អុញនោះ! មុខដូចម៉ែអញហ្អេរ..!៖ សំណុំរឿងលួចទិញក្លែងបន្លំចំនួន“Fake Like”លើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន បានធ្លាក់ដល់ដៃតុលាការអាមេរិកហើយ!!
-Fake spam Facebook Page case.
អតីតប្រមុខបក្សប្រឆាំងលោកសម រង្ស៊ី តាមរយៈមេធាវីអាមេរិកាំងបានដាក់ពាក្យបណ្តឹងមួយទៅកាន់តុលាការថ្នាក់សង្កាត់នៃភាគខាងជើងរដ្ឋ California សហរដ្ឋអាមេរិកដោយប្តឹងឲ្យក្រុមហ៊ុនហ្វេសប៊ុកបញ្ចេញនូវព័ត៌មានពិតជុំវិញចំនួន“Like”លើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន។ នេះបើតាមសេចក្តីជូនដំណឹងរបស់មេធាវីលោកសម រង្ស៊ី កាលពីម្សិលមិញ។ ជាការកត់សម្គាល់ ពាក្យប្តឹងនេះធ្វើឡើងក្រោយពីលោកសម រង្ស៊ី ធ្លាប់បានចាញ់ក្តីជុំវិញរឿងនេះប្តឹងរួចមកហើយនៅតុលាការកម្ពុជាកាលពីឆ្នាំ២០១៦កន្លងទៅ។
សេចក្តីជូនដំណឹងរបស់មេធាវីលោកសម រង្ស៊ីចុះថ្ងៃទី ៨ ខែកុម្ភៈ បានឲ្យដឹងថា បណ្តឹងរបស់លោកសម រង្ស៊ីនេះ គឺដើម្បីស្វែងរកព័ត៌មានផ្សេងៗពីក្រុមហ៊ុនហ្វេសប៊ុកចំពោះអ្វីដែលលោកសម រង្ស៊ី បានចោទថា លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខុសទិសដៅ ដោយបោកបញ្ចោតអ្នកបោះឆ្នោតនៅកម្ពុជា និងដើម្បីរំលោភសិទ្ធិមនុស្សផងទៀត។ បើតាម សេចក្តីជូនដំណឹងបញ្ហាសំខាន់មួយនៅក្នុងរឿងនេះ គឺការក្លែងបន្លំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការបង្កើនប្រជាប្រិយភាពរបស់គាត់ដោយប្រើប្រាស់ប្រព័ន្ធមួយឈ្មោះថា “Click farms” ដើម្បីបង្កើតចំនួនចុច “Like” ក្លែងក្លាយរាប់លាននៅលើហ្វេសប៊ុករបស់គាត់។ សេចក្តីជូនដំណឹងនេះ ក៏បានចង្អុលបង្ហាញឲ្យឃើញដែរថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រើប្រាស់ទំព័រហ្វេសប៊ុកនេះ ដើម្បីគំរាមសម្លាប់អ្នកនយោបាយជំទាស់ក្នុងនោះរួមទាំងលោកសម រង្ស៊ី ផង ហើយសកម្មភាពទាំងអស់នេះ គឺបំពាននឹងគោលការណ៍ និងលក្ខខណ្ឌនៃការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
នេះគឺជាលើកទីមួយហើយ ដែលលោកសម រង្ស៊ី បានប្តឹងទៅកាន់តុលាការអាមេរិកអំពីរឿងក្លែងបន្លំចំនួនអ្នកចុច “Fake Like”នៅទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ។ ការប្តឹងលើកនេះ គឺបន្ទាប់ពីលោកសម រង្ស៊ី បានចាញ់ក្តីរឿងនេះម្តងរួចមកហើយនៅតុលាការកម្ពុជាកាលពីឆ្នាំ២០១៦។ កាលណោះ លោកសម រង្ស៊ីបានចាញ់ក្តីលោកសោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដោយត្រូវបង់ប្រាក់ចំនួន១៥លានរៀលឲ្យទៅដើមបណ្តឹង។ លោកសោម សឿន ពេលនោះបានប្តឹងលោកសម រង្ស៊ី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» បន្ទាប់អតីតមេបក្សប្រឆាំងបានចោទប្រកាន់លោកថា បានរៀបចំបង្កើតឲ្យមានគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីយកទៅចុច like លើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
ជុំវិញបញ្ហាចុច “Like” នេះ លោកសម រង្ស៊ី បានអះអាងថា ភស្តុតាងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនឹងជួយបំភ្លឺទៅលើការខិតខំបោកបញ្ឆោតរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនអំពីរឿងនេះ។ លោកថា លោកកំពុងពឹងផ្អែកលើក្រុមហ៊ុនហ្វេសប៊ុកដើម្បីជួយបំភ្លឺអំពីរឿងនេះ ហើយថាប្រសិនបើលោកហ៊ុន សែន គ្មានអ្វីត្រូវលាក់បាំងទេ គឺគួរតែគាំទ្រការស៊ើបអង្កេតលើបញ្ហានេះ។ លោកសម រង្ស៊ី គូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិត្រូវការដឹងការពិត។
ចំណែកមេធាវីរបស់លោកសម រង្ស៊ី គឺលោក Noah Hageyវិញ បានលើកឡើងថា ហ្វេសប៊ុកបានបង្ហាញនូវសក្តានុពលរបស់ខ្លួនក្នុងការជួយបង្កើនការចែកចាយព័ត៌មាន និងតម្លាភាពនៅក្នុងប្រទេសជាច្រើនតួយ៉ាងប្រទេសកម្ពុជា។ ដូច្នេះបញ្ហានេះបានចោទសួរអំពីតួនាទីរបស់ហ្វេសប៊ុកនៅក្នុងដំណើរការប្រជាធិបតេយ្យ រួមទាំងប្រតិកម្មរបស់ខ្លួននៅពេលមានការបោកបញ្ឆោតបែបនេះ។ មេធាវីរូបនេះ ក៏បានអះអាងថា នឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុនហ្វេសប៊ុកក្នុងការប្រមូលព័ត៌មានចាំបាច់ផ្សេងៗ ដើម្បីគាំទ្រដល់បណ្តឹងផ្លូវច្បាប់របស់កូនក្តីរបស់លោក និង ដើម្បីបង្ហាញនូវការពិតនៅពីក្រោយការបោកបញ្ឆោតជាច្រើនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ៕
ប្រភព៖ វិទ្យុបារាំង
No comments:
Post a Comment