ប្រទេសអ៊ីរ៉ង់បន្ទោសសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតចំពោះភាពចលាចលដែលកំពុងកើតមាន-Iran blames unrest on US and others
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ភាពចលាចលក្នុងពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់គឺបណ្តាលមកពីយុទ្ធសាស្ត្រ «អ្នកអន្តរាគមន៍និយម» របស់អាមេរិក និងបានហៅយុទ្ធសាស្ត្រមួយចំនួនក្នុងចំណោមនោះថាជាឧបសគ្គលើសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
Mohammad Javad Zarif ក៏បានចោទប្រកាន់ថា ប្រទេសមហាអំណាចបរទេស
ដែលរួមមានទាំងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងនៅក្នុងតំបន់
ថាជាអ្នកបង្កឲ្យមានភាពចលាចលនេះ។
លោក
Zarif បានថ្លែងកាលពីថ្ងៃចន្ទ នៅក្នុងសន្និសីទអន្តរជាតិមួយ
ស្តីសន្តិសុខនៅមជ្ឈឹមបូព៌ា ក្នុងទីក្រុង តេហេរ៉ង់
ជាមួយនឹងមន្ត្រីអ៊ីរ៉ង់ មន្ត្រីអន្តរជាតិ និងអ្នកជំនាញការ
ជាង២០០នាក់។
នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។
នាយកសន្និសីទនោះ
លោក Jalal Dehghani Firouzabadi បានមានប្រសាសន៍ថា
ការកម្ចាត់ក្រុមរដ្ឋឥស្លាម
បានផ្លាស់ប្ដូរស្ថានភាពសន្តិសុខនៅក្នុងតំបន់ ក្នុងប្រទេសអ៊ីរ៉ង់
និងប្រទេសដទៃទៀត
ហើយសមាជិកនៃសន្និសីទនេះត្រូវតែធ្វើផែនការថ្មីទៀត។
សន្និសីទនេះត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ
បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅលើការធ្វើបាតុកម្មក្នុងប្រទេសអ៊ីរ៉ង់។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាមួយសប្តាហ៍នៅក្នុងប្រទេសអ៊ីរ៉ង់
ដែលជាចលនាសាធារណៈសម្តែងចេញនូវការមិនពេញចិត្តដ៏ធំបំផុតចាប់តាំងពីមានការធ្វើបដិវត្តន៍កាលពីឆ្នាំ១៩៧៩មក។
មនុស្សយ៉ាងហោចណាស់ចំនួន២២នាក់បានស្លាប់
ហើយមនុស្សជាង៥០០នាក់ទៀតត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស៕
លោក
Mohammad Javad Zarif
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងក្នុងសន្និសីទសន្តិសុខមួយនៅក្នុងក្រុងតេហេរ៉ង់
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។
|
ប្រភព៖ វីអូអេខ្មែរ
No comments:
Post a Comment