ភ្លៀងព្យុះបក់បោកយ៉ាងខ្លាំងមួយមេធំនៅតំបន់អង្គរវត្ត បណ្ដាលអោយដើមឈើធំៗដួលរលំជាច្រើនដើម !!
ប្រភពពីទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា Apsara Authority បានអោយដឹងថា៖ ភ្លៀងមួយមេធំរួមនឹងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានដួលរលំ។ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដើមឈើដែលបានរលំដួលដោយភ្លៀងលាយខ្យល់នេះមាននៅ៥ទីតាំងសំខាន់ៗគឺ នៅប្រាសាទតាព្រហ្មបាក់ដើមត្រាង១ដើម ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម នៅប្រាសាទភិមានអាកាសបាក់ដើមស្ពង់១ដើម ខាងលិចប្រាសាទអង្គរវត្តរលំដើមចាមរី១ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្ងោក១ដើម។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ម្យ៉ាងទៀត សូមប្រជាពលរដ្ឋជួយផ្តល់ដំណឹងដល់ក្រុមការងារ ក្នុងករណីប្រទះឃើញដើមឈើដែលមានគ្រោះថ្នាក់ អាចបាក់ធ្លាក់ប៉ះពាល់ដល់សុត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីឲ្យក្រុមការងារអាចទៅកាត់ក្រីទាន់ពេលវេលាបាន៕ (អាជ្ញាធរជាតិអប្សរា Apsara Authority)
អាជ្ញាធរជាតិអប្សរាសូមឲ្យប្រុងប្រយ័ត្នព្រោះពេលភ្លៀងខ្យល់អាចបណ្តាលឲ្យដើមឈើដួលរលំ
ភ្លៀងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានដួលរលំ។ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា នៅថ្ងៃទី១ ដើមឈើដែលបានរលំដួលដោយភ្លៀងលាយខ្យល់នេះមាននៅ៥ទីតាំងសំខាន់ៗគឺ នៅប្រាសាទតាព្រហ្មបាក់ដើមត្រាង១ដើម ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម នៅប្រាសាទភិមានអាកាសបាក់ដើមស្ពង់១ដើម ខាងលិចប្រាសាទអង្គរវត្តរលំដើមចាមរី១ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្ងោក១ដើម។ ដោយឡែកនៅរាត្រីថ្ងៃទី២ មាន៥ទីតាំងសំខាន់ៗដូចជា ប្រាសាទភ្នំបាខែងដួលរលំដើមចាមរី២ដើម គឺនៅមណ្ឌលបដិសណ្ឋារកិច្ចនិងចំណត១ដើមនិងនៅលើភ្នំ១ដើម នៅសួនគ្រឿងទេសរលំដើមត្រសេក១ដើម នៅរង្វង់មូលចំបក់កំណប់រលំដើមគ្រញូង១ដើម កន្លែងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរចាស់រលំដើមគ្រញូង១ដើម ក្នុងប្រាសាទអង្គររលំដើមសង្កែ៣ដើម និងខាងលិចប្រាសាទអង្គរវត្ត រលំដើមចាមរី១ដើម។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ម្យ៉ាងទៀត សូមប្រជាពលរដ្ឋជួយផ្តល់ដំណឹងដល់ក្រុមការងារ ក្នុងករណីប្រទះឃើញដើមឈើដែលមានគ្រោះថ្នាក់ អាចបាក់ធ្លាក់ប៉ះពាល់ដល់សុត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីឲ្យក្រុមការងារអាចទៅកាត់ក្រីទាន់ពេលវេលាបាន៕ (អាជ្ញាធរជាតិអប្សរា Apsara Authority)
No comments:
Post a Comment