កម្ពុជា-ចិន នឹងធ្វើសមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ ដោយមានរយៈពេល១៥ថ្ងៃ - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Chi%2526Cam_h

កម្ពុជា-ចិន នឹងធ្វើសមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ ដោយមានរយៈពេល១៥ថ្ងៃ

Share This

កម្ពុជា-ចិន នឹងធ្វើសមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ ដោយមានរយៈពេល១៥ថ្ងៃ

កំពង់ស្ពឺ៖ សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងប្រព្រឹត្តធ្វើឡើងនៅពាក់កណ្តាលខែមីនា ខាងមុខនេះ ដោយមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតំបន់យោធភូមិភាគទី៣ ជួរភ្នំម្រះព្រៅ ដែលជាទីតាំងរបស់ កងពលអន្តរាគមនលេខ៧០ នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។
Chi%2526Cam+%25283%2529

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨នេះ មានប្រធានបទចំនួនពីរ គឺប្រឆាំងភេរវកម្ម និងមនុស្សធម៌ ជាយុទ្ធសាស្ត្រដែលភាគីកម្ពុជា និងភាគីចិន បានឯកភាពគ្នារួចហើយ។ មិនតែប៉ុណ្ណោះសមយុទ្ធយោធានេះ នឹងផ្តល់បទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមក រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនផងដែរ។

នាយឧត្តមសេនីយ៍បានបន្តថា កន្លងមកប្រទេសកម្ពុជា បានទទួលយកបទពិសោធន៍ល្អពីប្រទេសជាមិត្តតាមរយៈ ការធ្វើសមយុទ្ធយោធា ទៅលើផ្នែកប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌។ ទោះបីបច្ចុប្បន្ននេះកម្ពុជា គ្មានអំពើភេរវកម្មកើតមានឡើងក្តី ក៏ប៉ុន្តែយើងត្រូវតែខិតខំសិក្សារៀនសូត្របន្ថែម នូវបទបទពិសោធន៍នានា ក្នុងដំណើរការប្រឆាំងអំពើភេរវកម្មពីបណ្តានានាជាប្រទេសជាមិត្ត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធយោធានេះ នឹងប្រើប្រាស់សព្វាវុធទំនើបៗដូចជា៖ យន្តហោះ Z10 បំពាក់កាំជ្រូចបាញ់ចំគោលដៅ, កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់, ប្រើប្រាស់រថពាសដែកថ្មើរជើង, ប្រើប្រាស់យន្តហោះចុះពីលើអាកាសដើម្បីរំដោះចំណាត់ខ្មាំងផងដែរ។
សូមបញ្ជាក់ថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨នេះ ភាគីកម្ពុជាមានចំនួន២៨០នាក់ ចំណែកភាគីចិន មានចំនួន១៩០នាក់។ សមយុទ្ឋនេះ ក៏ធ្វើឡើងដើម្បីអប់អរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរផងដែរ ៕

ប្រភព៖ នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន

Chi%2526Cam+%25282%2529

Chi%2526Cam+%25281%2529


Comment Using!!

No comments:

Post a Comment

Pages