Breaking News: អ្នកមានគុណសែនសាហាវ តាមបំផ្លិចបំផ្លាញខ្មែរចោលគ្រប់យុគសម័យ ជីកកាត់ផ្ដាច់ផ្លូវធ្វើដំណើរ៤កន្លែង នៅខេត្តរតនគីរី គ្មានខ្លាចក្រែងចិត្តខ្មែរម្ចាស់ស្រុកអ្វីឡើយ ពិតជាថ្លើមពាសមេឃមែន! ព្រោះអាងមានសែនជាខ្នងធំឬ?
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៧ ភាគីវៀតណាម បានជីកផ្លូវកាត់ផ្ដាច់ការធ្វើដំណើរ នៅច្រកចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកអណ្ដូងមាស ខេត្តរតនគីរី ដោយសារខឹងភាគីកម្ពុជា មិនយល់ ព្រមតាមសំណើសុំបើកជាច្រកផ្លូវការ ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីផ្ញើជូនលោកនាយឧត្តមសេនីយ៍ នេត សាវឿន និងត្រូវបានគេបង្ហាញឡើងនៅក្នុងប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និង ទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។
របាយការណ៍ដដែលបានបង្ហាញទៀតថា«កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាមប៉ុស្តិ៍លេខ៧០៣ របស់ខេត្តកន្ទូម វៀតណាម បានធ្វើរបងបិទផ្លូវ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង ១៩/៥។ ការបិទ៤ចំណុចខាងលើ បានធ្វើឲ្យប៉ះពាល់ដល់ ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរៈការពារព្រំដែនលេខ២០៣កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តរតនគិរីកម្ពុជា និងខេត្តកន្ទូមវៀតណាម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន៤កន្លែង ស្ថិតនៅម្តុំបង្គោលលេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នាតែ១ចំណុចគឺ ត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ នៅសល់៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាពដោយសារតែចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅពុំមានពលរដ្ឋខ្មែរស់នៅ និងឆ្លងកាត់ចេញចូលឡើយ។»។
បើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តរតនគិរីបានបញ្ជាក់បន្ថែមថា នេះជាលើកទី២ហើយ ដែលកងទ័ពការពារព្រំដែន ខេត្តកន្ទូមវៀតណាម បានបិទផ្លូវធ្វើដំណើរចេញចូលចូលព្រំដែន បន្ទាប់ពីសកម្មភាពលើកទី១ បានជីកផ្តាច់ផ្លូវត្រង់បង្គោលព្រំដែនលេខ៤/២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
យ៉ាងណាក៍ដោយ យោងតាមរបាយការណ៍បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបតិ្តការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅព្រឹកថ្ងៃ០៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ បានបង្ហាញដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅ សភាពការណ៍សន្ដិសុខនៅតាមតំបន់ព្រំដែនជាទូទៅមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្ដែកត់សម្គាល់ភាគីវៀតណាម បានជីកផ្លូវកាត់ផ្ដាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រ ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដោយមូលហេតុខឹងភាគីកម្ពុជា មិនយល់ ព្រមតាមសំណើសុំបើកជាច្រកផ្លូវការ៕
No comments:
Post a Comment