អន្ទះសា​ស្ល​ឈាម! របស់រដ្ឋាភិបាលតេជោសែនហ៊ុន គឺការទូងស្គរគាស់កកាយរឿងបដិវត្តន៍ពណ៌ ដើម្បីធ្វើបដិវត្តន៍អត្ថឃាតខ្លួនឯង!!-Color Revolution in Cambodia​​ is on a suicide mission. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អន្ទះសា​ស្ល​ឈាម! របស់រដ្ឋាភិបាលតេជោសែនហ៊ុន គឺការទូងស្គរគាស់កកាយរឿងបដិវត្តន៍ពណ៌ ដើម្បីធ្វើបដិវត្តន៍អត្ថឃាតខ្លួនឯង!!-Color Revolution in Cambodia​​ is on a suicide mission.

អន្ទះសា​ស្ល​ឈាម! របស់រដ្ឋាភិបាលតេជោសែនហ៊ុន គឺការទូងស្គរគាស់កកាយរឿងបដិវត្តន៍ពណ៌ ដើម្បីធ្វើបដិវត្តន៍អត្ថឃាតខ្លួនឯង!!-Color Revolution in Cambodia​​ is on a suicide mission.

Share This

អន្ទះសា​ស្ល​ឈាម! របស់រដ្ឋាភិបាលតេជោសែនហ៊ុន គឺការទូងស្គរគាស់កកាយរឿងបដិវត្តន៍ពណ៌ ដើម្បីធ្វើបដិវត្តន៍អត្ថឃាតខ្លួនឯង!!-Color Revolution in Cambodia​​ is on a suicide mission.

អន្ទះសាសារស្លឈាមរបស់រដ្ឋា​ភិបាលតេជោសែនហ៊ុន គឺការទូងស្គរគាស់កកាយរឿងបដិវត្តន៍ពណ៌ ដើម្បីធ្វើបដិវត្តន៍អត្ថឃាតខ្លួនឯង! ព្រោះនេះជាការខិតខំប្រឹងបង្រៀនប្រជាពលរដ្ឋខ្មែរអោយកាន់តែយល់ដឹងអំពីបដិវត្តន៍ ហើយអ្នកត្រូវសារស្លឈាមនេះ ក៏គឺរដ្ឋាភិបាលតេជោខ្លួនឯងទៅវិញទេ! ។

បើនិយាយតាមចរន្តនៃប្រជាពលរដ្ឋខ្មែរ គ្មានប្រជាពលរដ្ធខ្មែរណាមួយនាក់ ចង់ផ្តួលរដ្ឋាភិបាលតោជោកុយទេ ប៉ុន្តែប្រជាពលរដ្ឋខ្មែរចង់តែផ្លាស់ប្ដូរមេដឹកនាំដូចតេជោសែនកុយនិង បក្សពួករបស់តេជោកុយចោលតែប៉ុណ្ណោះ! ព្រេាះពួកអស់លោកទាំងនោះក្បាលកញ្ចាស់ ថែមខួរក៏ផ្ទុកពេញដោយបញ្ញាព្រៃ ធ្វើការចេះតែប្រើហិង្សាវាយប្រហារ និងបឺតជញ្ជក់ឈាមប្រជាពលរដ្ឋម្យ៉ាង គ្មានចេះអ្វីក្រៅពីនេះឡើយ ដូចនេះហើយ បានជាប្រជាពលរដ្ធខ្មែរត្រូវការចង់ឃេីញការផ្លាស់ប្តូរទៅរកវិជ្ជមាន ដោយការទម្លាក់របបតិរច្ឆានតេជោសែនចោល តាមសំឡេងឆ្នោតម្យ៉ាង។


រូបបង្ហាញពី​បដិវត្តន៍​ផ្កា​ទូលីប នៅ​ប្រទេស​កៀហ្ស៊ីស្តង់ នៅ​ក្នុង​វីដេអូ​មួយ​វីដេអូឯកសារ «តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែនរឺទេ ?» ផលិតដោយ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (រូបថត​ទាញ​ចេញ​ពី​គេហទំព័រ Youtube របស់ PRESS OCM) 

ប្រភពព័ត៌មានពីវិទ្យុវីអូអេខ្មែរ បានចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ រដ្ឋាភិបាល​កម្ពុជា​​ផលិត​វីដេអូ​ស្តីពី​បដិវត្តន៍​ពណ៌​​​ចោទ​បក្ស​ប្រឆាំង ​និង​ប្រទេស​ផ្តល់​ជំនួយ 

វីដេអូ​មួយ​ស្តីពី​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​​​​ទូរទស្សន៍​​ក្នុង​ស្រុក​ស្ទើរតែ​​​ទាំងអស់​នៅ​ដើម​សប្តាហ៍​នេះ ​ដោយ​ចោទ​ថា ​លោក​ ​កឹម សុខា​ ​និង​លោក ​សម រង្ស៊ី​ ដឹកនាំ​បដិវត្តន៍​នេះ​ហើយ​សហ​រដ្ឋ​អាមេរិក​​នៅ​ពីក្រោយ។

ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​កម្ពុជាបាន​ផ្សព្វផ្សាយ​វីដេអូស្តីពីបដិវត្តន៍ពណ៌​តាមបណ្តាប្រទេសផ្សេងៗ​ លើ​កញ្ចក់​ទូរទស្សន៍ក្នុងស្រុក​ជាច្រើន ​ហើយ​អះអាង​ថា​ ​បដិវត្តន៍ពណ៌​បានកើត​មាននៅកម្ពុជា​តាំងពីឆ្នាំ២០១៣​ ​ដោយ​មាន​សហ​រដ្ឋអាមេរិក​ជាអ្នក​ផ្តើម​គំនិត ​និង​នៅ​ពី​ក្រោយ​បដិវត្តន៍​ពណ៌​ទាំង​នោះ ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​


វីដេអូ​ឯកសារ​នេះមាន​ចំណង​ជើង​ថា​ ​«តើ​កម្ពុជា​ពិត​ជា​កើត​មាន​បដិវត្តន៍​ពណ៌​តាម​គំរូ​បដិវត្តន៍​ពណ៌​នៅ​តាមបណ្តា​ប្រទេស​ក្នុង​ពិភពលោក​មែន ឬ​ទេ?»។​ ​វីដេអូនេះ​ផលិតដោយ​អង្គភាព​ព័ត៌មាន​ ​និងប្រតិកម្ម​រហ័ស​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នេះ​ត្រូវបាន​ចាក់ផ្សាយតាមគ្រប់ទូរទស្សន៍ក្នុងស្រុក​ ​នៅយប់ថ្ងៃ​ទី​២៣​ ​ខែតុលា​ ​ឆ្នាំ២០១៧​ ដែល​ជា​ថ្ងៃ​ខួប​ទី២៦​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីស។​

(វីដេអូឯកសារ «តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌ នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែនរឺទេ ?» មានរយៈពេល ៤៦នាទី និង ៥១វិនាទី ផលិតដោយ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ថ្ងៃទី២៣ តុលា ២០១៧)

វីដេអូ ដែល​មាន​រយៈពេល៤៦នាទី​ ​និង​៥១​វិនាទី​នោះ​ បាន​រៀប​រាប់​ពី​មូលហេតុ​ ​និង​វិនាស​កម្ម​ផ្សេងៗ​នៃ​បដិវត្តន៍​ពណ៌​ក្នុង​ប្រទេស​ស៊ែប៊ី​ ​ប្រទេស​ស៊ីរី​ ​(អារ៉ាប់​ស្ព្រីង)​ ​បដិវត្តន៍​ពណ៌​ ​នៅ​ប្រទេស​អ៊ុយ​ក្រែន​ ​បដិវត្តន៍​ផ្កាទូលីប​ ​នៅ​ប្រទេស​កៀរហ្ស៊ី​ស្តង់​ ​និង​បដិវត្តន៍​ពណ៌​នៅ​ប្រទេស​លីប៊ី​ជាដើម​ ​ហើយថា​ ​សហ​រដ្ឋ​អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​បដិវត្តន៍​ពណ៌​ទាំងអស់​នោះ។​

វីដេអូ​ដដែល​ក៏បាន​រៀបរាប់​ថា​ ​កម្ពុជា​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​ឆ្នាំ​២០១៣​ ក្រោយ​ការ​បោះ​ឆ្នោតថ្នាក់​ជាតិ​ ​ក្រោម​រូបភាព​នៃ​ការ​ធ្វើ​បាតុកម្ម ​បដិវត្តន៍​ពណ៌​ខ្មៅ​ ​ដោយ​មាន​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​ ​និង​ពណ៌ផ្កាឈូក​របស់​គណបក្ស​ប្រឆាំង​ ​ដែលមាន​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ជា​អ្នកដឹកនាំ​ ដោយមានអង្គការមិនមែន​រដ្ឋាភិបាល​របស់​សហ​រដ្ឋ​អាមរិកជាច្រើន​ជា​អ្នក​គាំទ្រ។​ ​វីដេអូ​នោះ​បញ្ជាក់​ថា ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មាន​រូប​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​បដិវត្តន៍​ពណ៌​ក្នុង​ប្រទេស​ទាំង​នោះ​តាម​រយៈការ​ប្រើប្រាស់​សញ្ញា​កណ្តាប់​ដៃ​ ​ការ​តវ៉ា​បែប​អហិង្សា ​ការ​ប្រើ​សង្គ្រាម​ចិត្តសាស្រ្ត​លើកម្លាំង​មានសមត្ថកិច្ច ​ការធ្វើ​បាតុកម្មស្រែក​ទាមទារ​ឲ្យ​មេដឹកនាំ​ចុះ​ចេញ​ពី​តំណែង​ជាដើម។​


ទោះ​ជាយ៉ាង​ណា​ ​វីដេអូ​នោះ​បាន​ផ្សាយ​ថា ​បដិវត្តន៍ពណ៌​នៅ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​បង្រ្កាបទាន់​ពេល​ដោយ​រដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។


លោក​ ​ទិត សុធា​ ​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័ស​ ​សុំ​មិនធ្វើ​អត្ថាធិប្បាយ​លម្អិត​ពាក់​ព័ន្ធ​នឹង​វីដេអូ​ដែល​ផ្សាយ​តាម​បណ្តា​ទូរទស្សន៍​ទាំង​នោះ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃអង្គារថា​ ​រដ្ឋាភិបាល​បានផ្សព្វផ្សាយវីដេអូ​បង្ហាញ​ពី​បដិវត្តន៍​ពណ៌​នោះក្នុង​គោល​បំណង​ចង់​បង្ហាញឲ្យ​ប្រជា​ពលរដ្ឋ​បាន​យល់​ និង​ដឹង​ពី​វិនាសកម្ម​ដែល​កើតឡើង​ដោយ​សារ​បដិវត្តន៍​ពណ៌។​


លោក​ ​ទិត សុធា​ បញ្ជាក់​ថា៖​

«សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ពិចារណា​ថា​ តើ​យើង​ត្រូវ​ជ្រើស​រើស​យក​សន្តិភាព​ ​ឬ​មួយក៏​ត្រូវ​ចូលរួម​សកម្មភាព​បដិវត្តន៍​ពណ៌​ដើម្បី​ឲ្យ​កើត​មាន​សង្រ្គាម។​ ​នេះ​គឺជា​ការ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិចារណាដោយ​ខ្លួន​ឯង»។​

ទន្ទឹម​នឹង​វីដេអូ​ស្តីពី​បដិវត្តន៍​ពណ៌ប្រវែង​៤៦​នាទី​នោះ​ គេ​ឃើញ​មាន​ឯកសារ​កម្រាស់​ជិត​៧០​ទំព័ររបស់នគរបាល​ជាតិ​ស្តីពី​បដិវត្តន៍​ពណ៌​មួយ។​ ​ឯកសារ​ដែលទើបបែក​ធ្លាយ​នា​ពេល​ថ្មីៗ​នេះក៏​បាន​បង្ហាញ​ពី​ជំនឿ​របស់​រដ្ឋាភិបាល​ដែល​ថា​ ​ផែន​ការ​បដិវត្តន៍​ពណ៌​នេះ​គឺ​មាន​ការ​ចូលរួម​ពី​ធនាគារ​ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ក្រុមហ៊ុន​ធំៗ​បន្ថែម​ពី​លើ​គណបក្ស​សង្គ្រោះ​ជាតិ ​សហ​រដ្ឋ​អាមេរិក​ អង្គការ USAID​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត។​


ទោះយ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​David Josar​ ​អ្នកនាំ​ពាក្យ​រង​នៃស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា បាន​ច្រាន​ចោល​ការ​លើកឡើង​របស់​រដ្ឋាភិបាល​ក្នុង​វីដេអូ​នោះ។​


លោក​បាន​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​អេឡិចត្រូនិច​ ​ឬ​អ៊ីមែ​ល​ក្នុង​ន័​យ​ដើម​ថា៖​


«សហ​រដ្ឋ​អាមេរិក​បាន​និង​នៅ​តែ​ជា​មិត្ត​ល្អ​របស់​ប្រទេស​កម្ពុជា។​ ​ហើយ​យើង​បន្ត​ធ្វើជា​ដៃគូ​ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ជំរុញ​ការអប់រំ​ កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​រឹងមាំ ​និង​ធ្វើ​ឲ្យ​ការ​ថែទាំ​សុខ​ភាព​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។​ គ្មាន​ផ្លូវ​ដែល​យើង​ធ្វើការបង្កើត​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ បដិវត្តន៍​ពណ៌​ ​ឬ​ក៏​បដិវត្តន៍​ណាមួយ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ»។​

ចំណែក​អ្នកស្រី​ ​មូរ សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​កាល​ពី​ដើម​ខែ​តុលា​នេះ​ ​បាន​ប្រាប់​ ​VOA​ ​ពី​បរទេស​មក​ថា ​សកម្មភាព​នៃ​ការ​ទាមទារឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​កន្លង​មក​ ​គឺជា​ការ​ចង់បាន​របស់​ប្រជា​ពលរដ្ឋ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​ការ​បោះឆ្នោត​ ​មិនមែន​ជា​សកម្មភាព​បដិវត្តន៍​ពណ៌​ដូច​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នោះ​ទេ។

អ្នកស្រី​ ​មូរ សុខហួរ បញ្ជាក់​ថា៖​

«ទាំងអស់​នេះ​គឺ​ជាការ​កាត់​ត​វីដេអូ​ដើម្បី​បំពេញ​ផែនការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​នៅ​ក្នុង​ការ​ឲ្យ​ប្រជា​ពល​រដ្ឋ​ ​សាធារណជន​យល់​ច្រឡំ​ថា​ មាន​បដិវត្តន៍​ពណ៌។​ ​ប្រជា​ពលរដ្ឋ​បី​លាន​នាក់​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៣​ ​ដូច្នេះ​លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រួច​ទៅ​ហើយ​តាម​រយៈ​ការ​បោះឆ្នោត ​មិនមែន​បដិវត្តន៍​ពណ៌​ទេ»
។​

ឯក​សារ​របស់នគរបាល​ជាតិ​ស្តីពី​បដិវត្តន៍​ពណ៌​កម្រាស់​ជិត​៧០​ទំព័រ​នោះ​ ​ក៏​បាន​បញ្ជាក់​ពី​ឈ្មោះ​ស្ថាប័ន ​អង្គការជាតិ​ ​និង​អន្តរជាតិ​ជាង​៣០០​ស្ថាប័ន ដែល​រដ្ឋាភិបាល​សង្ស័យកំពុង​ធ្វើ​សកម្មភាព​តាម​រយៈ​ការ​រុញ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​កើត​ឡើង​ក្នុង​គោល​បំណង​ផ្តួល​រដ្ឋាភិបាល។​

ឯកសារ​នោះ​បញ្ជាក់​ថា​ ​មាន​អង្គការ​អន្តរជាតិ​ចំនួន​៤៩ ​ដែល​រដ្ឋាភិបាល​កំពុង​កត់​សម្គាល់​ រួមមាន​អង្គការ​ ​USAID​ ​អង្គការ​ ​DCA/CA IRI, Peace Corps, ACILS និង ​CANVAS ​ជាដើម។ ​ចំណែក​អង្គការ​ក្នុង​ស្រុក​មាន​២៥០​ស្ថាប័ន ​ហើយសហព័ន្ធ​សហជីព​ចំនួន​១១​ជា​មុខ​សញ្ញា​ផង​ដែរ។​ ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​VOA, RFA,​ ​VOD ​វិទ្យុ​សារិកា​ វិទ្យុ​សំបុក​ឃ្មុំ​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិកបណ្តាញ​ទំនាក់​ទំនង​សង្គមជាដើម​ក៏​ត្រូវ​បាន​រដ្ឋាភិបាលចោទ​ថា​ ​កំពុង​រិះគន់​ប្រឆាំង​រដ្ឋា​ភិបាល។​

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យក្រសួង​មហា​ផ្ទៃ​លើក​ឡើង​ថា ​អង្គការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រក​ឃើញ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ នឹង​ត្រូវ​ស្ថិត​ក្នុង​ការ​ឃ្លាំមើល។​ លោក​បន្ថែម​ថា ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាម​ច្បាប់ ​ប្រសិន​បើ​ពួកគេ​នៅ​បន្ត​សកម្មភាពពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ទាំង​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​


«យើង​គ្រាន់​តែ​មើល​សកម្មភាព​បន្ត​ទៅ​ទៀត។​ ហើយ​កន្លង​មក​យើង​ឃើញ​ថា​ វា​អីចឹង​មែន ​ប៉ុន្តែ​បើ​ថា​គ្នា​បាន​ប្រព្រឹត្ត​ខុស​អី​ចឹង​ហើយ ​យើង​កុំ​ទាន់​ចាប់​ទោស​អូស​ដំណើរ​គ្នា​អី​ភ្លាម​ ព្រោះ​ជួន​កាល​គ្នា​មិន​ទាន់​យល់»
។​

មុន​ពេល​វីដេអូ​ ​និង​ឯកសារ​ស្តីពី​បដិវត្តន៍​ពណ៌​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​គេ​ឃើញ​កងកម្លាំង​ចម្រុះរបស់​រដ្ឋាភិបាល​កម្ពុជាបាន​ទទួល​ការ​ហ្វឹក​ហាត់​ជាច្រើន​លើក​ពី​វៀតណាម ​ក្នុង​ការ​បង្រ្កាប​រាល់​ការ​ធ្វើ​បាតុកម្ម​នានា។​ ចំណែក​ក្រុម​មេ​បញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ ​ទាំង​ជើង​ទឹក​ ​និង​ជើង​គោកប្រកាស​ថា​ ​ពួកគេ​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​និង​ត្រៀម​កម្ចាត់​អ្នក​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោក​ ​អ៊ា សុផល ​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា​ ​«ការពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ ​វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទន់​ខ្សោយ»​ ​បាន​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិច​ ​ឬ​អ៊ីមែល​ថា​ វីដេអូ​ដែល​រដ្ឋាភិបាល​បាន​ផ្សាយ​នោះ​បាន​បង្ហាញ​ពី​ការ​យល់​ច្រឡំ​ពី​មូលហេតុ​ ឫស​គល់​នៃ​បដិវត្តន៍​ពណ៌។​ ​លោក​បន្ថែម​ថា​ ​វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ដែល​រដ្ឋាភិបាល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​បដិវត្តន៍​ពណ៌។​

លោក​ ​អ៊ា សុផល​ ​បន្ថែម​ថា​ ជា​ធម្មតា ​អ្នកកាន់​អំណាច​តែង​មើល​ឃើញ​ថា​ អ្នក​ឯ​ទៀតជា​មនុស្ស​អាក្រក់ ​ហើយ​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ខ្លាច​ស្រមោល​របស់​ខ្លួនឯង ​និង​ខ្លាច​មាន​ការផ្លាស់ប្តូរ​ជោគ​វាសនារបស់​ពួកគេ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ការ​បង្ហាញ​ពី​ឥរិយាបថ​ព្រួយ​បារម្ភ​ពី​បដិវត្តន៍​ពណ៌​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ទាំង​នេះបព្ជាក់​ថា ​ហេតុអ្វី​បាន​ជា​ពួកគេ​កំពុង​ធ្វើ​គ្រប់​បែបយ៉ាង​ដែល​អាច​ទៅ​រួច»
។​

ក្នុងពេល​ថ្មីៗ​នេះ​ ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ទាំង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ព្រមទាំង​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​ តែង​វាយ​ប្រហារ​សហ​រដ្ឋអាមេរិក​ ​អំពី​រឿង​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ក្នុង​សង្គ្រាម​អាមេរិក​ និងវៀតណាម​ ​និង​ថា​ អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​កំពុង​កាន់​អំណាច​អស់​រយៈពេល​ជាង​៣០ឆ្នាំ។​ ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ គឺលោក ​William Heidt​ ​កាលពី​ថ្ងៃទី​១២ ​ខែ​កញ្ញា ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ​ដោយពន្យល់​ថា​ វា​ជាការ​ចោទ​ប្រកាន់​ដែលមិន​មាន​ភស្តុតាង​ច្បាស់លាស់​ ​ឬ​មិន​គួរ​ឲ្យ​ទុក​ចិត្ត។​

ការ​ចោទ​អាមេរិក​ជា​បន្ត​បន្ទាប់​នេះ​កើតឡើង​ក្រោយ​ពេល​ដែល​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ ​ដោយ​ចោទ​ថា ​លោក​បាន​រៀបចំ​ផែន​ការ​សម្ងាត់ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។ ​បន្តិច​ក្រោយ​ពីមានការ​ចោទ​លោក​ ​កឹម សុខា​ ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​សុំឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​ដែល​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ​ប្រមាណ​ជា​ ៤៥​ភាគរយ​ទូទាំង​ប្រទេស​នេះ​ មាន​ជាប់​ពាក់ព័ន្ធ​នឹងអំពើ​ក្បត់ជាតិ​ដូចគ្នា។


ចំណែក​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅប្រទេសបារាំងក្រោយ​រង​បណ្តឹង​របស់​លោក​ ​ហ៊ុន សែន​ ​និង​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ជាច្រើន​ករណី​ ​ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ផង​ដែរ​ ​តាម​រយៈ​វីដេអូ​ដែល​លោក​ថ្លែង​ទៅកាន់​អ្នក​គាំទ្រនៅ​ឯ​សហ​រដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​២០១១៕















ប្រភព ៖ វីអូអេខ្មែរ 

No comments:

Post a Comment