អ្នកមានគុណខ្មែរក្រហម គឺ យួន ប្រៀបដូចជា "ម្តាយ" និងចិនប្រៀបដូចជា "ឪពុក" របស់ "ខ្មែរក្រហម"-The History of the Khmer Rouge. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 អ្នកមានគុណខ្មែរក្រហម គឺ យួន ប្រៀបដូចជា "ម្តាយ" និងចិនប្រៀបដូចជា "ឪពុក" របស់ "ខ្មែរក្រហម"-The History of the Khmer Rouge.

អ្នកមានគុណខ្មែរក្រហម គឺ យួន ប្រៀបដូចជា "ម្តាយ" និងចិនប្រៀបដូចជា "ឪពុក" របស់ "ខ្មែរក្រហម"-The History of the Khmer Rouge.

Share This

អ្នកមានគុណខ្មែរក្រហម គឺ យួន ប្រៀបដូចជា "ម្តាយ" និងចិនប្រៀបដូចជា "ឪពុក" របស់ "ខ្មែរក្រហម"-The History of the Khmer Rouge.

"ខ្មែរក្រហម" ជាឈ្មោះ " ពួកក្រុមខ្មែរកុម្មុយនិស្ត" ដែល យួន ហូ ជីមិញ ជាអ្នកបង្កើត បង្រៀន និងមើលការខុសត្រូវ ហើយ ចិន ម៉ៅ សេទុង ជាអ្នកជួយចិញ្ចឹម ។ និយាយឲ្យស្រួលស្តាប់ យួន ប្រៀបដូច " ម្តាយ " ហើយ ចិនប្រៀបដូច " ឪពុក "របស់ " ខ្មែរក្រហម " ។ កត្តានេះហើយ បានធ្វើឲ្យមនុស្សនៅក្នុង ក្រុម " ខ្មែរក្រហម " មានពីរក្រុម គឺ ក្រុមនិយមម្តាយ (យួន) និងក្រុមនិយមឪពុក (ចិន) ។

បន្ទាប់ពីក្រុមលោក លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នាថ្ងៃទី១៨ មិនា ឆ្នាំ១៩៧០ យួន និងចិន បានជួយក្រុមខ្មែរក្រហម យ៉ាងពេញទំហឹង ឲ្យឡើងគ្រប់គ្រងអំណាចនៅកម្ពុជានាថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ រហូតដល់បច្ចុប្បន្ន ។

ព្រឹត្តិការណ៍ថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ កើតឡើងដោយសារតែ ចិន និង យួនមានទំនាស់គ្នា បានធ្វើឲ្យក្រុមខ្មែរក្រហម ដែលនិយមចិន និង យួន ឈ្លោះគ្នារហូតដល់មានការកាប់សម្លាប់គ្នា ហើយរាលដាលទៅដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ ។ ពេលនោះក្រុមខ្មែរក្រហមនិយមយួន ដែលមានអំណាចតិចជាងក្រុមខ្មែរក្រហមនិយមចិន បាននាំគ្នារត់មកប្តឹង និងពឹងម្តាយ(យួន) ឲ្យជួយ ។

គាប់ជួននឹងការមិនសប្បាយចិត្តនឹងក្រុម ប៉ុល ពត ដែលមិនព្រមនាំកម្ពុជាចូលក្នុងសហព័ន្ធឥណ្ឌូចិនតាមនយោបាយ ហូ ជីមិញ ស្រាប់ផង យួនក៏បានរៀបចំកម្លាំង ហើយលើកទ័ពរាប់សែននាក់ ចូលឈ្លានពានកម្ពុជា បណ្តេញក្រុមខ្មែរក្រហម ប៉ុល ពត ចេញពីអំណាច នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយលើកបន្តុបក្រុមខ្មែរក្រហម ហេង សំរិន ហ៊ុន សែន ដែលនិយមខ្លួនឲ្យ គ្រប់គ្រងអំណាចបន្ត ។

បន្ទាប់ពីត្រូវរ៉ូវគ្នាវិញ ក្រោយពេលសហភាពសូវៀតដួលរលំ ចិន និងយួន ក៏បានជួយសម្របសម្រួលឲ្យខ្មែរក្រហមទាំងពីរក្រុម ដែលជាកូនរបស់ខ្លួនធ្វើការជាមួយគ្នាវិញ ការពារគ្នារឿងកាប់សម្លាប់មនុស្សពីអតីតកាល ហើយធានាជួយការពារអំណាចយ៉ាងពេញទំហឹងថែមទៀតផង ដូចជនរួមជាតិបានឮ និងឃើញស្រាប់ ។

នេះជាការកត់សម្គាល់ខ្លះៗ ខ្លីៗ របស់ ខ្ញុំ​ (Eng Chhai Eang) អំពីសាវតារក្រុមខ្មែរក្រហម៕

ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨
Eng Chhai Eang


រូបថត : លោក សោ ភឹម (រូបពាក់មួកកណ្តឹប) កងទ័ពវៀតណាម និងកងកម្លាំងខ្មែរក្រហម នាឆ្នាំ១៩៧៣ ។ 







No comments:

Post a Comment