កលិយុគតេជោរសម្បូរចោរស្របច្បាប់៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បដិសេធ​លួច​ម៉ូតូ​ពលរដ្ឋ​ម្នាក់-PP police accused of stealing motor - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កលិយុគតេជោរសម្បូរចោរស្របច្បាប់៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បដិសេធ​លួច​ម៉ូតូ​ពលរដ្ឋ​ម្នាក់-PP police accused of stealing motor

កលិយុគតេជោរសម្បូរចោរស្របច្បាប់៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បដិសេធ​លួច​ម៉ូតូ​ពលរដ្ឋ​ម្នាក់-PP police accused of stealing motor

Share This

កលិយុគតេជោរសម្បូរចោរស្របច្បាប់៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បដិសេធ​លួច​ម៉ូតូ​ពលរដ្ឋ​ម្នាក់-PP police accused of stealing motor

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចេញ​លិខិត​បដិសេធ​ការចោទប្រកាន់​របស់​ពលរដ្ឋ​ម្នាក់ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ កុម្ភៈ ដោយ​បាន​ចោទប្រកាន់​មេ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុងភ្នំពេញ ថា​បាន​លួច​ម៉ូតូ​ពលរដ្ឋ។

មេ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ លោក ប៊ុត សត្យា ដែល​រង​ការ​ចោទប្រកាន់​ថា បាន​លួច​ម៉ូតូ​មួយ​គ្រឿង​ពី​ពលរដ្ឋ បាន​បកស្រាយ​ថា ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ការ​បំផ្លើស​ការពិត។

ពលរដ្ឋ​ជា​ម្ចាស់​ម៉ូតូ ឈ្មោះ ឆាយ ម៉ីជូ ភេទ​ស្រី កាលពី​ថ្ងៃ​ទី​០១ កុម្ភៈ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ លោក ប៊ុត សត្យា ថា​បាន​យក​ម៉ូតូ​ពី​បងប្រុស​របស់​នាង ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ខែ​ធ្នូ​កន្លងទៅ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច កាលពី​ឆ្នាំ​២០១៦។

ក្នុង​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​ប៉ូលិស​បាន​ដកហូត​នោះ ជា​កម្មសិទ្ធិ​របស់​នាង ដោយ​មាន​ឯកសារ​បញ្ជាក់ នាង​បាន​សុំ​ជួប​លោក ប៊ុត សត្យា នៅ​ការិយាល័យ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​យក​ម៉ូតូ​ប្រើប្រាស់​វិញ ព្រោះ​ខាង​តុលាការ​ប្រាប់​ថា ករណី​ចាប់​បងប្រុស​នាង ប៉ូលិស​មិនបាន​បញ្ជូន ម៉ូតូ​ទៅ​តុលាការ​នោះ​ទេ។ ប៉ុន្តែ នៅ​ពេល​ទៅ​សុំ​យក​ម៉ូតូ​មកវិញ ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​ក្រុងភ្នំពេញ ផ្លាស់ប្ដូរ​ស្លាក​លេខ​ពី​ស្លាក​លេខ​ឯកជន ទៅជា​ស្លាក​លេខ​នគរបាល​វិញ ខណៈ​ដែល​មេ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក ប៊ុត សត្យា បាន​ព្យាយាម​គេច​មុខ មិន​ព្រម​ជួប​ម្ចាស់​ម៉ូតូ។

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ទទួល​ស្គាល់​ថា យក​ម៉ូតូ​របស់​ជនល្មើស​មក​ដូរ​ស្លាក​លេខ និង​ជិះ​ប្រើប្រាស់​ក្នុង​អង្គភាព​ពិតមែន។

ប៉ូលិស​បាន​បកស្រាយ ដោយ​មិន​ប្រាប់​ឈ្មោះ​របស់​ព្រះរាជអាជ្ញា​រង​ម្នាក់ ថា​បាន​ឯកភាព​ឲ្យ​រក្សាទុក​ម៉ូតូ ដែល​ជនល្មើស​ធ្លាប់​ប្រើ​ប្រាស់​ក្នុង​សកម្មភាព​ឆក់ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន រង​ចាំ​ការ​សម្រេច​ពី​ស្ថាប័ន​តុលាការ ប៉ុន្តែ ដោយសារ​ម៉ូតូ​XR នោះ ជា​ប្រភេទ​ម៉ូតូ​ប្រដេញ អាច​បម្រើ​ការងារ​ព្រហ្មទណ្ឌ​បាន​ពិសេស​បទល្មើស​ឆក់ ការិយាល័យ​ប៉ូលិស​បាន​ដាក់​លិខិត​សុំ​ខ្ចី​ម៉ូតូ​នោះ ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សិន ដើម្បី​យក​ទៅ​បម្រើ​ការងារ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ស្ថាប័ន​អយ្យការ​ក៏បាន​យល់ព្រម​ដែរ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យភាពសង្គម​កម្ពុជា លោក សន ជ័យ យល់ថា បើ​ទោះ​ជា​ជនសង្ស័យ បាន​យក​ម៉ូតូ ឬ​រថយន្ត​របស់​មិត្តភ័ក្ដិ ឬ​សាច់ញាតិ​ទៅ​ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស ប៉ុន្តែ គួរតែ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ព្រោះ​សង្គម​ខ្មែរ​តែង​មាន​ការខ្ចី​សម្ភារៈ​គ្នា​ប្រើប្រាស់។ លោក សន ជ័យ យល់ថា សមត្ថកិច្ច​មិន​គួរ​យក​ម៉ូតូ​របស់​ជនសង្ស័យ​ប្រើប្រាស់​នោះ​ទេ ទោះជា​ប្រើប្រាស់​ក្នុង​ន័យ​ឯកជន ឬ​អង្គភាព​ក៏ដោយ ដើម្បី​ជៀស​ផុត​ពី​ការរិះគន់។ «»

ក្រោយ​មាន​ពាក្យបណ្ដឹង​លើ​មេ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ថា​មានការ​ស៊ីដាច់​ម៉ូតូ​ជនសង្ស័យ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​រិះគន់ ស្ថាប័ន​ប៉ូលិស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ថា គ្មាន​ម៉ូតូ​សម្រាប់​សមត្ថកិច្ច​ក្នុង​ការ​ប្រតិបត្តិ​ការងារ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មេ​ប៉ូលិស​ក្រុងភ្នំពេញ លោក ជូន សុវណ្ណ ចំពោះ​ករណី​ពលរដ្ឋ​រិះគន់​ថា ស្ថាប័ន​ប៉ូលិស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ថា គ្មាន​ម៉ូតូ​សម្រាប់​សមត្ថកិច្ច ក្នុង​ការ​ប្រតិបត្តិ​ការងារ។

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​រុញ​ការទទួលខុសត្រូវ​លើ​សំណុំរឿង ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ថា លួច​ម៉ូតូ​ធំ ម៉ាក​XR នេះ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រសិនបើ​ម្ចាស់​ម៉ូតូ​ចង់បាន​ម៉ូតូ​វិញ ព្រោះ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល អះអាង​ថា សំណុំ​រឿង​នេះ បាន​ផុតដៃ​របស់​ការិយាល័យ​ខ្លួន​ហើយ៕ 

ចុចស្ដាប់សំឡេង



ប្រភព៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment