ជប៉ុនចិត្តបុណ្យដាក់ទានអោយរបបសែនហ៊ុនទៀតហើយ
ញាតិបងប្អូនអើយ៖
ជប៉ុនថានឹងបញ្ជូនរថយន្តក្រុងសាធារណៈដ៏ទំនើបបំផុតមកកម្ពុជា
ដោយឥតគិតសំណង-Japan donates the most modern bus for use in Cambodia's
capital. (ទោះបីបរទេសដាក់ទានអោយរបបដៃចោរប៉ុនណា?
បើរបបនេះមិនចេះជួយខ្លួនឯងទេ គេជួយប៉ុន្មាន ក៏នៅតែពឹងគេនិងសុំទានគេរហូត!
ហើយក៏អួតប្រាប់ខ្មែរថា នេះជាស្នាដៃរបបដៃចោរ)
ប្រភពព័ត៌មានពីសប្បាយ ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ តាមការអះអាងរបស់អ្នកនាំពាក្យសាលារាជធានីលោកម៉េតមាសភក្ដីបានឲ្យដឹងថារាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយឡានក្រុងសាធារណៈទំនើបបំផុតប្រមាណជាង១០០គ្រឿងដល់កម្ពុជាដោយឥតគិតសំណង។
លោកភក្ដីបន្តទៀតថា ឡានក្រុងទាំងនោះនឹងឲ្យមកកម្ពុជាជាជំហានៗមិនមែនមកទាំងអស់ដូចជំនួយពីប្រទេសចិននោះឡើយ។ លោកបានបញ្ជាក់បន្ថែមទៀតថា ឡានក្រុងទាំងនោះនឹងមកដល់កម្ពុជាយ៉ាងយូរបំផុតមុនសង្ក្រាន្តបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោករំពឹងថា សេវាឡានក្រុងនៅរាជធានីភ្នំពេញនឹងកាន់តែរីកចម្រើនជាងមុន ហើយកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាន់តែងាយស្រួលសម្រាប់ប្រជាជនរស់នៅទីក្រុង។
អ្នកនាំពាក្យខាងលើនេះ មិនទាន់អាចបញ្ជាក់ជាទំហំទឹកប្រាក់ប៉ុន្មានបាននោះទេ ពីព្រោះនេះជាជំនួយឡានក្រុងតែម្ដងពីប្រទេសជប៉ុន៕

No comments:
Post a Comment