ខ្មែរ សុវណ្ណភូមិ ចេញសេចក្តីអំពាវនាវដល់រដ្ឋាភិបាលស៊ីភីភី ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជួយស្វែងយកយុត្តិធម៌ ការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធិនារីទាំងអស់ដែលបានរងគ្រោះដោយជនល្មោភកាមហ៊ុន ម៉ានី! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏 PopCash.net
ខ្មែរ សុវណ្ណភូមិ ចេញសេចក្តីអំពាវនាវដល់រដ្ឋាភិបាលស៊ីភីភី ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជួយស្វែងយកយុត្តិធម៌ ការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធិនារីទាំងអស់ដែលបានរងគ្រោះដោយជនល្មោភកាមហ៊ុន ម៉ានី!

ខ្មែរ សុវណ្ណភូមិ ចេញសេចក្តីអំពាវនាវដល់រដ្ឋាភិបាលស៊ីភីភី ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជួយស្វែងយកយុត្តិធម៌ ការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធិនារីទាំងអស់ដែលបានរងគ្រោះដោយជនល្មោភកាមហ៊ុន ម៉ានី!

Share This

ខ្មែរ សុវណ្ណភូមិ ចេញសេចក្តីអំពាវនាវដល់រដ្ឋាភិបាលស៊ីភីភី ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជួយស្វែងយកយុត្តិធម៌ ការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធិនារីទាំងអស់ដែលបានរងគ្រោះដោយជនល្មោភកាមហ៊ុន ម៉ានី!

ខ្មែរ សុណ្ណភូមិ (និងក៏ជឿថាជនរួមឈាមខ្មែរគិតដូចគ្នា) សូមអំេពាវនាវដល់ក្រសួងកិច្ចការនារីនៃរដ្ឋាភិបាលស៊ីភីភី ក៏ដូចជាអង្គការការពារសិទ្ធិនារីនានា រួមទាំងស្ថាប័នពាក់ព័ន្ធផងដែរ សូមជួយស្វែងយកយុត្តិធម៌ ជួយការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធិនារីទាំងអស់ដែលបានរងគ្រោះដោយជនល្មោភកាម ហ៊ុន ម៉ានី ដែលមានតួនាទីជាតំណាងរាស្រ្តរដ្ឋាភិបាលចោរមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាមន្រ្តីខុទ្ធការល័យនាយករដ្ឋមន្រ្តីខុសច្បាប់។

ខ្មែរ សុវណ្ណភូមិ យល់ថាទង្វើប្រើអំណាច ប្រើទឹកលុយទាក់ស្រ្តី ក្បត់ផិតភរិយាខ្លួនមិនចេះឆ្អែតឆ្អល់ ក្បត់កូនខ្លួន និងក្បត់សេចក្តីថ្លៃថ្នូរខ្លួនដែលតាំងជាតំណាងរាស្រ្ត ចាយលុយលួចជាតិដើម្បីបម្រើតណ្ហាខ្លួន ក្នុងការប្រព្រឹត្តអំពើផិតក្បត់បែបបនេះ គឺជារឿងមិនអាចទទួលយកបាន ដោយវាទង្វើបង្ហាញគំរូអាក្រក់ក្នុងសង្គម ជាទង្វើជាន់ឈ្លីសីលធម៌សង្គម គ្រួសារ បំផ្លាញជាតិ និងបំផ្លាញសេចក្តីថ្លៃថ្នូរ និងរំលោភបំពានសិទ្ធិស្រ្តីខ្មែរក្មេងៗដែលជាអនាគតមាតាជាតិឲ្យរស់នៅក្នុងជីវិត និងសង្គមមួយដ៏កខ្វក់ និងស្មោគគ្រោកគួរជាទីអាម៉ាស់ និងគ្មានលំនឹងតរៀងទៅ។

លើសពីនេះ ខ្មែរ សុវណ្ណភូមិ ក៏សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងអង្គការការពារសិទ្ធិុនារីចាត់ការផងដែរចំពោះនាង ដួង ហ្សួរីដា ដែលជាមុខសញ្ញានៃមេឈ្មួញផ្លូវភេទ ជាមេបន និងជួញដូរមនុស្ស ដោយរកស្រីក្មេងៗ ឬតារាក្មេងឲ្យតាតា អ្នកមានអំណាច និងមានទ្រព្យ។ នាងត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់។

ខ្មែរ សុវណ្ណភូមិ សង្ឃឹមថាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការការពារសិទ្ធិុនារីជាតិនិងក៏ដូចជាអន្តរជាតិនឹងយកចិត្តទុកដាក់រឿងនេះ ហើយចាត់ការជនល្មោភពកាម និងជនពាក់ព័ន្ធតាមផ្លូវច្បាប់។

ពី ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី ១៦ កុម្ភៈ ២០១៨




No comments:

Post a Comment