ជយោៗ! សូមអនុមោទនាត្រេកអរផង! រដ្ឋាភិបាលសម្ដាចម៍តេជោកំពុងអន្ទះសាស្លឈាមហើយ ញាតិបងប្អូនអើយ៖ “តុលាការ ICC ដាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំណោម​បញ្ជី​រឿង​ក្តី​១២​ដែល​ត្រូវ​ស៊ើបអង្កេត​មុន​គេ” - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជយោៗ! សូមអនុមោទនាត្រេកអរផង! រដ្ឋាភិបាលសម្ដាចម៍តេជោកំពុងអន្ទះសាស្លឈាមហើយ ញាតិបងប្អូនអើយ៖ “តុលាការ ICC ដាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំណោម​បញ្ជី​រឿង​ក្តី​១២​ដែល​ត្រូវ​ស៊ើបអង្កេត​មុន​គេ”

ជយោៗ! សូមអនុមោទនាត្រេកអរផង! រដ្ឋាភិបាលសម្ដាចម៍តេជោកំពុងអន្ទះសាស្លឈាមហើយ ញាតិបងប្អូនអើយ៖ “តុលាការ ICC ដាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំណោម​បញ្ជី​រឿង​ក្តី​១២​ដែល​ត្រូវ​ស៊ើបអង្កេត​មុន​គេ”

Share This

ជយោៗ! សូមអនុមោទនាត្រេកអរផង! រដ្ឋាភិបាលសម្ដាចម៍តេជោកំពុងអន្ទះសាស្លឈាមហើយ ញាតិបងប្អូនអើយ៖ “តុលាការ ICC ដាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំណោម​បញ្ជី​រឿង​ក្តី​១២​ដែល​ត្រូវ​ស៊ើបអង្កេត​មុន​គេ”

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ជី​នៃ​រឿង​ក្តី​ចំនួន ១២ ដែល​ត្រូវ​ពិចារណា​ស៊ើប​អង្កេត​មុន​គេ។ ចំណាត់ការ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ ICC បាន​សម្រេច​កែប្រែ​គោលនយោបាយ​ក្នុង​ការ​ពិនិត្យ​ចំណាត់ថ្នាក់ និង​អាទិភាព​នៃ​រឿង​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ​នេះ ដើម្បី​ពន្លឿន​ការ​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដទៃ​ទៀត។

​មេធាវី​ជនជាតិ​អាមេរិក លោក មូរតុន ក្លារ (Morton Sklar) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ថា ចំណាត់ការ​ក្នុង​រឿងក្ដី​ដែល​លោក និង​លោក​មេធាវី​ជនជាតិ​អង់គ្លេស រីឆាត រ៉ូជើរ (Richard Rogers) រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​រង់ចាំ​យុត្តិធម៌​នោះ កាន់​តែ​លេច​រូបរៀង​ច្បាស់​ហើយ៖ «ឥឡូវ​នេះ​លោក ហ៊ុន សែន ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ត្រួត​ពិនិត្យ។ វប្បធម៌​និទណ្ឌភាព​ពេល​នេះ ជិត​ផុត​រលត់​ហើយ។ រាល់​សកម្មភាព​ហិង្សា​ទាំង​ឡាយ​ដែល​លោក ហ៊ុន សែន ប្រព្រឹត្ត ដើម្បី​បង្ក្រាប​មក​លើ​បក្ស​ប្រឆាំង អ្នក​តវ៉ា និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទាំង​អស់​នេះ គឺ​ជា​បញ្ហា​ដែល​តុលាការ ICC ចាត់​ទុក​ជា​ចំណុច​អាទិភាព​ដែល​ត្រូវ​ចាត់ការ។ លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​ស្តីពី​មនុស្សធម៌។ អ្វី​ដែល​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​សព្វ​ថ្ងៃ​នេះ គឺ​មិន​ខុស​អ្វី​ពី​អំពើ​ឧក្រិដ្ឋ​ដែល​មេដឹកនាំ​ផ្តាច់ការ​ផ្សេង​ទៀត​ធ្វើ​នោះ​ទេ។ គាត់​ក៏​ចៀស​មិន​រួច​ពី​ការ​កាត់​ទោស​ដូច​អ្នក​ទាំង​នោះ នោះ​ដែរ»។


​លោក មូរតុន ក្លា និង​លោក រីឆាត រ៉ូជើរ បាន​ដាក់​បណ្ដឹង​ម្នាក់​មួយ​កាល​ពី​ឆ្នាំ​២០១៤ ប្តឹង​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដោយសារ​ការ​ជ្រៀតជ្រែក​កិច្ចការ​សាលាក្ដី​ខ្មែរក្រហម ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រឹប​អូស​ដីធ្លី និង​បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​ជាដើម៕








ប្រភព៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment