អ្នក​វិភាគ​គាំទ្រ​សារ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៨ ដែល​អំពាវនាវ​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ-Analyst support Kem Sokha messages. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នក​វិភាគ​គាំទ្រ​សារ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៨  ដែល​អំពាវនាវ​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ-Analyst support Kem Sokha messages.

អ្នក​វិភាគ​គាំទ្រ​សារ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៨ ដែល​អំពាវនាវ​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ-Analyst support Kem Sokha messages.

Share This

អ្នក​វិភាគ​គាំទ្រ​សារ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៨  ដែល​អំពាវនាវ​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ-Analyst support Kem Sokha messages.
  
អ្នក​វិភាគ​គាំទ្រ​សារ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៨ ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​ចក្ខុវិស័យ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា សព្វថ្ងៃ តាម​រយៈ​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ដោយ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា ខ្មែរ​តែមួយ និង​មិន​យក​ខ្មែរ​ណា​មួយ​ជា​សត្រូវ ដើម្បី​ជៀស​ផុត​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ។
  
អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​ការ​អំពាវនាវ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ចក្ខុវិស័យ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​អង្គឌួង ដែល​ព្រះអង្គ​មាន​ចក្ខុវិស័យ​ស្វែង​រក​ឯករាជ្យ​ឲ្យ​ខ្មែរ​មក​វិញ​ឲ្យ​រួច​ផុត​ពី​នឹម​ត្រួតត្រា​របស់​ប្រទេស​សៀម និង​អណ្ណាម ឬ​ប្រទេស​វៀតណាម តាម​រយៈ​ការ​កសាង​ឯកភាព​ជាតិ បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ​ក្នុង​ប្រទេស​ជា​ធ្លុង​មួយ ដោយ​ប្រកាន់​យក​គោលការណ៍​ព្រះពុទ្ធ​សាសនា​ជា​ស្នូល។
  
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «រឿង​ឯកភាព​គ្នា បង្រួបបង្រួម​គ្នា​ហ្នឹង អា​ហ្នឹង​គឺ​ស្ដេច​ខ្មែរ​មួយ​អង្គ​ហ្នឹង​គឺ​គាត់​មាន​ចក្ខុវិស័យ​អ៊ីចឹង ក្នុង​គោលបំណង​រក​ឯកភាព​ជាតិ រក​ឯករាជ្យ​ជាតិ ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​រួម​គ្នា​រវាង​សៀម និង​យួន កាល​ពី​ជំនាន់​នោះ។ លោក​ទៅ​ពឹង​ពាក់​ប្រទេស​បារាំង ដែល​ជា​មហា​អំណាច​មួយ​ឲ្យ​មក​ជួយ។ ក៏ប៉ុន្តែ​មហាអំណាច​មក​នោះ ក៏​ទៅ​ត្រួតត្រា​យើង​ទៅ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ចក្ខុវិស័យ​របស់​លោក​នោះ ត្រូវ​បាន​ចៅទួត​របស់​លោក​គឺ​ព្រះបាទ នរោត្តម សីហនុ បាន​សម្រេច​នៅ​ឆ្នាំ​១៩៥៣ គឺ​យើង​បាន​ឯករាជ្យ​ពី​បារាំង មក។ យើង​អត់​មាន​នៅ​ក្រោម​ការ​ត្រួតត្រា​រួម​គ្នា​រវាង​សៀម និង​យួន​ទេ។ យើង​បាន​ឯករាជ្យ ហើយ​ក៏​មាន​បូរណភាព​ទឹក​ដី​ដែល​យើង​មាន​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ»។
  
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​សារ​លិខិត​មួយ​ច្បាប់​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ផ្ញើ​ជូន​ជនរួមជាតិ​ខ្មែរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៨។ សារ​របស់​លោក​ត្រូវ​បាន​កូនស្រី​របស់​លោក គឺ​កញ្ញា កឹម មនោវិទ្យា យក​មក​អាន និង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧។

​ក្នុង​សារ​នោះ លោក កឹម សុខា លើក​ឡើង​ថា ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ បាន​ញាំញី​ដោយ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ ដែល​បាន​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ។ បញ្ហា​ទាំង​នេះ រួម​មាន ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រឹតត្បិត​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ជាដើម ដែល​បន្ថែម​លើ​បញ្ហា​រ៉ាំរ៉ៃ​ជា​ច្រើន​ទៀត ដែល​កម្ពុជា កំពុងតែ​ប្រឈម​ស្រាប់។ លោក កឹម សុខា លើក​ឡើង​ថា បញ្ហា​ទាំង​អស់​នេះ បាន​កើត​ចេញ​ដោយសារ​តែ​ការ​ដឹកនាំ​ដែល​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ និង​ជា​ដើមចម​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​រស់​ក្នុង​ភាព​ក្រីក្រ មាន​គម្លាត​ខ្លាំង​រវាង​អ្នក​មាន និង​អ្នក​ក្រ បណ្ដាល​ឲ្យ​កើន​ឡើង​នូវ​អំពើ​អយុត្តិធម៌​សង្គម និង​កង្វះ​ឱកាស​ស្មើ​ភាព​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌។

លោក កឹម សុខា សង្កត់​ធ្ងន់ៗ​ថា បញ្ហា​ទាំង​អស់​នេះ​គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​សម្រាប់​សង្គម​កម្ពុជា ព្រោះ​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ឯកភាព​ជាតិ អស្ថិរភាព និង​រឹត​តែ​ធ្លាក់​ចុះ​ដុនដាប​ថែម​ទៀត ប្រសិនបើ​រដ្ឋាភិបាល មិន​ព្រម​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​នោះ។ លោក កឹម សុខា បន្ថែម​ថា លើស​ពី​នេះ កម្ពុជា កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ជំនួយ ឱកាស​ទីផ្សារ និង​កិច្ចសហការ​សេដ្ឋកិច្ច​ផ្សេងៗ ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​លោក​សេរី ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។
  
​លោក កឹម សុខា បាន​ផ្ដល់​រូបមន្ត​ចំនួន​បួន ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ប្រជាពលរដ្ឋ និង​បញ្ហា​នយោបាយ។ ក្នុង​នោះ​រួម​មាន៖ ទី​មួយ ផ្សះផ្សា​ជាតិ ដោយ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ មិន​គុំកួន​សងសឹក មិន​យក​ខ្មែរ​ណា​ជា​សត្រូវ។ ទី​ពីរ ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ទី​បី ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ២៣ តុលា ១៩៩១ និង​ទី​បួន ត្រូវ​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការ​រៀបចំ​សង្គម និង​ការ​អភិវឌ្ឍ​ដោយ​សមភាព និង​និរន្តរភាព។

លោក កឹម សុខា បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ និង​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​ប្រកាន់​យក​គោលការណ៍​អហិង្សា និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សះផ្សា​ជាតិ លើក​ស្ទួយ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ជា​ចុង​បញ្ចប់​នៃ​សារ​របស់​លោក កឹម សុខា គូស​បញ្ជាក់​ថា បើទោះជា​លោក​ជួប​ប្រទះ​នូវ​ឧបសគ្គ​អ្វី​ក៏ដោយ លោក​នៅតែ​ប្រកាន់​គោលជំហរ​ខាង​លើ​នេះ​ជានិច្ច និង​គ្រប់​កាលៈទេសៈ ដោយ​លោក​សង្ឃឹម​ថា ថ្ងៃ​នេះ​លោក​មាន​ទុក្ខ ប៉ុន្តែ​ថ្ងៃ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​បាន​សុខ។

យ៉ាងណា​ក៏ដោយ អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា ក្នុង​កាលៈទេសៈ​សព្វថ្ងៃ របប​គ្រប់គ្រង​រដ្ឋ​កំពុង​ឃ្លាត​ចាកចេញ​ឆ្ងាយ​ពី​របប​នយោបាយ​ដែល​មាន​ចែង និង​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដោយសារ​តែ​កម្ពុជា កំពុង​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ ខណៈ​ពលរដ្ឋ​លែង​មាន​សិទ្ធិ​សេរីភាព​ដូច​កាល​ពី​ពេល​អតីតកាល។ លោក​បណ្ឌិត​បន្ត​ថា នៅ​ពេល​ដែល​អ្នក​គ្រប់គ្រង​ប្រទេស​ចេះ​តែ​ជ្រុល​វិល​ទៅ​រក​ផ្ដាច់ការ​កាន់​តែ​ធ្ងន់​ទៅៗ អ្នក​ដែល​រង​គ្រោះ និង​រង​ទុក្ខ​វេទនា​ជាង​គេ​បំផុត​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស​ខ្លួន​ឯង​តែម្ដង៕






No comments:

Post a Comment