ប្រវត្តិសាស្ត្រពិតខ្មែរត្រូវឈ្វេងយល់ ដើម្បីកុំអោយខ្មែរបម្រើយួនបំភ័ន្តធាក់ក្បាលទារគុណជាន់កលៀនអណ្តាត, ការពិតថ្ងៃ ៧មករា ១៩៧៩ ជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់!-Meaning of 7 January 1979
Sam Rainsy: ០៥ មករា ២០១៨ / 05 January 2018 - Meaning of 7 January 1979
ថ្ងៃ ៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថា គេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទី ក៏អត់មានខ្មែរក្រហមដែរ។ ឥឡូវនេះ គេថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើងមានសព្វថ្ងៃដែរ។ តែបើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ (គឺថ្ងៃដែលខ្មែរក្រហមឡើងកាន់អំណាច) ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ។ ហើយបើគ្មានពួកយួនកម្មុយនីស្ដ ជួយពួកខ្មែរក្រហមនៅដើមទសវត្សរ៍ ឆ្នាំ ១៩៧០ ក៏គ្មានថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។ ដូច្នេះ មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកម្មុយនីស្ដ ដើម្បីលេបត្របាក់ទឹកដីយើង និងបំភ័ន្ដភ្នែកប្រជារាស្ត្រខ្មែរ។
យើងត្រូវចងចាំជានិច្ចថា យួនបង្កប់បានញុះញង់ ឲ្យខ្មែរកាប់សម្លាប់ខ្មែរគ្នាឯង ក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ មកដល់ពេលនេះទៀត (ឆ្នាំ ២០១៨) ពួកអ្នកបម្រើផលប្រយោជន៍បរទេសឈ្លានពាន ក៏នៅតែធ្វើបាបនិងរករឿងខ្មែរគ្នាឯង ឥតឈប់ឈរ (រហូតដល់លួចសម្លាប់ ឬតាមចាប់ដាក់គុកអ្នកស្នេហាជាតិ) ដើម្បីធ្វើឲ្យប្រទេសជាតិយើង បែកបាក់ ហើយកាន់តែទន់ខ្សោយ ក្នុងគោលបំណងរក្សាអាណានិគមនិយមប្រទេសវៀតណាម មកលើប្រទេសកម្ពុជា និងរក្សាអំណាចពួកជនក្បត់ជាតិ។
(*) 7 January 1979 is a military and political show organised by the communist Vietnamese. They say they came to liberate us from the Khmer Rouge. But if there were no communist Vietnamese in the first place there would be no Khmer Rouge either. They also say that if there were no 7 January 1979 nothing of what we have now would exist. But if there were no 17 April 1975 (the day the Khmer Rouge seized power) there would be no 7 January 1979 either. If the communist Vietnamese did not help the Khmer Rouge in the early 1970s there would be no 17 April 1975. Therefore, the major events that took place over the last 50 years were actively initiated and organised by the communist Vietnamese in order to control Cambodia and to mislead the Cambodian people.
Infiltrated Vietnamese agents trained in Hanoi in the 1950s and 1960s pushed and incited Cambodians to kill other Cambodians under the Khmer Rouge regime (1975-1979). Until now (2018) those who serve the interest of foreign aggressors continue to persecute Cambodian patriots -- assassinating them or putting them in jail -- in order to divide and weaken Cambodia so as to maintain our country under Vietnamese military and economic colonialism.
No comments:
Post a Comment