ចិន​ថ្កោលទោស​ចំពោះ​ការ​វាយតម្លៃ​របស់​អាមេរិក​ទៅ​លើ​បរមាណូ-China denounces us nuclear review - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ចិន​ថ្កោលទោស​ចំពោះ​ការ​វាយតម្លៃ​របស់​អាមេរិក​ទៅ​លើ​បរមាណូ-China denounces us nuclear review

ចិន​ថ្កោលទោស​ចំពោះ​ការ​វាយតម្លៃ​របស់​អាមេរិក​ទៅ​លើ​បរមាណូ-China denounces us nuclear review

Share This

ចិន​ថ្កោលទោស​ចំពោះ​ការ​វាយតម្លៃ​របស់​អាមេរិក​ទៅ​លើ​បរមាណូ-China denounces us nuclear review

ប្រទេស​ចិន ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​រិះគន់​ចំពោះ​របាយការណ៍​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​ថា ចិន​អាច​ជា​សត្រូវ​ខាង​បរមាណូ​មួយ​របស់​អាមេរិក ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាត់បន្ថយ​ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន។

លោក Ren Guoqiang អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​របស់​ចិន​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​ថា «ភាគី​ចិន​បដិសេធ​យ៉ាង​មុតមាំ​ចំពោះ​របាយការណ៍​នោះ»។

សេចក្តីថ្លែងការណ៍​នោះ​មាន​សេចក្តី​ទៀត​ថា «យើង​សង្ឃឹម​ថា សហរដ្ឋអាមេរិក​នឹង​បោះបង់​ចោល​នូវ​គំនិត​សង្គ្រាម​ត្រជាក់​ហើយ​ទទួល​ខុសត្រូវ​លើ​ការ​រំសាយ​បរមាណូ​របស់​ខ្លួន»។ សេចក្តីថ្លែងការណ៍​នោះ​បាន​សន្យា​ថា ចិន​នឹង​មិនមែន​ជា​អ្នក​ទី​មួយ​ដែល​ប្រើប្រាស់​អាវុធ​បរមាណូ​នោះ​ទេ បើ​ទោះ​ជា​ស្ថិត​ក្រោម​លក្ខខណ្ឌ​ណា​ក៏​ដោយ។ ​

ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​ចេញ​នូវ​របាយការណ៍​វាយតម្លៃ​ស្ថានការណ៍​បរមាណូ​ឆ្នាំ​២០១៨​របស់​ខ្លួន ដែល​បង្ហាញ​នូវ​ផែនការ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នូវ​ឃ្លាំង​អាវុធ​បរមាណូ​របស់​សហរដ្ឋអាមេរិក ដើម្បី​រារាំង​ដល់​ការវាយប្រហារ​ដោយ​បរមាណូ​នានា។

របាយការណ៍​នោះ​ក៏​បាន​រៀបរាប់​លម្អិត​អំពី​យុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​ចិន ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង ប៉េកាំង សន្និដ្ឋាន​ថា ខ្លួន​អាច​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ​ការប្រើប្រាស់​សមត្ថភាព​បរមាណូ​របស់​ខ្លួន​ឬ​ការ​ប្រើប្រាស់​អាវុធ​បរមាណូ​ណាមួយ​នោះ​ឡើយ៕
លោក Ren Guoqiang អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។


ប្រភព៖ វីអូអេខ្មែរ

No comments:

Post a Comment