កុំជោរ! រដ្ឋាភិបាលតេជោសែនជ័យលេងនឹងគ្រាប់បែក​គីមីអាគាំងមែនហើយ! ​ដោយសម្រេច​ប្តឹងអាគាំងទៅ​អង្គការសហប្រជាជាតិ​!!-Cambodia file complaint to UN - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កុំជោរ! រដ្ឋាភិបាលតេជោសែនជ័យលេងនឹងគ្រាប់បែក​គីមីអាគាំងមែនហើយ! ​ដោយសម្រេច​ប្តឹងអាគាំងទៅ​អង្គការសហប្រជាជាតិ​!!-Cambodia file complaint to UN

កុំជោរ! រដ្ឋាភិបាលតេជោសែនជ័យលេងនឹងគ្រាប់បែក​គីមីអាគាំងមែនហើយ! ​ដោយសម្រេច​ប្តឹងអាគាំងទៅ​អង្គការសហប្រជាជាតិ​!!-Cambodia file complaint to UN

Share This
កុំជោរ! រដ្ឋាភិបាលតេជោសែនជ័យលេងនឹងគ្រាប់បែក​គីមីអាគាំងមែនហើយ! ​ដោយសម្រេច​ប្តឹងអាគាំងទៅ​អង្គការសហប្រជាជាតិ​!!

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បានប្រកាស​នៅថ្ងៃនេះ​ថា កម្ពុជា​បានសម្រេច​ប្តឹង​អាមេរិក​ទៅកាន់​អង្គការសហប្រជាជាតិ ករណី​គ្រាប់បែក​គីមី​របស់​អាមេរិក​នៅលើ​ដី​ខ្មែរ។ ការប្រកាស​នេះ គឺធ្វើឡើង​ខណៈដែល​ទំនាក់ទំនង​កា​ទូត​រវាង​កម្ពុជា​និង​អាមេរិក​បាន​ជួប​ភាព​រកាំរកូស​នា​រយៈពេល​ចុងក្រោយ​នេះ។

ការប្រកាស​របស់​ប្រមុខ​ការទូត​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ពេលដែល​លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះទៅ​កាន់​ស្រុក​ស្អាង​ខេត្តកណ្តាល នា​ព្រឹក ថ្ងៃអាទិត្យ ទី ២៩ តុលា​នេះ ដើម្បី​ផ្សព្វផ្សាយ ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ នៅក្នុង​ជំនួប​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីនោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា “រឿង​គ្រាប់បែក​គីមី​នេះ យើង​សម្រេច​ប្តឹងទៅ​អង្គការ​សហ​ប្រជា​តិ​ហើយ ដើម្បី​ឲ្យ​គេ​បញ្ជូន​អ្នកជំនាញ និង​អ្នកបច្ចេកទេស​មក​ស្រាវជ្រាវ និង​ពិនិត្យ​លើ​គ្រាប់បែក​គីមី​ទាំងនេះ។

ជាការ​កត់សម្គាល់ កាលដែល​កម្ពុជា​សម្រេច​ប្តឹងទៅ​អង្គការសហប្រជាជាតិ​លើ​ករណី​គ្រាប់បែក​គីមី​នៅ​កម្ពុជា​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ហៅ​គ្រាប់បែក​គីមី​ទាំងនោះ​ថា ត្រឹម​ជា​ឧស្ម័ន​បង្ហូ​ទឹកភ្នែក​ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍​ដែល​បានធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ខឹងសម្បារ​ជាខ្លាំង និង​ថ្កោលទោស​ផងដែរ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក (Fresh News) ដែល​បាន​ស្រង់​សំដី​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​បាន​ថ្លែង​បន្ថែមថា គឺ«ព្រោះតែ​គេ [អាមេរិក] សម្រេច​វាសនា​ជំនួស​យើង ទើប​គេ​យក​គ្រាប់បែក​មក​ទម្លាក់​លើ​យើង។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ទេសរដ្ឋមន្ត្រី នៅ​មិនទាន់​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​ថា តើ​ពាក្យបណ្តឹង​របស់​កម្ពុជា​នោះ ធ្វើឡើង​កាលពី​ពេលណា​នៅឡើយ​ទេ។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ដែរ។

គួរ​ជំរាបជូន​ថា កម្ពុជា​ទើបតែ​បញ្ចប់​បេសកម្ម​គាស់​យក​គ្រាប់បែក​គីមី​មួយ​គ្រាប់ ពី​ក្នុង​បរិវេណ​សាលាបឋមសិក្សា​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​គគី ស្រុក​រមាសហែក ខេត្តស្វាយរៀង បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​បរាជ័យ​ក្នុងការ​ទាមទារ​ឲ្យ​ភាគី​សហរដ្ឋអាមេរិក មក​គាស់​យក​ត្រលប់​ទៅវិញ​នូវ​គ្រាប់បែក​ដែល​កម្ពុជា​ចោទប្រកាន់​អាមេរិក​ថា បាន​ទម្លាក់​មកលើ​ទឹកដី​កម្ពុជា​ក្នុងអំឡុង​សម័យ​សង្គ្រាម នា​ទសវត្ស​ន៍​ឆ្នាំ១៩៧០ដល់​ឆ្នាំ១៩៧។ ក្រុមការងារ​ចំរុះ​កម្ពុជា ដែល​បាន​បើក​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​នោះ ក៏បាន​ប្រកាស​ពី​ការរកឃើញ​នូវ​គ្រាប់បែក​គីមី​ប្រមាណ១៥ទីតាំង​ថ្មី​ទៀត​នៅក្នុង​ខេត្តស្វាយរៀង​នេះ។

យ៉ាងណាក៏ដោយ ការប្រកាស​ប្តឹង​អាមេរិក​លើ​ករណី​គ្រាប់បែក​គីមី​នេះ បានធ្វើ​ឡើង ចំ​ពេលដែល​ទំនាក់ទំនង​កា​ទូត​រវាង​ប្រទេស​ទាំងពីរ​បាន​ជួប​ភាព​រកាំរកូស​នា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ទាក់ទង​នឹង​បញ្ហា​ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​កាលពី​ជំនាន់​លោក​សេនាប្រមុខ លន់ នល់ រួមទាំង​បញ្ហា​ការភ្ជាប់​អាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​គណបក្សប្រឆាំង ដើម្បី​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ជាដើម៕

ប្រភព ៖ វិទ្យុបារាំង

No comments:

Post a Comment