បែកធ្លាយការណ៍សំងាត់! ហ៊ុន ម៉ាណា ចាប់ផ្ដើមបញ្ចេញឫទ្ធានុភាព ធ្វើអោយពួកឧកញ៉ាចាស់ៗ រង្គោះរង្គើរហូតដល់ក្អួតឈាមសើចមិនចេញ ស្ញេញមិនសមហើយ! តោះកុំបង្អង់ឡើយ ញាតិបងប្អូនអើយ ចុចតាមដានទាំងអស់គ្នា!
ប្រភពពត៌មានគួរឲ្យទុកចិត្ត បានឲ្យដឹងថា សព្វថ្ងៃក្រុមឧកញ៉ាជើងចាស់ជាច្រើនដែលពាក់ពន្ធ័ភាគហ៊ុនរកស៊ីជាមួយត្រកូល ហ៊ុន ដោយគ្រាន់តែឲ្យត្រកូល ហ៊ុន មានភាគហ៊ុនខ្យល់ជាមួយ និងក្រុមឧកញ៉ាដែលបានទៅពឹងពាក់ត្រកូល ហ៊ុន ឲ្យធ្វើជាខ្នងបង្អែកក្នុងការរកស៊ីនោះ មានឧកញ៉ាខ្លះកំពុងតែភ័យ ឧកញ៉ាខ្លះក្អួតឈាមសើចមិនចេញ ស្ញេញមិនសម ដោយសារ ហ៊ុន ម៉ាណា កំពុងតែដើរអុកឡុកប្លន់យកភាគហ៊ុន និងទ្រព្យសម្បត្តិពួកគេដូចជាដីធ្លី អាគារពាណិជ្ជកម្ម សណ្ឋាគារ និងក្រុមហ៊ុន ជាដើម មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ជាក់ស្តែង កន្លងមក ហ៊ុន ម៉ាណា បានធ្វើស៊ីឧកញ៉ា ថេង ប៊ុនម៉ា ជាថៅកែក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដោយប្លន់យកដី និងសណ្ឋាគារ អ៉ិនធ័រខុន ទាំងកម្រោល រហូតឧកញ៉ា ថេង ប៊ុនម៉ា បាត់មុខក្នុងពិភពជំនួញ ។
ចំណែកឧកញ៉ា គង់ ទ្រីវ ត្រូវបាន ហ៊ុន ម៉ាណា ប្លន់យកដី និងអាគារម៉ុងឌីយ៉ាល់ ដោយយកអាគារម៉ុងឌីយ៉ាលទៅលក់ក្នុងតម្លៃជាង ១០០លានដុល្លារ តែ ហ៊ុន ម៉ាណា ឲ្យទៅឧកញ៉ា គង់ ទ្រីវ ដែលជាម្ចាស់អាគារតែ ២០លានដុល្លារប៉ុណ្ណោះ ។
ប្រភពបន្ថែមថា ឧកញ៉ា គង់ ទ្រីវ បានទៅជួប ហ៊ុន សែន ដើម្បីសុំឲ្យ ហ៊ុន សែន ជួយអន្តរាគមន៍ ក្នុងរឿង ហ៊ុន ម៉ាណា ប្លន់យកដី និងអាគារម៉ុងឌីយ៉ាល់ នេះ តែអ្វីដែលឧកញ៉ា គង់ ទ្រីវ ស្មានមិនដល់រហូតក្អួតឈាមនោះគឹ នៅពេលដែលគាត់ខំទៅលន្ទូរអង្វរ ហ៊ុន សែន ឲ្យជួយ បែជា ហ៊ុន សែន ឆ្លើយតបទៅគាត់វិញថា “ ទុកឲ្យក្មេងៗគេរកស៊ីម្តងទៅ ... កុំទៅប្រណាំងប្រជែងនឹងក្មេងៗធ្វើអី “ ។
ជាងនេះទៅទៀត បន្ទាប់ពីឧកញ៉ា គង់ ទ្រីវ ទៅជួប ហ៊ុន សែន ហើយ មិនបានប៉ុន្មាននាទីផងត្រូវ ហ៊ុន ម៉ាណា ព្រមានគាត់ថា “ បើតាចាស់ឯងនៅតែមិនព្រមយកលុយ ២០លានដុល្លារហ្នឹង គឺអត់បានទាំងអស់ “ ។
ប្រភពបានបញ្ជាក់ថា នៅពេលនេះ ឧកញ៉ាជើងចាស់ជាច្រើនកំពុងព្រួយបារម្ភពីជោគវាសនាអនាគតរបស់ពួកគេ ខ្លាច ហ៊ុន ម៉ាណា ប្លន់យកទ្រព្យសម្ប្តត្តិស្រស់ៗដូចឧកញ៉ា ថេង ប៊ុនម៉ា និងឧកញ៉ា គង់ ទ្រីវ ដែរ ហើយពួកឧកញ៉ាទាំងនោះតែងនិយាយជាមួយអ្នកជិតស្និទ្ធខ្លួនថា “ បើគ្មានការផ្លាស់ប្តូរមេដឹកនាំទេ កុំសង្ឃឹមថាយើងអាចរក្សាទ្រព្យសម្បត្តិដែលយើងខំរកទាំងប៉ុន្មាននេះបានឲ្យសោះ មុននឹងក្រោយ ហ៊ុន ម៉ាណា ប្រើអំណាចឪប្លន់យកទាំងអស់មិនខាន “ ៕ ((ប្រភព៖ Chham Chhany))
No comments:
Post a Comment