របបតេជោរត្រូវខ្មោចចូលហើយអារក្សជាន់បន្ថែម៖ សមាជិក​សភា​រដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​ដាក់​ទណ្ឌកម្ម​និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា-Cambodia Australian state mp Hong Lim seeks Australian sanctions on Cambodian officials - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
របបតេជោរត្រូវខ្មោចចូលហើយអារក្សជាន់បន្ថែម៖ សមាជិក​សភា​រដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​ដាក់​ទណ្ឌកម្ម​និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា-Cambodia Australian state mp Hong Lim seeks Australian sanctions on Cambodian officials

របបតេជោរត្រូវខ្មោចចូលហើយអារក្សជាន់បន្ថែម៖ សមាជិក​សភា​រដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​ដាក់​ទណ្ឌកម្ម​និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា-Cambodia Australian state mp Hong Lim seeks Australian sanctions on Cambodian officials

Share This

របបតេជោរត្រូវខ្មោចចូលហើយអារក្សជាន់បន្ថែម៖ សមាជិក​សភា​រដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​ដាក់​ទណ្ឌកម្ម​និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា-Cambodia Australian state mp Hong Lim seeks Australian sanctions on Cambodian officials


អ្នកនាំពាក្យ​​​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ប្រាប់ VOA ថា ​ការ​លើក​ឡើង​របស់​លោក​ ហុង លីម​ និង​លោក​ ​Mark Butler​ ​គឺជា​ការ​​បញ្ចេញ​មតិ​របស់​ជន​បរទេស​​ដើម្បី​ការពារ​ប្រយោជន៍​ក្រុម​របស់​ពួកគេ​ប៉ុណ្ណោះ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដល់​ទំនាក់ទំនង​កម្ពុជា-អូស្រ្តាលី​ទេ។

ភ្នំពេញ៖ សមាជិក​សភា​រដ្ឋ Victoria ​(វិចតូរីយ៉ា) ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​មាន​ដើម​កំណើត​ខ្មែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ស្នើរដ្ឋាភិបាល​អូស្រ្តាលី​ឲ្យ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​កម្ពុជា​ ​ដូច​សហរដ្ឋ​អាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​បាន​ធ្វើ។​ លោកលើក​ឡើង​ថា​ ​ប្រព័ន្ធ​យុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ មាន​ភាព​ស្រដៀង​ទៅនឹង​ប្រព័ន្ធយុត្តិធម៌​ក្នុង​របប ​ប៉ុល ពត​ យ៉ាង​ដូច្នោះ។​

លោក​ ហុង លីម​ សមាជិក​សភា​រដ្ឋ​វិចតូរីយ៉ា​ក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​មិន​ស្វាគមន៍​ ​ឲ្យ​ចូល​ស្រុក​កំណើត​កាល​ពី​ឆ្នាំមុន​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ​នៅ​ថ្ងៃ​ទី​៨​ ​ខែ​មករា​នេះ​ ​ដោយលើក​ឡើង​អំពី​ការ​វាយ​ប្រហារ​លើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ ​លោក​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា​ លោក​មាន​ការ​សោកស្តាយ​ដែល​មា​ន​ការ​រាយការណ៍​ថា​ សង្គម​ស៊ីវិល​នៅកម្ពុជា​កំពុង​បន្ត​រង​ការ​វាយ​ប្រហារ​បន្ទាប់​ពី​មេដឹកនាំសង្គម​ស៊ីវិល​ដ៏​លេចធ្លោ​បី​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​កាល​ពី​ខែ​មុន។​

មេ​ដឹកនាំ​សង្គម​ស៊ីវិល​ដែល​ជា​អតីត​គណៈកម្មការ​បុណ្យ​សព​លោក​ កែម ឡី​ ទាំង​បី​រូប​ដែល​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ ​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​ ​រួមមាន​ ​លោក​ ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​លោក​ មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ព្រមទាំង​ព្រះតេជគុណ ប៊ុត ប៊ុនតិញ​ ​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ។​

លោក​ ហុង លីម​ បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា ​ក្រៅ​ពី​ការ​យាយី​មេ​សង្គម​ស៊ីវិល​ទាំង​បី​រូប​ ​ក៏​មាន​អ្នកទោស​នយោបាយ​ជាង​២០នាក់​កំពុង​ជាប់ឃុំក្នុង​ពន្ធនាគារ​ ​ដែល​ក្នុង​នោះ​មាន​អតីត​ប្រធានគណ​បក្ស​ប្រឆាំង​ ​ដែល​ជា​គណបក្ស​ត្រូវ​បាន​តុលាការ​រំលាយ​តាម​បណ្តឹង​រដ្ឋាភិបាល​ ​សមាជិក​សភា អ្នក​អត្ថាធិប្បាយ​នយោបាយ​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ជាដើម។​

លោក​បន្ថែម​ថា​ លោក​ ​និងសហគមន៍​កម្ពុជា​ក្នុង​រដ្ឋ​ Victoria​ ​ប្រទេស​អូស្រ្តាលី​ ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ ​ឲ្យ​ដើរ​តួ​នាំ​មុខ​ក្នុង​ការ​ថ្កោលទោស​ ​លោក ​ហ៊ុន សែន​ និង​អំណាច​ផ្តាច់ការ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា។​

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ហុង លីម​ សមាជិក​សភា​រដ្ឋ​វិចតូរីយ៉ា​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ប្រៀបធៀប​ប្រព័ន្ធ​យុត្តិធម៌​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថា ​មាន​ភាព​ស្រដៀង​គ្នា​ទៅនឹង​ប្រព័ន្ធ​យុត្តិធម៌ក្រោម​របប ​ប៉ុល ពត។​

​លោក​បញ្ជាក់​ថា៖«គាត់​ [ហ៊ុន សែន] ធ្វើ​ជា​ប៉ូលិស​ផង ធ្វើ​ជា​ចៅក្រម​ផង ហើយ​ធ្វើជា​ថៅកែ​គុក​ផង ដូច្នេះ​មាន​អី​ខុស​ពី​ ប៉ុល ពត​ហ្នឹង? ក្នុង​របប​ ប៉ុល ពត ​ហ្នឹង​មាន​ដែល​កាត់​សេចក្តី មាន​ចៅក្រម​មាន​អី​ជំនុំ? ចៅក្រម​គ្មាន​បាន​ការ​ទេ អានេះ​ជា​រឿង​ឡប់ឡែ​ទេ​សព្វ​ថ្ងៃ​ហ្នឹង។ នេះ​ជា​របប​ ប៉ុល ពត ​ទាំងស្រុង​ គ្មាន​អី​ខុស​គ្នា​ទេ ព្រោះ​អា​ផល​វិបាក អា​កិច្ចការ​ចេញ​មក ទោះ​យើង​ស្រែក​អំពាវនាវ ខំ​តវ៉ា​យ៉ាងណា​ក៏​អត់​បាន​ការ​ដែរ»។​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​សហរដ្ឋ​អាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ការ​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​ ​និង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​ ហុង លីម​ ក៏​បាន​ជំរុញ​រដ្ឋាភិបាល​អូស្រ្តាលី​ឲ្យដើរ​តាម​ការ​សម្រេច​របស់​អាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​ទាំង​នោះ។​

​ថ្លែង​ក្នុង​សុន្ទរកថា​បើក​អង្គប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​សមាជិក​សភាអូស្រ្តាលី​មួយ​រូប​ ​គឺ​លោក​ Mark Butler​ ​ប្រកាស​ថា​ ​អូស្ត្រាលី​មានកាតព្វកិច្ច​ដ៏​សំខាន់​មួយ​ដើម្បី​ចាត់​វិធានការ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ក្មេង​ខ្ចីរបស់​ប្រទេស​កម្ពុជា។​ លោក​បន្ថែម​ថា​ ​សកម្មភាព​ចុង​ក្រោយ​ថ្មីៗ​នេះ​ ​គឺ​ជា​ការ​បំពាន​មួយ​ដែល​មិន​អាច​ប្រកែកបាន​ពី​របប​ដឹកនាំនៅ​កម្ពុជា​ ​និង​ថា​ ​អូស្រ្តាលី​ត្រូវ​តែ​មាន​ការ​ឆ្លើយតប​ផ្នែក​ការ​ទូតក្នុង​កម្រិត​ខ្ពស់​បំផុត​មួយ។​

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យទី​ស្តី​ការគណៈរដ្ឋមន្រ្តីប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ទាំង​ការ​លើក​ឡើង​របស់​លោក​ ហុង លីម​ និង​លោក​ ​Mark Butler​ ​គឺជា​ការបញ្ចេញ​មតិ​របស់​ជន​បរទេសដើម្បី​ការពារ​ប្រយោជន៍​ក្រុម​របស់​ពួកគេ​ប៉ុណ្ណោះ។​ លោក​បន្ថែម​ថា​ ការ​ថ្លែង​របស់​ពួកគេ មិន​មាន​ឥទ្ធិពល​ណាមួយ​ដល់​ទំនាក់ទំនង​កម្ពុជា-អូស្រ្តាលី​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖«កម្ពុជា​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៃកិច្ច​សហការ​រវាងរដ្ឋាភិបាល​របស់​កម្ពុជា ​ជាមួយ​និង​រដ្ឋាភិបាល​អូស្រ្តាលី។ ហើយ​ក្រុម​មួយ​ក្រុម​ហ្នឹង​គឺ​គ្មាន​ផល​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាលអូស្រ្តាលី មក​ពាក់ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា បើ​យើង​ឈរ​លើ​ការ​ប្រៀបធៀប​នៃ​ផល​ប្រយោជន៍​រួម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្រ្តាលី។ ដូច្នេះ​ក្រុម​ទាំងអស់​ហ្នឹង​គ្រាន់​តែ​បញ្ចេញ​មតិ​ក្នុង​ន័យ​នយោបាយការពារ​ផល​ប្រយោជន៍ក្រុម​របស់​គេ​ប៉ុណ្ណោះ។ មិន​មាន​អី​ឲ្យ​យើង​បារម្ភ​ទេ»។​

ស្រដៀង​គ្នា​នេះ​ ​លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាចរបស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​តែ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ ​ដើម្បី​ធានា​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ ​

លោក​មាន​ប្រសាសន៍​ថា៖​«កម្ពុជា​ដើរ​តាម​គន្លង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ដើម្បី​ធានានិរន្តរភាព​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ វា​ទាមទារ​ត្រូវ​តែ​ពង្រឹង​នីតិរដ្ឋ។ ឥឡូវ​ដល់​យើង​ពង្រឹង​នីតិរដ្ឋ​ គឺ​អ្នកណា​ខុស​ច្បាប់​អ្នក​ហ្នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ហើយ​មូលហេតុ​អី​បាន​ថា​រដ្ឋាភិបាល​ធ្វើ​ខុស? បើ​អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ត្រូវ​តែ​មាន​ទោស។ អាហ្នឹង​មាន​អី​ខុស​រាជរដ្ឋាភិបាល ខុស​អា​អ្នក​ប្រព្រឹត្ត​នោះ​ទេ»។ ​

អូស្រ្តាលី​ជា​ប្រទេស​ដែលផ្តួចផ្តើម​ឲ្យ​មានសន្ធិសញ្ញាសន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ​និង​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ធំៗ​មួយ​ចំនួន​ទៀត​ដែល​ផ្តល់​ជំនួយ​ច្រើនមក​កម្ពុជា។លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​ស្នើ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​នយោបាយ។ ប៉ុន្តែ​លោក​ថា លោក​មិន​យល់ស្រប​ចំពោះ​ការ​ប្រដូច​ប្រព័ន្ធ​យុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទៅ​នឹងរបប​ ប៉ុល ពត នោះ​ទេ​ ដោយ​លោក​ថា បច្ចុប្បន្ន​កម្ពុជា​មាន​តុលាការ។​

អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះ​បន្ថែម​ថា​ ​បើ​យោង​តាម​ស្ថានភាព​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន​ កម្ពុជា​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​កាន់តែ​ច្រើន និង​ថា ប្រសិន​បើ​រដ្ឋាភិបាល​អូស្រ្តាលី​ពិត​ជា​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ពិត​មែន​ ​នោះ​កម្ពុជា​នឹង​កាន់​តែ​ប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំង។​

លោក​ ​ឡៅ ម៉ុងហៃ​ ​បញ្ជាក់​ថា៖​«អាច​មាន​សម្ពាធ​ខាង​ផ្លូវ​ទូត​ក្នុង​ឆាក​អន្តរជាតិ​មក​លើ​ប្រទេស​កម្ពុជា។ ហើយ​ក៏អាច​ប៉ះពាល់​ដល់​ជំនួយ​ដែល​បាន​ផ្តល់​ និង​បន្ត​ផ្តល់​មក​ប្រទេស​កម្ពុជាជា​បន្ត​ទៀត។ អា​ហ្នឹង​អាច​មាន​ការ​ប៉ះពាល់​ហើយ។ ហើយ​ក្នុង​ការ​ទំនាក់ទំនង​អន្តរជាតិ ​កាន់​តែ​មាន​ការ​រឹតត្បិត​លើ​ខ្លួន​ឯង​ទៅ។ អាហ្នឹង​មិន​ជា​ការល្អ​ទេ អាច​ខាត​បង់​ដល់​ប្រទេស​ទាំង​មូល ជាពិសេស​ប្រជាពលរដ្ឋ​របស់​យើង»។​

កម្តៅ​នយោបាយ​កម្ពុជា​ចាប់​ផ្តើម​កើន​តាំង​ពីក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣មក។​ រហូត​មក​ដល់​ពេល​នេះ​ ​អតីត​មន្រ្តី​ និង​សកម្មជនគណបក្ស​សង្គ្រោះជាតិ​ ព្រមទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ យ៉ាង​ហោច​ណាស់​ជាង​២០​នាក់​ ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា ខណៈ​លោក សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ត្រូវ​និរទេស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​ និង​កាត់ទោស​ពី​បទល្មើស​ជា​ច្រើន​ករណី។​

ចំណែក​លោក​ កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​បញ្ជូន​ទៅ​ពន្ធនាគារ​ ​កាលពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ ​ដោយ​រង​ការ​ចោទ​ថា​ ​បាន​ឃុបឃិត​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ​តែ​ប៉ុន្មាន​ខែ តុលាការ​កំពូល​ក៏​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ដោយ​ចោទ​ពី​បទ​ល្មើស​ដូចគ្នា​ទៅ​នឹង​លោក​ កឹម សុខា​ ព្រមទាំង​ហាមអតីត​មន្រ្តី​ ​និង​អតីត​តំណាងរាស្ត្រ​គណបក្ស​នេះ​ចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥ឆ្នាំ។​


ក្រោយ​ពេល​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង​ ​ពិសេស​គឺ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ទទួល​បានការ​គាំទ្រពី​ពលរដ្ឋ​ខ្មែរ​ជាង​៤០​ភាគ​រយ​នា​ពេល​បោះឆ្នោត​កន្លង​ទៅ​ ​គេ​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ជា​បន្ត​បន្ទាប់។​ ពួកគេ​បាន​បង្ហាញ​ការ​បារម្ភ​ពី​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ហើយ​ថា​ ​ការណ៍​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៕​

ប្រភព៖ វីអូអេខ្មែរ

No comments:

Post a Comment