ឈាង វុន ក្រពុលមុខកាន់តែខ្លាំងដូចឆ្កែឆ្កួតក្នុងរដូវប្រាំង វាយកំទេចឆ្នាំងបាយប្រជាពលរដ្ឋខ្មែរចោល! ទាំងថ្លើមធំកាត់មុខកាត់មាត់សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យសមត្ថកិច្ចឃ្លាំមើលហាងលក់នំបញ្ចុករបស់កញ្ញាចាន់ពៅរ៉ូហ៊្សេត ដោយចោទទាំងកម្រោលថា ជាកន្លែងប្រមូលផ្តុំក្រុមឧទ្ទាម!!
ឈាង វុន ក្រពុលមុខកាន់តែខ្លាំងដូចឆ្កែឆ្កួតរដូវក្ដៅ នឹងប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា "ទៅភោជនីយដ្ឋានរបស់រ៉ូហ៊្សេតនោះ ធ្វើអី ក៏ញឹកម៉្លេះ? គាត់ឆ្លើយប្រាប់ខ្ញុំថា ទៅអូសទាញគាត់អោយចូលខាងយើង តែខ្ញុំប្រាប់វិញថា ទៅញឹកញយម្លឹងៗ ក្រែងគេមិនចូល បែរជាគេទាញទៅចូលខាងគេទៅវិញ" ។
យោងតាមបណ្តាញសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៩ ខែមករានេះ ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវបញ្ជាឱ្យសមត្ថកិច្ចខេត្តបាត់ដំបង តាមដានឃ្លាំមើលសកម្មភាពនៅក្នុងហាងលក់ដូរនំបញ្ជុករបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចា កូតារបស់គណបក្សសង្រ្គោះជាតិ ដោយដោយចោទទាំងកម្រោលថា ជាកន្លែងប្រមូលផ្តុំកម្លាំងក្រុមឧទ្ទាមដែលគាំទ្រដល់ចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី ។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឈាង វុន បានចុះទៅដល់ហាងលក់ដូរនំបញ្ចុករបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅខេត្តបាត់ដំបង កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ហើយសង្កេតឃើញថា មានអតីតសកម្មជនមួយចំនួន ដែលគាំទ្រដល់ចលនាសង្រ្គោះជាតិ នៅតាមបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញខ្លួននៅទីនោះ ព្រមទាំងបានជួយរត់តុជូនកញ្ញា រ៉ូហ្សេតថែមទៀត។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ឈាង វុន បានលើកឡើងថា «ខ្ញុំចូលទៅហាងនោះដោយចៃដន្យទេ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះ គឺគួរឱ្យចាប់អារម្មណ៍ណាស់។ នៅកន្លែងនោះអ្នកដែលចេញចូល ជួយបោសជូនមួយចំនួន គឺជាសមាជិកសកម្ម ដែលគាំទ្រចលនាសង្រ្គោះជាតិ។ ចលនាសង្រ្គោះជាតិនេះ គឺជាចលនាឧទ្ទាម ហើយគេប្រកាសកម្ទេច»។ លោកបានបន្តថា «រ៉ូហ្ស៊េត មិនមានតម្លៃអ្វីសម្រាប់ខ្ញុំទេ។ គាត់មានតម្លៃមួយគត់គឺតម្លៃឧទ្ទាម បើសិនជាកន្លែងរបស់គាត់ប្រមូលផ្តុំដោយក្រុមឧទ្ទាម ប៉ុន្តែខ្ញុំមិនទាន់ចោទប្រកាន់ទេ គ្រាន់តែសង្ស័យដោយសារតែឃើញសកម្មភាព មានការចូលរួមពីអ្នកគាំទ្រចលនាឧទ្ទាម»។
No comments:
Post a Comment