កើតហេតុបង្កភេរវកម្មនៅសហរដ្ឋអាមេរិកទៀតហើយ៖ ខ្មាន់កាំភ្លើងបានសម្រុកចូលបាញ់រះប្រហារសិស្សានុសិស្សនៅកណ្ដាលសាលា ស្លាប់អស់១៧នាក់ និងបណ្តាលអោយរងរបួសជាង៥០នាក់ នៅក្នុងរដ្ឋផ្លរីដា !
កើតហេតុបង្កភេរវកម្មរន្ធត់ចិត្តនៅសហរដ្ឋអាមេរិក ដោយភេរវជនខ្មាន់កាំភ្លើងបានសម្រុកចូលទៅបាញ់រះប្រហារសិស្សានុសិស្សនៅកណ្ដាលសាលាវិទ្យាល័យ Marjory Stoneman Douglas នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក មានមនុស្សស្លាប់យ៉ាងតិច១៧នាក់ និងបណ្តាលអោយរងរបួសជាង៥០នាក់ទៀត ចំណែកភេរវជនខ្មាន់កាំភ្លើងត្រូវប៉ូលីសចាប់បានទាន់ហន់ភ្លាមៗ។
សំណាក់សារព័ត៌មានអន្តរជាតិនានា បានរាយការណ៍អោយដឹងថា មានខ្មាន់កាំភ្លើងបានបាញ់រះសម្លាប់ជនរងគ្រោះអស់១៧នាក់ និងបណ្តាលអោយរងរបួសជាង៥០នាក់ទៀត នៅសាលាវិទ្យាល័យ Marjory Stoneman Douglas នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ អាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ច្បាស់ថា អ្នកស្លាប់ទាំង១៧នាក់នោះ សុទ្ធតែជាកូនសិស្សឬយ៉ាងណានៅឡើយទេ។ ជំហានដំបូងគឺគេជឿថាជនល្មើសមានតែម្នាក់ទេ ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនឃំុឃាំងហើយ។ ភេរវជនខ្មាន់កាំភ្លើងនោះ ជាអតីតសិស្សនៅសាលាវិទ្យាល័យ Marjory Stoneman Douglas នេះ តែត្រូវបានសាលាបណ្តេញចោល។
ចំណែកប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំប៍ បានបង្ហោះសារលើបណ្ដាញសង្គមធ្វីតទ័រ Twitter សំម្ដែងនូវសារទុក្ខទោមនស្សចំពោះក្រុមគ្រួសារជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ ប្រហារ លោកត្រាំប៍មានប្រសាសន៍ទៀតថា មិនគប្បីមានសិស្សានុសិស្ស គ្រូ សាស្ត្រាចារ្យ ឬនរណាក៏ដោយ ដែលមានអារម្មណ៍ថាខ្លួនឯងគ្មានសុវត្ថិភាពនៅក្នុងសាលារៀនរបស់សហរដ្ឋអាមេរិកឡើយ។
រីឯលោក Scott Israel ចៅហ្វាយស្រុកប្រចាំស្រុក Broward បានប្រាប់អោយដឹងថា ភេរជនខ្មាន់កាំភ្លើងដែលបង្កហេតុរន្ធត់ចិត្តលើកនេះ ធ្លាប់ជាសិស្សសាលានៅវិទ្យាល័យ Marjory Stoneman Douglas នេះ តែត្រូវបានសាលាវិទ្យាល័យនេះបណ្តេញចោល និងអាជ្ញាធរមានសមត្ថកិច្ចកំពុងតែរកសាហេតុទាញចិត្តក្នុងការបង្កហេតុរន្ធត់ចិត្តលើកនេះ៕
No comments:
Post a Comment