បើរដ្ឋាភិបាលភ្នំពេញមិនព្រមដោះលែងលោកកឹម សុខា ទេ! នោះអាចជាសមុទ័យនៃហាយនៈ អន្តរជាតិនឹងមិនទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន!
ប្រភពពីវិទ្យុសម្លេងព្រះសង្ឃឯករាជ្យ៖ អន្តរជាតិនឹងមិនទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ បើមិនព្រមដោះលែងលោក កឹម សុខា !
សហគមន៍អឺរ៉ុបនឹងមិនទទួលស្គាល់ចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះទេ ប្រសិនណាបើ រដ្ឋាភិបាលមួយនេះ នៅតែបន្តធ្វើសកម្មភាពដែលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដូចគ្រា បច្ចុប្បន្ននេះទៀត ។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្រ្គោះជាតិ ដែលបានធ្វើដំណើរទៅធ្វើបេសកកម្មនៅក្រៅប្រទេសបានថ្លែងថា កាលពីសប្ដាហ៍មុននេះកញ្ញាបានធ្វើដំណើរ ទៅជួបនឹងរដ្ឋាភិបាលសហគមន៍អឺរ៉ុប ដើម្បីស្នើអោយមានការអន្តរាគមន៍ចំពោះស្ថានការណ៍នយោ បាយនៅកម្ពុជា ។ កញ្ញាបន្តថា តាមរយៈការស្នើឡើងនេះគឺទទួលបានផ្លែផ្កែដែរ ដោយសារសហគមន៍អឺរ៉ុបកំពុងឃ្លាំមើលការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន យ៉ាងយកចិត្តទុកដាក់។
តាមរយៈបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃតី២ ខែតុលា កញ្ញា កឹម មនោវិទ្យា បា នថ្លែងអះអាងថា សហគមន៍អឺរ៉ុបកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា ។ ប្រសិនណាបើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនព្រមកែប្រែស្ថានការណ៍ទាំងនេះទេ ដូចជាការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ ការធ្វើទុកទៅលើសារព័ត៌មានឯករាជ្យនៅកម្ពុជា និងការយាយីដល់កិច្ចការងាររបស់អង្គការសង្គមស៊ីវិលជាដើមនោះ ពួកគេនឹងពិចារណាលើការនាំចេញទីផ្សារកម្ពុជាទៅកាន់សហគមន៍អឺរ៉ុបជាមិនខាន ។
កញ្ញា ថ្លែងបែបនេះ ៖ «សហគមន៍អន្តរជាតិ ជាពិសេសអឺរ៉ុប ដែលបានផ្ដល់ទីផ្សារដល់ប្រទេសកម្ពុជា ទីផ្សារអនុគ្រោះដល់ប្រទេសកម្ពុជា គឺក្នុងគោលបំណងលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ហើយដរាបណាលក្ខខណ្ឌនឹងមិនត្រូវបានគោរពទេ សហភាពអឺរ៉ុបនឹងពិចារណាទៅលើអ្វីដែលសហភាពអឺរ៉ុបបានផ្ដល់អនុគ្រោះពន្ធ» ។
ជំហរមួយទៀតរបស់សហគមន៍អឺរ៉ុបចំពោះកម្ពុជានោះគឺ បើសិនជាកម្ពុជាមិនព្រមកែប្រែស្ថានការណ៍ នយោបាយនាពេលនេះអោយល្អប្រសើរ ជាពិសេសការដោះលែងលោក កឹម សុខា នៅមុនការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ ក្រោយទេនោះ រដ្ឋាភិបាលនៃសហគមន៍អឺរ៉ុបក៏នឹងមិនព្រមទទួលស្គាល់នូវលទ្ធផលបោះឆ្នោតជាដាច់ខាត ៕
ប្រភព ៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
ប្រភពពីវិទ្យុអាស៊ីសេរី ៖ "សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន"
សហភាពអឺរ៉ុបកំពុងឃ្លាំមើលសកម្មភាពដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការមិនមែនរដ្ឋាភិបាល នៅកម្ពុជា។ សហភាពអឺរ៉ុប បញ្ជាក់ថា បើសិនជាលោក ហ៊ុន សែន មិនកែប្រែស្ថានការណ៍នយោបាយឲ្យប្រសើរឡើងវិញទេនោះ គេនឹងពិចារណាលើទីផ្សាររបស់កម្ពុជានៅសហគមន៍អឺរ៉ុប ៕
No comments:
Post a Comment