អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងមកលើស៊ីរីក្រោយពីយន្តហោះចម្បាំងរបស់ខ្លួនត្រូវបានស៊ីរីបាញ់ទម្លាក់-Israeli air strikes against Syria 'biggest since 1982' - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងមកលើស៊ីរីក្រោយពីយន្តហោះចម្បាំងរបស់ខ្លួនត្រូវបានស៊ីរីបាញ់ទម្លាក់-Israeli air strikes against Syria 'biggest since 1982'

អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងមកលើស៊ីរីក្រោយពីយន្តហោះចម្បាំងរបស់ខ្លួនត្រូវបានស៊ីរីបាញ់ទម្លាក់-Israeli air strikes against Syria 'biggest since 1982'

Share This

អ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងមកលើស៊ីរីក្រោយពីយន្តហោះចម្បាំងរបស់ខ្លួនត្រូវបានស៊ីរីបាញ់ទម្លាក់-Israeli air strikes against Syria 'biggest since 1982'

កងទ័ពអ៊ីស្រាអែល បាន​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​បំផ្លាញ​កង​ទ័ព​អាកាស​ស៊ីរីយ៉ាង​ធំ​ធេង បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​មួយ​គ្រឿង ត្រូវ​បាន​កងទ័ពស៊ីរីបាញ់​ទម្លាក់​អំឡុង​ប្រតិបត្តិការ​ទៅ​លើ​ប្រទេស​ស៊ីរី។ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​សំណាក់សារព័ត៌មាន​អង់គ្លេសប៊ីប៊ីស៊ី (BBC) ។

សំណាក់សារព័ត៌មាន​ដដែល​នេះ បាន​ដក​ស្រង់​សម្ដី​នាយឧត្ដមសេនីយ៍​កង​ទ័ព​អាកាស​នៃប្រទេសអ៊ីស្រាអែល ដែល​បាន​និយាយថា​ ការ​វាយ​ប្រហារ​សង​សឹក​នេះ គឺ​ជា​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា​បំផុត​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី​គិត​ចាប់​តាំង​ពី​សង្គ្រាម​លីបង់​អំឡុងឆ្នាំ​១៩៨២ ​មក។

អ៊ីស្រាអែល​បាន​ប្រកាស​បញ្ជាក់ថា យន្តហោះ​ចម្បាំង F-16 មួយ​គ្រឿងរបស់ខ្លួន ត្រូវបាន​ធ្លាក់​អំឡុង​បំពេញ​បេសកកម្ម​ដែល​តាម​ដាន​ប្រតិបត្តិការ​យន្ត​ហោះ​ដ្រូន​អ៊ីរ៉ង់​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រាអែល។


អ្នកបើកបរយន្តហោះពីរ​នាក់​នៅ​ក្នុង​យន្តហោះ​នោះ បាន​លោតឆត្រ​ចេញ​ពី​យន្តហោះ​នោះ​ដោយ​សុវត្ថិភាព មុន​នឹង​យន្តហោះ​នោះ​ផ្ទុះ​ឆេះ​ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល៕









No comments:

Post a Comment