សហជីពលើកឡើងពីកត្តាមួយចំនួនដែលបង្កឱ្យកម្មករដួលសន្លប់ពុំថយចុះ-Reason for fainted workers still increase
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បញ្ជាក់ពីមូលហេតុជាច្រើន ដែលបណ្ដាលឲ្យកម្មករដួលសន្លប់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដែលពុំមានការថយចុះនោះ គឺ ដោយសារតែបញ្ហាសុខភាព លក្ខខណ្ឌការងាររឹតត្បិត ការគាបសង្កត់ពីថៅកែ សារធាតុគីមី កន្លែងការងារគ្មានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ និងកត្តាជាច្រើនទៀត។
ការលើកឡើងរបស់លោក អាត់ ធន់ នេះ ធ្វើឡើងភ្លាមៗ ក្រោយពី បេឡាជាតិរបបសន្តិសុខសង្គមបានបញ្ចេញរបាយការណ៍ និងផ្សព្វផ្សាយក្នុងហ្វេសប៊ុក (Facebook) ឱ្យដឹងថា កម្មករជិត១៧០០នាក់ បានដួលសន្លប់ក្នុងឆ្នាំ២០១៧ នៅតាម ២២រោងចក្រ។ បេឡាជាតិរបបសន្តិសុខសង្គម អះអាងថា មូលហេតុដែលនាំឱ្យកម្មករដួលសន្លប់នោះ គឺផ្ដើមចេញពីបញ្ហាសុខភាពរបស់កម្មករមួយនាក់ ឬពីរនាក់ ដួលសន្លប់មុន ហើយបណ្ដាលឲ្យកម្មករដទៃឃើញ ក៏មានការភិតភ័យតក់ស្លុត ទន់ដៃទន់ជើង ហើយដួលសន្លប់ តៗគ្នា ជាបន្តបន្ទាប់។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក អាត់ ធន់ អំពីរឿងនេះ ដូចតទៅ៖ ចុចស្ដាប់សំឡេង
ប្រភព៖ អាស៊ីសេរី
No comments:
Post a Comment