេរ​ប្រមាថ​អី​ធ្ងន់ធ្ងរ​ដែរ។​ គាត់​គ្រាន់តែ​ចង់​កែប្រែ​សង្គម។ អីចឹង​គាត់​មាន​សិទ្ធិ​រិះគន់​ដើម្បី​ឲ្យ​រីកចម្រើន ​ហើយ​គួរ​ណាស់​តែ​តុលាការ​ រដ្ឋាភិបាល​នេះ​គួរតែ​ដោះលែង​គ្នា​ឲ្យ​មាន​សេរីភាព​ទៅ។ ​រដ្ឋា​ក៏​ធ្លាប់​បាន​ចេញ​វីដេអូ​សុំទោសកន្លង​មក​ដែរ។ ​ខ្ញុំមើល​ទៅ​ការ​រិះគន់​នេះ​គ្នា​គ្រាន់តែ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ម្នាក់ ​ឬជា​យុវជន​ម្នាក់​ ចង់​ឲ្យ​សង្គម​ហ្នឹង​មាន​ការ​រីក​ចម្រើន ​និង​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។​ ​គ្នា​ក៏​រិះគន់​ទៅ!​ និយាយ​រួម​គឺ​ចង់​ឲ្យ​មាន​ការ​អនុវត្ត​គោល​ការណ៍លទ្ធិ​ប្រជា​ធិបតេយ្យ»។​

លោក​នៅ យ៉ារ៉ាត់ ​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម ​បដិសេធ​មិនធ្វើ​អធិប្បាយ ​ដោយ​អះអាង​ថា​ ​កំពុង​ជាប់​ប្រជុំ។​


ការ​ចាប់​ខ្លួន​អ្នក​រិះគន់​មេដឹកនាំ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាលកម្ពុជា​កំពុង​ពន្លឿនការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ​ព្រម​ទាំង​ការ​ធ្វើ​វិសោធន​កម្ម​ដោយ​បន្ថែមមាត្រា​មួយ​ចំនួន​ ដែលចែង​អំពី​ការ​ដាក់ទោស​ជន​ដែល​ប្រមាថ​ព្រះ​មហា​ក្សត្រ៕
រូបឯកសារ៖ ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)

ប្រភព៖ វីអូអេខ្មែរ 

No comments:

Post a Comment