ព័ត៌មានសៅចិត្តនិងហួសចិត្ត៖ ស្រ្តីម្នាក់ ឈ្មោះថា ចេវ សុវឌ្ឃនា ដែលធ្វើការងារជាប្រធានក្រុមអង្គការចាត់តាំងបក្សប្រជាជនកម្ពុជាដ៏អាប់យស បានចងកសម្លាប់ខ្លួននៅចំថ្ងៃប្រកាសចលនាសង្រ្គោះជាតិរបស់លោក សម រង្សី ។
តាមមតិរបស់អ្នកគាំទ្រចលនានេះឲ្យដឹងថា ស្រ្តីម្នាក់នោះសម្រេចចិត្តចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ដេកនៅភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រោះគិតច្រើន និង ភ័យខ្លាចចលនាសង្រ្គោះជាតិដែលដឹកនាំដោយលោក សម រង្សី ព្រោះយល់ឃើញថា នៅពេលចលនាសង្រ្គោះជាតិនេះចាប់ដំណើរការពេញលេញនៅលើទឹកដីកម្ពុជា ហើយមានមនុស្សគាំទ្រច្រើនជាង ៣ លាននាក់ សម្តេច ហ៊ុន សែន នឹងប្រើក្រុមអង្គការចាត់តាំងរបស់នាងចេញមុខតតាំងនឹងចលនានេះ ហើយពេលនោះ នាងនឹងក្លាយជាជនរងគ្រោះព្រោះនយោបាយរបស់សម្តេច ហ៊ុន សែន ព្រោះហេតុនោះ នាងទើបគិតច្រើន និង គិតខ្លីបញ្ចប់ជីវិតខ្លួនឯងមុនពេលក្លាយជាជនរងគ្រោះ ៕
គិតខ្លីពេកហើយចុះអនាគត់កូនទៅជាយ៉ាងណា ស្រ្តីស្រស់សោភាវ័យ ៣៦ ឆ្នាំម្នាក់ បានសម្រេចចិត្តចងកបញ្ចប់ជីវិត ដោយបន្សល់ទុកកូន ៣ នាក់ សង្ស័យមានវិបត្តិស្នេហា
ខេត្តតាកែវ៖ ស្រ្តីស្រស់សោភាវ័យ៣៦ឆ្នាំមួយរូប បានសម្រេចចិត្តចងក សម្លាប់ខ្លួនឯង ហើយត្រូវបានអ្នកបម្រើក្នុងផ្ទះប្រទះឃើញចងក ក្នុងបន្ទប់ដេក ដោយបន្សល់ទុកឲ្យកូនៗ៣នាក់ឲ្យនៅកំព្រា ហើយត្រូវបានសមត្ថកិច្ចសង្ស័យថាមានវិបត្តិស្នេហា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ។
សពអ្នកស្រី ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ជាមន្ត្រីបម្រើការនៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ។
លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះថា អ្នកស្រី ចេវ សុវឌ្ឍនា ពិតជាបានចងកធ្វើអត្តឃាតមិនមែនជាករណីអ្វីផ្សេងនោះឡើយ។ លោកអធិការក៏មិនបានដឹងពីមូលហេតុនៃការធ្វើអត្តឃាតនេះដែរ ប៉ុន្តែក្នុងបន្ទប់ធ្វើអត្តឃាតសមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់រៀបរាប់ពីវិបត្តិស្នេហ៍ ដែលនាំឲ្យសមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះបណ្តាលមកពីវិបត្តិស្នេហា ឬ ស្នេហាត្រីកោណជាដើម។
យោងតាមប្រភពពីសមត្ថកិច្ចក្រុងដូនកែវ បានអះអាងថា អ្នកស្រី ចេវ សុវឌ្ឍនា មានកូន៣នាក់បច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូនក្នុង រាជធានីភ្នំពេញ។ បច្ចុប្បន្នគេក៏មិនដែលឃើញអ្នកស្រីទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឲ្យមានការសន្និដ្ឋានថា អ្នកស្រី សុវឌ្ឍនា ជាស្រ្តីមេម៉ាយ។ សមត្ថកិច្ចបន្ថែមថា អ្នកស្រី ចេវ សុវឌ្ឍនា បានទៅជួលផ្ទះកន្លែងកើតហេតុនៅក្រុងដូនកែវ ដើម្បីធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ។
មិត្តភក្តិស្និទ្ធស្នាលរបស់អ្នកស្រី ចេវ សុវឌ្ឍនា នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយ និងអាណិតអាសូរជាខ្លាំង ព្រោះអ្នកស្រីជាមនុស្សមានទឹកចិត្តល្អ និងតែងជួយរាល់ទុក្ខធុរៈមនុស្សជុំវិញខ្លួន ហើយពួកគេក៏មិននឹកស្មានថាអ្នកស្រីគិតខ្លីធ្វើអត្តឃាតបែបនេះផងដែរ។បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះក្នុងរាជធានីភ្នំពេញ ៕ Chan Manit
ប្រភព ៖ khmerleaking
No comments:
Post a Comment