កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជំរុញសហរដ្ឋអាមេរិកឲ្យចាត់វិធានការជំហានទី៣មកលើរដ្ឋាភិបាលភ្នំពេញដៃចោរ-Kem Sokh as daughter urges US to take more actions against Cambodia.
កញ្ញា កឹម មនោវិទ្យា (Monovithya Kem) កូនស្រីលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ព្រៃផ្សៃពីរបបដៃចោរ បានជំរុញទៅសហរដ្ឋអាមេរិក ឲ្យចាត់វិធានការបន្ថែមទៀតប្រឆាំងទៅនឹងរដ្ឋាភិបាលកម្ពុជាដៃចោរ ដោយបញ្ជាក់ថា ដើម្បីស្តារស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ក្រោយពីរដ្ឋាភិបាលភ្នំពេញដៃចោរបានចាប់ឃុំឃាំងខ្លួនលោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិចោល និងហាមឃាត់ថ្នាក់ដឹកនាំ ១១៨រូបរបស់គណបក្សនេះមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំមកនោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេក្នុងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ប្រសិនបើមិនធ្វើឲ្យស្ថានការណ៍នយោបាយវិលទៅរកស្ថានភាពដើមវិញទេ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានឲ្យVODដឹងថា កញ្ញាបានជួបពិភាក្សាជាមួយ ឧបការីរងនៃក្រសួងការបរទេសអាមេរិក លោក ផាទ្រីក ម័រហ្វី (Patrick Murphy) និងឧបការីក្រសួងការពារជាតិ លោក រ៉េន ឌល ស្ត្រាយវើ (Ran dall Schriver) កាលពីម្សិលមិញ។
កញ្ញាបានបន្ថែមថា ក្នុងជំនួបនោះ កញ្ញាស្នើទៅអាមេរិក ឲ្យកំណត់ឈ្មោះជាក់លាក់របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ដាក់ចូលទៅក្នុងបញ្ជីខ្មៅ ដែលឈានទៅដល់ការដាក់ទណ្ឌកម្មជាបុគ្គលផ្នែកហិរញ្ញវត្ថុ និងស្នើទៅអាមេរិក ឲ្យជំរុញទៅប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
កញ្ញា កឹម មនោវិទ្យា អះអាងថា ជុំវិញស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ អាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ ដោយថា វិធានការទី១ គឺដាក់ទណ្ឌកម្មទិដ្ឋាការប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ វិធានការទី២ អាមេរិកបានកាត់ជំនួយពី គ.ជ.ប. និងថា អាមេរិក នឹងមានវិធានការបន្ទាប់ទៀត បើរដ្ឋាភិបាលកម្ពុជាមិនផ្លាស់ប្ដូរជំហរ ងាកទៅស្ដារស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនោះ។
កញ្ញាថា៖ «ខ្ញុំមានជំនឿថា ជំហានទី៣នោះ អាមេរិកនឹងធ្វើ គ្រាន់តែឥឡូវនេះ គឺគេកំពុងតែដំណើរការរឿងទាំអអស់នោះ ហើយខ្ញុំជឿថា បើគ្មានការប្រែប្រួលជាវិជ្ជមានទាន់ពេលនៅកម្ពុជាទេ ការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុទៅលើបុគ្គល នឹងកើតមាន»។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកកិច្ចខំប្រឹងប្រែងបែបនេះថា ជារឿងអត់ប្រយោជន៍ ដោយលោកអះអាងថា វិធានការកន្លងទៅគ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេ។
លោកថា៖ «កឹម មនោវិទ្យា គាត់មិនមែនជាប្រធានាធិបតីអាមេរិក ឬជានាយករដ្ឋមន្ត្រីរបស់ជប៉ុនដែរ។ អញ្ចឹង គាត់មិនអាចធ្វើអ្វីបានតាមចិត្តគាត់បានទេ?។ នេះវាគ្រាន់តែឆ្លុះបញ្ចាំងថា ជាការរើបម្រះប្រកបដោយសញ្ញាអវិជ្ជមានក្នុងការដោះស្រាយពិរុទ្ធភាពរបស់ឱពុកគាត់ទេ»។
លោក សេក សុផល អ្នកស្រាវជ្រាវអំពីការជំរុញលទ្ធិប្រជាធិបតេយ្យនៅមជ្ឈមណ្ឌលសិក្សាអាស៊ីប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យរីតស៊ូមិអ៊ិកេន ក្នុងប្រទេសជប៉ុន បានលើកថា ការប្រកាន់យកឥរិយាបថស្ងៀមស្ងាត់ អាចជាចេតនាខាងយុទ្ធសាស្ត្ររបស់ជប៉ុន ក្នុងការរក្សាចំណងការទូតបើកចំហរ នៅពីក្រោយនៃទ្វារបិទជិត។
នៅក្នុងអត្ថបទវិភាគរបស់លោកចុះផ្សាយលើកាសែតបាងកក ប៉ុស្តិ៍ ក្រោមចំណងជើងថា «ការទូតជប៉ុនត្រូវបានយល់ខុស» អ្នកស្រាវជ្រាវរូបនេះ បានលើកបន្តថា ដូចអាមេរិកផងដែរ ជប៉ុនតែងតែគាំទ្រការជំរុញសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លោកថា ប៉ុន្តែ ខុសពីអាមេរិកដែលតែងប្រកាន់យកជំហរតឹងតែងដោយផ្ទាល់ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះ ជប៉ុនយល់ថា ការរិះគន់ដោយពាក្យសម្ដី គឺជាអ្វីដែលមិនសូវសំខាន់ជាងការធ្វើការងារដោយផ្ទាល់នោះទេ។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា ប្រាប់VODកាលពីខែធ្នូឆ្នាំមុនថា សម្ពាធពីអន្តរជាតិនៅតែមានឥទ្ធិពលលើរដ្ឋាភិបាល ដោយថា ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាពេលនេះ នៅពឹងប្រទេសលោកសេរីនៅឡើយ ហើយថា ស្ថានការណ៍នយោបាយ នឹងវិលទៅរកស្ថានភាពដើមវិញ បើអ្នកនយោបាយខ្មែរ គិតប្រយោជន៍ជាតិជាធំ៕
ប្រភព៖ វីអូឌី
No comments:
Post a Comment