សារពីមន្រ្តីម្នាក់៖ ក្រុមឆ្កែកាចរបស់ហ៊ុន សែន ខឹងហើយ សូមប្រយ័ត្នផងកញ្ញាស្រស់ស្អាត សឹង សុផារី ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សារពីមន្រ្តីម្នាក់៖ ក្រុមឆ្កែកាចរបស់ហ៊ុន សែន ខឹងហើយ សូមប្រយ័ត្នផងកញ្ញាស្រស់ស្អាត សឹង សុផារី !

សារពីមន្រ្តីម្នាក់៖ ក្រុមឆ្កែកាចរបស់ហ៊ុន សែន ខឹងហើយ សូមប្រយ័ត្នផងកញ្ញាស្រស់ស្អាត សឹង សុផារី !

Share This

សារពីមន្រ្តីម្នាក់៖ ក្រុមឆ្កែកាចរបស់ហ៊ុន សែន ខឹងហើយ សូមប្រយ័ត្នផងកញ្ញាស្រស់ស្អាត សឹង សុផារី !

យើងទាំងអស់គ្នាដឹងហើយថា សម្តេច ហ៊ុន សែន រួមនិងបក្សពួកអាម៉ីអាថោងតែងនាំគ្នានិយាយថា កម្ពុជាមិនស្លាប់ទេបើអត់អាមេរិក ឬអឺរ៉ុប ព្រោះកម្ពុជាមានមិត្តចិន ជាដៃគូរសេដ្ឋកិច្ចមួយដ៏ធំសម្រាប់កម្ពុជា ជាពិសេសមិត្តចិនជាអ្នកផ្តល់កម្ចីដ៏ចំបងសម្រាប់ឲ្យកម្ពុជាមានដំណើរការទៅមុខជារៀងរហូត។

ផ្ទុយទៅវិញអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ កញ្ញា សឹង សុផារី បានលើក​ឡើង​នៅព្រឹកទី១១ខែតុលាឆ្នាំ២០១៧​ បញ្រ្ចាសនឹងទស្សនៈរបស់សម្តេច ហ៊ុន សែន និងបក្សពួកអាម៉ីអាថោងទាំងស្រុងថា៖​ «សេដ្ឋ​កិច្ច​កម្ពុជា មិន​អាច​ខ្វះប្រទេស​លោក​សេរី​ ដែល​មាន​ដូច​​ជា អាមេរិកនិង​សហភាព​អឺរ៉ុប​បាន​នោះ​ទេ ​ដោយ​ថា ប្រទេស​ទាំង​នោះ ​​ជា​ទីផ្សារដ៏​​ធំ និង​មិន​អាច​ខ្វះ​បាន​សម្រាប់​​កម្ពុជា»​។

ការលើកឡើងនេះបានធ្វើឲ្យសម្តេច ហ៊ុន សែន បាក់មុខជាខ្លាំង និងជាពិសេសក្រុមអាម៉ីអាថោងហៃអើមានការខឹងសំបារជាពន់ពេក ហើយពួកគេបានជជែកគ្នាតាមហាងកាហ្វេរនានា និងតាមការិយាយល័យក្រសួងខ្លះ ដោយបញ្ចេញកំហឹងថា « អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មគឺ​ កញ្ញា សឹង សុផារី ពិតជានិយាយស្តីមិនដឹងខុសត្រូវ និងត្រូវការប្រដែរប្រដៅខ្លះទើបសមនឹងទោសកំហុសរបស់នាងដែលបានធ្វើឲ្យរដ្ឋាភិបាល និងសម្តេចតេជោបាក់មុខមាត់»។

ជាចុងក្រោយ ខ្ញុំសូមផ្តាំទៅកញ្ញា សឹង សុផារី ថាសូមនាងប្រយ័ត្នខ្លួនផង ព្រោះពួកឆ្កែកាចសម្តេចទាំងនោះខាំមិនរើសមុខទេ អោយតែពួកគេខឹង ឬប៉ះពាល់មុខមាត់ម្ចាស់របស់ពួកគេ ៕

ប្រភព/អត្ថបទដោយ ៖ ខ្មែរ សុវណ្ណភូមិ

No comments:

Post a Comment