រឿងធំហើយខ្មែរអើយ៖ លោ​ក​កឹ​ម​ ​សុ​ខា សុខភាពទ្រុឌទ្រោមខ្លាំង មេ​ធា​វី ​​ថាប្រសិនបើលោកកឹម សុខា មិន​បានទ​ទួ​ល​​កា​រ​ព្យា​បាលត្រឹមត្រូវ​​​​​នោះទេ លោកអា​ច​នឹ​ង​ស្លាប់​ក្នុ​ង​ពន្ធ​នាគា​រ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងធំហើយខ្មែរអើយ៖ លោ​ក​កឹ​ម​ ​សុ​ខា សុខភាពទ្រុឌទ្រោមខ្លាំង មេ​ធា​វី ​​ថាប្រសិនបើលោកកឹម សុខា មិន​បានទ​ទួ​ល​​កា​រ​ព្យា​បាលត្រឹមត្រូវ​​​​​នោះទេ លោកអា​ច​នឹ​ង​ស្លាប់​ក្នុ​ង​ពន្ធ​នាគា​រ!!

រឿងធំហើយខ្មែរអើយ៖ លោ​ក​កឹ​ម​ ​សុ​ខា សុខភាពទ្រុឌទ្រោមខ្លាំង មេ​ធា​វី ​​ថាប្រសិនបើលោកកឹម សុខា មិន​បានទ​ទួ​ល​​កា​រ​ព្យា​បាលត្រឹមត្រូវ​​​​​នោះទេ លោកអា​ច​នឹ​ង​ស្លាប់​ក្នុ​ង​ពន្ធ​នាគា​រ!!

Share This

រឿងធំហើយខ្មែរអើយ៖ លោ​ក​កឹ​ម​ ​សុ​ខា សុខភាពទ្រុឌទ្រោមខ្លាំង មេ​ធា​វី ​​ថាប្រសិនបើលោកកឹម សុខា មិន​បានទ​ទួ​ល​​កា​រ​ព្យា​បាលត្រឹមត្រូវ​​​​​នោះទេ លោកអា​ច​នឹ​ង​ស្លាប់​ក្នុ​ង​ពន្ធ​នាគា​រ!!

លោក ជួង ជូងី មេធាវីការពារក្ដីអោយលោក កឹម សុខា បានអោយដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង អាចនឹងត្រូវប៉ះពាល់ដល់អាយុជីវិត ប្រសិនបើលោកមិនទទួលបានការព្យាបាលជំងឺទេនោះ។

បើយោងតាមលោក ជួង ជូងី បានបញ្ជាក់អោយដឹងថា សម្ពាធជំងឺរបស់លោក កឹម សុខា កំពុងតែមានបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងទៅៗ ហើយដែលអាចនឹងធ្វើអោយប៉ះពាល់ដល់អាយុជីវិតរបស់លោក កឹម សុខា តែម្ដង ។ លោក ជួង ជូងី បានអះអាងអោយដឹងថា ជំងឺរបស់លោក កឹម សុខា នោះ គឺមានបញ្ហាលើសឈាម និងជំងឺទឹកនោមផ្អែម ។

លោក ជួង ជូងី អោយដឹងបែបនេះ ៖ « សម្រាប់ខ្ញុំមើលឃើញគាត់អាចប្រឈមដល់ការអាចប៉ះពាល់អាយុជីវិតប្រសិនបើមិនទទួលបានការព្យាបាលពីពេទ្យជំនាញទេ សភាពជាក់ស្ដែងលោក កឹម សុខា គាត់រងដែលជំងឺទាំងពីរនេះ មួយណាក៏អាចយកជីវិតគាត់ដែរ គឺលើស ឈាម និងទឹកនោមផ្អែម »។

លោក ជួង ជូងី អោយដឹងបែបនេះ ធ្វើឡើងតាមរយៈការផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ នេះ ។

បើតាមមេធាវីការពារក្ដីអោយលោក កឹម សុខា រូបនេះបានលើកឡើងថា ជាទូទៅ ការឃុំខ្លួនគឺធ្វើឡើងក្នុងបំណងដើម្បីការពារជនត្រូវចោទទុកជូនតុលាកាឡ៍បន្តនីតិវិធី ឬក៏ការពារបញ្ហាអាយុជីវិតរបស់ជនត្រូវចោទ ។

ក្នុងករណីដែលជនត្រូវចោទ ដូចជាលោក កឹម សុខា ជាក់ស្ដែងមានជំងឺបែបនេះ អាជ្ញាធរខាងពន្ធនាគារគួរណាតែបើកឱកាសដើម្បីអោយលោក កឹម សុខា បានទៅទទួលការព្យាបាលអោយបានត្រឹមត្រូវពីពេទ្យជំនាញ ជៀសវាងបញ្ហាជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រ ដល់គេហដ្ឋានរបស់លោកកាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧ ហើយក៏បញ្ជូនទៅឃុំក្នុងពន្ធនាគារភ្លាមៗ។

លោកត្រូវចោទប្រកាន់អំពីបទព្យាយាមរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយចោទថា មានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក និងបទចារកម្ម។ ទោះបីជាយ៉ាងណាក្តីលោកបានបដិសេធការចោទប្រកាន់ទាំងអស់នេះ ដោយនិយាយថាការចោទនេះមានគំនិតនយោបាយ ៕ 





ប្រភព ៖ វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ

No comments:

Post a Comment