បន្ទាប់ពីមានព័ត៌មានរឿងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រសាសន៍ថា "ទៅភោជនីយដ្ឋានរបស់រ៉ូហ៊្សេតនោះ ធ្វើអី ក៏ញឹកម៉្លេះ? គាត់ឆ្លើយប្រាប់ខ្ញុំថា ទៅអូសទាញគាត់អោយចូលខាងយើង តែខ្ញុំប្រាប់វិញថា ទៅញឹកញយម្លឹងៗ ក្រែងគេមិនចូល បែរជាគេទាញទៅចូលខាងគេទៅវិញ"។
បន្ទាប់ពីបានលឺប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ភ្លាមនោះៗលោកឈាង វុន ក៏កើតក្រពុលមុខយ៉ាងខ្លាំងសង្ស័យតែលេបថ្នាំខុសកញ្ចប់ហើយប្រតិកម្មថ្នាំ រួចក៏ស្ទុះទៅរករឿងចោទហាងលក់ដូរនំបញ្ចុកខ្មែរ របស់កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ថាជាទីតាំង"គាំទ្រចលនាក្រុមឧទ្ទាម"! អោយវាអ៊ីចឹងទៅស្រុកឡាំឌួយកលិយុគដៃចោរ! ។
យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ក៏ប្រើយុទ្ធវោហារប្រហារតប ឈាង វុន នៅលើទំព័របណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញាវិញ មានយ៉ាងដូច្នេះថា៖ តើអាចឲ្យខ្ញុំ សុំរស់ផងបានទេ?
ក្រោយពីនាងខ្ញុំត្រូវបាត់មុខងារ (ចៅសង្កាត់) ជាតំណាងប្រជាពលរដ្ឋនៅសង្កាត់អូរចារ នាងខ្ញុំមិនបានធ្វើ ឬប្រកបមុខរបរអ្វី ដែលផ្ទុយពី "ឆន្ទៈ មនសិការ ឧត្តមគតិ" របស់នាងខ្ញុំ ឬខុសច្បាប់របស់សង្គមឡើយ។ មុខរបរដែលនាងខ្ញុំ កំពុងដំណើរការលក់ដូរ "នំបញ្ចុកខ្មែរ" រាល់ថ្ងៃនេះ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម "អ្នកម្តាយ" នាងខ្ញុំ និងដោះស្រាយបង់រំលួសបំណុលផ្ទះសំបែងបន្តិចបន្តូច តែប៉ុណ្ណោះ។
នាងខ្ញុំមិនបានយកកន្លែងលក់ដូរ របស់នាងខ្ញុំនេះ ទៅធ្វើជាទីតាំងអ្វីផ្សេង ដែលប្រឆាំងនឹងការ
ហាមឃាត់របស់រដ្ឋាភិបាលទេ។ ប៉ុន្តែ នាងខ្ញុំពិតជាមានការព្រួយបារម្ភ និងសោយស្តាយបំផុត ដែលលោកអ៊ុំ ឈាង វុន Comment ចោទប្រកាន់លើហ្វេសប៊ុកនាងខ្ញុំថា ទីតាំងលក់ដូររបស់នាងខ្ញុំ អាចជាទីតាំង "គាំទ្រចលនាក្រុមឧទ្ទាម"។
ការ comment របស់លោកអ៊ុំនេះ ពិតជាមានបំណងចង់បិទហាងនាងខ្ញុំ ឬមួយធ្វើមិនអោយ មានភ្ញៀវហ៊ានចូលហាងឬមិនចង់ឲ្យនាងខ្ញុំរស់នៅ "ចិញ្ចឹមអ្នកម្តាយជរា" ម្នាក់បានទេ។ តើលោកអ៊ុំ អាចអនុគ្រោះឲ្យក្មេងស្រីម្នាក់ នេះ រស់នៅជាមួយអ្នកម្តាយចាស់ជរាម្នាក់ផងបានទេ? ឬត្រូវឲ្យនាងខ្ញុំរត់ទៅណាទៀត?។ លោកអ៊ុំអើយ! ក្មេងស្រីម្នាក់នេះ មានបន្ទុកធ្ងន់ណាស់! បើនាងខ្ញុំ ចេញទៅណាចោលអ្នកម្តាយ! គឺស្មើនឹងខ្ញុំ "សម្លាប់" អ្នកម្តាយខ្ញុំ ដោយដៃនាងខ្ញុំ។ "ឲ្យខ្ញុំ សុំរស់ផង" ៕
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨
No comments:
Post a Comment