កម្មវិបាកឬផលនៃទង្វើសង្គមតេជោរនាំភាពក្រីក្រកើនឡើងៗហើយ៖ កសិករខេត្តបាត់ដំបង បានចាក់ត្រសក់ចោល ព្រោះគ្មានអ្នកទិញ
បាត់ដំបង៖ អគ្គស្នងការដ្ឋានគរបាលជាតិឲ្យដឹងថា ប្រជាកសិករ ស្ថិតនៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បាននាំគ្នាដឹកត្រសក់ទៅចាក់ចោល ដោយសារលក់បានក្នុងតម្លៃថោកពេក ហើយពេលខ្លះមិនមានអ្នកទិញតែម្តង។
បើតាមគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ បានចុះផ្សព្វផ្សាយនៅថ្ងៃនេះថា កាលពីមុនតម្លៃត្រសក់ផ្អក អាចឡើងដល់ ៨០០ ឬ ១ ០០០ រៀល ក្នុង១គីឡូក្រាម ប៉ុន្តែ បច្ចុប្បន្ននេះ តម្លៃត្រសក់នៅលើទីផ្សារគឺអាចចុះរហូតដល់៣០០ រៀល ក្នុង១គីឡូក្រាម ហើយមិនមានអ្នកទិញ ដោយសារ សំបូរពេក។ អគ្គស្នងការឲ្យដឹងទៀតថា ដោយសារដាំត្រសក់ដែលពួកគាត់លក់នេះបាន តម្លៃថោកទេ ទើបពួកគេនាំគ្នាដឹកយកទៅចាក់ចោលវិញ។
តាមអគ្គស្នងការឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរស់នៅលើទីទួលប្រាសាទក្នុងភូមិសាស្ត្រឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង ដែលជាអ្នកប្រកបមុខរបរដាំដំណាំទៅតាមរដូវ បានលើកឡើងថា សព្វថ្ងៃក្រៅពីមុខរបរធ្វើស្រែ គឺពួកគាត់តែងតែនាំគ្នាដាំដំណាំផ្សេងៗទៅតាមរដូវ ដូចជា ខាត់ណា ម្រះ និង ត្រសក់ជាដើមដើម្បីទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃ៕
ប្រភព៖ VOD
No comments:
Post a Comment