គណបក្សកាន់អំណាចនៃរបប ហ៊ុន សែន បានសម្រេចបង្កើនចំនួនសមាជិកគណៈកម្មាធិការកណ្ដាល ឬគណៈកម្មាធិការមជ្ឈិមបក្សរបស់ខ្លួនឡើងដល់ជិត ៩០០នាក់ ក្នុងមហាសន្និបាតបក្សរយៈពេលបីថ្ងៃ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ដែលការបង្កើនចំនួននេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាយុទ្ធសាស្ត្រពង្រឹងអំណាចត្រកូល "ហ៊ុន" នៅក្នុងបក្ស ជាជាងដើម្បីពង្រឹងគណបក្ស ។ ចំពោះប្រយោជន៍ជាតិវិញ ក៏ប្រហែលជាកាន់តែយ៉ាប់ថែមទៀត ព្រោះថា មន្ត្រីៗដែលធ្លាប់រកលុយក្រៅបានកាន់តែចំណាយច្រើនជួយបក្សចុះមូលដ្ឋាន ដូច្នេះពួកគេក៏ខំបូមរកក្រៅបន្ថែមដើម្បីបង្គ្រប់ការចំណាយក្នុងការចុះពង្រឹងបក្សរបស់គេដែរ... ហើយអ្នកដែលរងគ្រោះ និងខាតបង់នោះ គឺប្រជាជាតិ និងប្រជាជនខ្មែរ ។
ការបញ្ចូលចំនួនសមាជិកគណៈកម្មាធិការកណ្តាលថ្មី នៃបក្សប្រជាជននេះ ក៏មានបែកធ្លាយនូវអំពើពុករលួយសូកប៉ាន់ ដែលប្រព្រឺត្តដោយ ម៉ម សារិន ប្រធានខុទ្ទកាល័យ គ៨៥ ហើយត្រូវបានមន្ត្រីជាន់ខ្ពស់ក្នុងរបប ហ៊ុន សែន ផ្តល់ពត៌មាននេះឲ្យ ឆាំ ឆានី ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
“ ពត៌មានបែកធ្លាយពីក្រុមយុវជនក្នុងកម្មវិធី "ខ្ញុំ សសយក"
បន្ទាប់ពីកម្មវិធី "ខ្ញុំ សសយក" នៅកោះពេជ្រ កាលពីថ្ងៃសោរ៍មុនបានបញ្ចប់ ក្រុមយុវជនមួយក្រុម បានបន្តជួបជុំគ្នា និយាយពីរឿង ចូលជាសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ។
យុវជនក្នុងក្រុមបានលើកឡើងថា ឪពុកខ្ញុំបានប្រគល់លុយ ប្រាំម៊ឺនដុល្លារ ជូនទៅលោក ម៉ម សារិន ប្រធានខុទ្ទការល័យ គ៨៥ ថាយកទៅជូនសម្តេច ដើម្បីបានចូលសមាជិកគណៈកម្មធិការកណ្តាល តែបែរជាគ្មានឈ្មោះទៅវិញ ។
យុវជនក្នុងក្រុមដទៃទៀត ក៏បានលើកឡើងប្រហែលគ្នាដែរ គឺឪពុករបស់ខ្លួនជាមេខេត្ត ជាអនុរដ្ឋលេខាធិការ ជាអគ្គនាយក... បានប្រគល់លុយតាមរយៈលោក ម៉ម សារិន ដែរ តែអត់បានចូលដូចគ្នា ។ ពួកគេថា គេបានព្យាយាមទារលុយ នោះមកវិញ តែលោក ម៉ម សារិន ថាលុយនោះបានប្រគល់ជូនសម្តេចប្រធានអស់ហើយ ចាំចូលលើកក្រោយទៀត ។
ក្រុមយុវជន ក៏បានបន្ថែមថាៈ បើពួកហ្អែងបានចូលហើយ ធ្វើគ្នាហ្អែងទៅ កុំហៅពួកអញទៀត ចាំមើល២០១៨ បោះទម្លាក់ពួកហ្អែងវិញ ៕ ប្រភព៖ ឆាំ ឆានី
No comments:
Post a Comment