លោ​ក ​អេ​ង​ ឆៃ​អ៊ា​ង ​ចា​ត់​ទុ​ក​អ្ន​ក​ច​ង់ចែ​ក​អា​ស​នៈរ​ប​ស់​គណបក្ស​ស​ង្រ្គោះជា​តិ​ទៅ​អោយ​ប​​ក្ស​គ្មាន​អា​ស​នៈ ​ជា​​ក្រុ​ម​ចោរ​ប្ល​ន់ ​​ជា​ក្រុម​ថោ​ក ​​​ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោ​ក ​អេ​ង​ ឆៃ​អ៊ា​ង ​ចា​ត់​ទុ​ក​អ្ន​ក​ច​ង់ចែ​ក​អា​ស​នៈរ​ប​ស់​គណបក្ស​ស​ង្រ្គោះជា​តិ​ទៅ​អោយ​ប​​ក្ស​គ្មាន​អា​ស​នៈ ​ជា​​ក្រុ​ម​ចោរ​ប្ល​ន់ ​​ជា​ក្រុម​ថោ​ក ​​​

លោ​ក ​អេ​ង​ ឆៃ​អ៊ា​ង ​ចា​ត់​ទុ​ក​អ្ន​ក​ច​ង់ចែ​ក​អា​ស​នៈរ​ប​ស់​គណបក្ស​ស​ង្រ្គោះជា​តិ​ទៅ​អោយ​ប​​ក្ស​គ្មាន​អា​ស​នៈ ​ជា​​ក្រុ​ម​ចោរ​ប្ល​ន់ ​​ជា​ក្រុម​ថោ​ក ​​​

Share This
លោ​ក ​អេ​ង​ ឆៃ​អ៊ា​ង ​ចា​ត់​ទុ​ក​អ្ន​ក​ច​ង់ចែ​ក​អា​ស​នៈរ​ប​ស់​គណបក្ស​ស​ង្រ្គោះជា​តិ​ទៅ​អោយ​ប​​ក្ស​គ្មាន​អា​ស​នៈ ​ជា​​ក្រុ​ម​ចោរ​ប្ល​ន់ ​​ជា​ក្រុម​ថោ​ក ​​​

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកអេង ឆៃអ៊ាង បានថ្លែងសើចចំអកដាក់ទៅគណបក្សនយោ បាយ មួយចំនួនក្នុងស្រុក ដែលគ្មានអាសនៈក្នុងរដ្ឋភាសោះ តែចង់បាននឹងគេដែរ ។

លោក អេង ឆៃអ៊ាង ក៏បានប្រកាសចាត់ទុក គណបក្សមានអំណាចក្នុងរដ្ឋាភិបាលដែលចង់រំលាយ គណបក្សសង្រ្គោះជាតិចោល ហើយយកអាសនៈរបស់គណបក្សសង្រ្គោះជាតិទៅចែកអោយគណ បក្សដែលគ្មានអាសនៈក្នុងរដ្ឋសភាថា ជាក្រុមចោប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ ។ លោកបន្តថ្លែងថា បើសិនជាគណបក្សទាំងនោះព្រមទទួលយកអាសនៈគណបក្សសង្រ្គោះជាតិដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរមែននោះ អ្នកទាំងនោះក៏ជាចោរប្លន់ដូចគ្នា ។

លោក អេង ឆៃអ៊ាង ថ្លែងបែបនេះ ៖ « ហើយអ្នកដែលចង់បាន ចង់ទទួលយកនឹងគួរអោយខ្មាស់គេដែរ ខ្លួនឯងអត់មានតំណាងប្រជាពលរដ្ឋសោះ ហើយទៅទទួលយកនូវអារបស់ដែលទៅប្លន់គេនឹង ណាស់ តើវាថ្លៃថ្នូរទេ វាអត់ថ្លៃថ្នូរទេ » ។

ការថ្លែងលើកឡើងរបស់លោក អេង ឆៃអ៊ាង យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១១ តុលា ពោលគឺក្រោយពេលដែលមេដឹកនាំកំពូលរបស់គណបក្សកាន់អំណាច គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន បានប្រកាសពីបំណងការរំ លាយគណបក្សនយោបាយមួយក្នុងរដ្ឋសភាចោល ហើយយកគណបក្សនយោបាយចំនួន៥ផ្សេងទៀតចែកអាសនៈជំនួសអោយគណបក្សនយោបាយមួយដែលរដ្ឋាភិបាលកំពុងចង់រំលាយ ។

យ៉ាងណាក៏ដោយ បើតាម អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង អោយដឹងថា សេចក្ដីស្នើច្បាប់ទាំង ៤ ដែលមានខ្លឹមសារដកហូតអាសនៈគណបក្សដែលត្រូវរំលាយយកទៅចែកឲ្យគណបក្សដទៃទៀតនោះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ពិភាក្សាចប់ហើយកាលពីព្រឹកមិញ នេះ ព្រមទាំងបញ្ជូន ទៅគណៈកម្មាធិការជំនាញរដ្ឋសភាដើម្បីពិនិត្យ។

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង អោយដឹងថា សេចក្តីស្នើសុំវិសោធនកម្ម ច្បាប់ទាំងបួន គឺ ៖

១-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង៤-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។ លោកបញ្ជាក់ថា ខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួន នេះ គឺយកអាសនៈរបស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់ទាំងបួន ខាងលើ ។

ទោះជាយ៉ាងណា លោក អេង ឆៃអ៊ាង ជឿជាក់ថា ប្រសិនណាបើកម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបន្តធ្វើបែបនេះទៀត ប្រាកដជានឹងមានការតវ៉ាពីប្រជាពលរដ្ឋមិនខាន ព្រោះអ្នកទាំងនោះបានលួចឆន្ទៈរបស់ពួកគាត់ ។ លោកក៏មិនជឿថា នឹងមានមនុស្សមុខក្រាស់ឡើង ចង់ក្បិនអង្គុយក្នុងរដ្ឋសភាដោយយកអាសនៈរបស់គណបក្សប្រឆាំងតាមសំណើររបស់គណបក្សកាន់អំណាចនោះទេ ៕ 

ប្រភព ៖ ​វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ 

No comments:

Post a Comment