ក្រុមហ៊ុន MDS របស់ ទ្រី ភាព កំពុងសម្រុកកាប់ឈើដោយមានចៅហ្វាយខេត្តពោធិសាត់ ម៉ៅ ធនិន ក្មួយប្រសារ ហ៊ុន សែន អ្នកកាង!! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Tree+Pheap_h

ក្រុមហ៊ុន MDS របស់ ទ្រី ភាព កំពុងសម្រុកកាប់ឈើដោយមានចៅហ្វាយខេត្តពោធិសាត់ ម៉ៅ ធនិន ក្មួយប្រសារ ហ៊ុន សែន អ្នកកាង!!

Share This

ក្រុមហ៊ុន MDS របស់ ទ្រី ភាព កំពុងសម្រុកកាប់ឈើដោយមានចៅហ្វាយខេត្តពោធិសាត់ ម៉ៅ ធនិន ក្មួយប្រសារ ហ៊ុន សែន អ្នកកាង!!

កន្លងមកអង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) រក​ឃើញ​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ​មា្នក់​ដែល​កាង​ពីក្រោយ​ដោយ ក្រុម​អង្គរក្ស និងក្រុមគ្រសារ ហ៊ុន សែន កំពុង​មមាញឹក​លក់​ឈើ​ប្រណីត របស់​កម្ពុជា​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ដឹក​ចេញ តាម​ច្រក​កំពង់​ផែ​ក្រុងព្រះសីហនុ ។

របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ឬ​ជា​ភាសា​អង់គ្លេសមាន​ឈ្មោះថា «​តម្លៃ​ឈើ​ប្រណីត» ដែល​បាន​តាមដាន ការ​ចរាចរណ៍​ឈើ​របស់​ ទ្រី ភាព អស់ រយៈពេល​៨​ខែ​នោះ បាន​ចេញ​ផ្សាយ​ថា ចិន​បាន ចំណាយ​លុយ​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ក្នុង​ទីផ្សារ​ងងឹត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ក្រញូង​ពី​កម្ពុជា ។

របាយការណ៍​នេះ​បង្ហាញ​ថា ទ្រី ភាព គឺជា​អ្នកដឹកនាំ​នៃ​បណ្ដាញ​កាប់​ព្រៃឈើ​ខុសច្បាប់ ដែល​កាង​ដោយ​ក្រុម​មន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ​ក្នុង​ការ​បោសសំអាត ឈើ​ក្រញូង​របស់​ខ្មែរ ពី​តាម​ខេត្ត​នានា​ហើយ​ដឹកជញ្ជូន​តាម​កប៉ាល់ ទៅកាន់​កំពង់ផែ​ក្រុង​ហុងកុង ។
Tree+Pheap+%25282%2529

មន្ត្រី​របស់​អង្គការ​ឃ្លាំមើល​ពិភពលោកអ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស មាន​ប្រសាសន៍​ថា អង្គការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​រក​ឃើញ​ថា ទ្រី ភាព មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ម្នាក់​នេះ កំពុង​លក់​ឈើ​ទៅ​ទី​ក្រុង​ហុងកុង ហើយ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ចិន៖ «ភស្តុតាង​ដែល​យើង​មាន ហើយ​អ្វី​ដែល​យើង​លាតត្រដាង ក្នុង​របាយការណ៍​នេះ​គឺ​ផ្អែកលើ​ការស្រាវជ្រាវ ​រយៈពេល​៨​ខែ ពី​អំឡុង​ឆ្នាំ​២០១៣ និង ២០១៤ ដែល​បាន​សម្ភាសន៍​មនុស្ស​របស់​ ទ្រី ភាព ចំនួន​៦៧ រួមមាន​កម្មករ អ្នក​បើកបរ ហើយ​យើង​ក៏បាន​សម្ភាសន៍ ជាមួយ​មន្ត្រី​រដ្ឋាភិបាល រួមមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ក្រសួង​បរិស្ថាន និង​មន្ត្រី​គយ​តាម​ច្រក​ព្រំដែន ដែល​ពួកគេ​បាន​បញ្ជាក់​ដូចៗ​គ្នា​ថា ទ្រី ភាព ជា​មេ​ក្លោង​នៃ​បណ្ដាញ​ជួញដូរ ឈើ​ខុសច្បាប់ ពេញ​ប្រទេស​តែម្ដង»។

បើទោះកន្លងមកថ្មីៗនេះ ទ្រី ភាព បានប្រកាសថាឈប់រកស៊ីកាប់ឈើក្តី តែពលរដ្ឋដែលរស់នៅខេត្តពោធិសាត់បានឲ្យដឹងថា ទ្រី ភាព នៅតែបន្តកាប់ឈើយ៉ាងសកម្មក្នុងដីសម្បទានសេដ្ឋកិច្ចជិត២ម៉ឺនហិកតា រយះពេល៩៩ឆ្នាំ នៅខេត្តពោធិសាត់ ដែល ទ្រី ភាព ទទួលបានពីរបប ហ៊ុន សែន ដោយមានចៅហ្វាយខេត្ត ម៉ៅ ធនិន ដែលត្រូវជាក្មួយប្រសារ ហ៊ុន សែន អ្នកកាង ។

ប្រភពបញ្ជាក់​ថា ក្នុង​១​ខែ ទ្រី ភាព លក់​ឈើ​ចំណេញ​ដល់​ទៅ​ជិត ​៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ហើយបានបង់ឲ្យ ហ៊ុន សែន ១លានដុល្លារសហរដ្ឋអាមេរិកក្នុង១ខែ ជាថ្នូរនៃការកាប់ឈើខុសច្បាប់ ដូច្នេះ​ ទ្រី ភាព ប្រាកដជា​ចំណេញ​កប់​ក្ដោង​រក​កន្លែង​តម្កល់​លុយ​លែង​អស់​ទៅ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ៕
Tree+Pheap+%25281%2529

ប្រភព៖ ឆាំ ឆានី
Comment Using!!

No comments:

Post a Comment

Pages