ឈ្វេងយល់ពី៖ គណបក្សពលករកម្ពុជា-THE WORKERS’ PARTY OF KAMPUCHEA (WPK) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ឈ្វេងយល់ពី៖ គណបក្សពលករកម្ពុជា-THE WORKERS’ PARTY OF KAMPUCHEA (WPK)

ឈ្វេងយល់ពី៖ គណបក្សពលករកម្ពុជា-THE WORKERS’ PARTY OF KAMPUCHEA (WPK)

Share This

(រូបថត៖ ខៀង សំផន និងកម្មាភិបាលខ្មែរក្រហមដទៃទៀតនៅលើដងផ្លូវលំហូជីមិញ (តំបន់រំដោះ) ឆ្នាំ១៩៧៣)

មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្រារព្ធធ្វើឡើងជាសម្ងាត់នៅក្នុងរថភ្លើងនាទីក្រុងភ្នំពេញ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០។ មហាសន្និបាតនេះ ត្រូវបានចូលរួមដោយសមាជិកប្រាំពីររូបពីសាខាបក្សនៅទីក្រុង និងដប់បួនរូបពីសាខាបក្សនៅជនបទ។ មហាសន្និបាត បានសម្រេចរៀបចំបក្សសាជាថ្មី បង្កើតមាគ៌ានយោបាយថ្មី និងប្តូរឈ្មោះបក្សទៅជាបក្សពលករកម្ពុជា។ ទូ សាមុត បានទទួលតំណែងជាលេខាបក្ស ហើយ នួន ជា ជាអនុលេខា។ នៅពេលនោះ ប៉ុល ពត មានឋានៈលំដាប់ទីបីក្នុងបក្ស ហើយទទួលតំណែងជាអនុលេខាទីពីរ នៅឆ្នាំ១៩៦១។

បន្ទាប់ពី ទូ សាមុត បានបាត់ខ្លួននៅឆ្នាំ១៩៦២ មហាសន្និបាតបក្សជាបន្ទាន់មួយត្រូវបានប្រារព្ធធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ១៩៦៣។ មហាសន្និបាតបានជ្រើសតាំង ប៉ុល ពត ជាលេខាបក្ស។ នួន ជា ដែលមានតំណែងខ្ពស់ជាង ប៉ុល ពត នៅក្នុងបក្សមិនត្រូវបានជ្រើសរើសទេ ដោយហេតុថា នួន ជា មានជាប់សាច់ញាតិជាមួយជនក្បត់បក្ស ស៊ីវ ហេង។ ម៉្យាងទៀត នួន ជា គឺជាជនកុម្មុយនីស្តស្មោះត្រង់ម្នាក់ ដែលចង់ឲ្យបក្សពលករកម្ពុជាកាន់តែរឹងមាំងឡើង ដូច្នេះ នួន ជា មិនធ្វើការប្រកួតប្រជែងជាមួយ ប៉ុល ពត សម្រាប់តំណែងនេះទេ។ នួន ជា បានបន្តស្ថិតនៅជាអនុលេខាបក្ស និងជាជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងចលនាកុម្មុយនីស្តអស់រយៈពេលជាងសាមសិបឆ្នាំ។

បន្ទាប់ពីទទួលតំណែងជាលេខាបក្សភ្លាម ប៉ុល ពត បានទៅជ្រកកោននៅឯមូលដ្ឋានទ័ពវៀតណាមនៅភាគឦសានប្រទេសឈ្មោះថា «មន្ទីរ១០០»។ នៅឆ្នាំ១៩៦៥ ប៉ុល ពត បានធ្វើដំណើរតាមផ្លូវលំហូជីមិញ ទៅទីក្រុងហាណូយ ដើម្បីធ្វើការពិភាក្សាជាមួយវៀតណាមខាងជើង។ ប៉ុល ពត បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងកូរ៉េខាងជើង។ ប៉ុល ពត ត្រូវបានទទួលស្វាគមន៍នៅប្រទេសចិន ប្រកបដោយភាពរាក់ទាក់ជាងនៅវៀតណាម ហើយ ប៉ុល ពត មានការមិនពេញចិត្តចំពោះគំនិតដែលថា ចលនាកុម្មុយនីស្តនៅកម្ពុជាត្រូវតែបន្តស្ថិតនៅក្រោមការមើលការខុសត្រូវរបស់វៀតណាមតទៅទៀត។

THE WORKERS’ PARTY OF KAMPUCHEA (WPK)

A secret KPRP congress was held on the grounds of the Phnom Penh railroad station on September 28-30, 1960. It was attended by seven members from the organization’s urban branches and fourteen from its rural branches. The congress reorganized the party, set up a new political line, and changed its name to the Workers’ Party of Kampuchea (WPK). Tou Samouth became its secretary and Nuon Chea its deputy secretary. Pol Pot ranked number three at that time, and became second deputy secretary in 1961.

After Tou Samouth disappeared in 1962, the party held an emergency congress in February 1963. 7 It elected Pol Pot as secretary. Nuon Chea, who had a higher position in the party, was not chosen as secretary because he wasrelated by marriage to the defector Sieu Heng. Nuon Chea, moreover, was a loyal communist who wanted the WPK to be strong, so he did not compete with Pol Pot for the position. He remained deputy secretary and a powerful figure in the communist movement for over thirty years.

Soon after being named party secretary, Pol Pot took refuge at a Vietnamese military base in the northeast part of the country called “Office 100.” In 1965, he walked up the Ho Chi Minh Trail to Hanoi for talks with the North Vietnamese. He also visited China and North Korea. Pol Pot was treated more cordially in China than in Vietnam and resented the idea that his party had to continue to be subservient to Vietnam.

Photo caption: Khieu Samphan and other Khmer Rouge cadres on Ho Chi Minh trail, Khmer Rouge Controlled Zone, 1973.

(Photo & Text: Documentation Center of Cambodia Archives)

No comments:

Post a Comment