មហិច្ឆតារបស់មនុស្ស ដោយ យ៉ែម ប៉ុញ្ញាឫទ្ធិ - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Yem+Ponhearith+%25283%2529

មហិច្ឆតារបស់មនុស្ស ដោយ យ៉ែម ប៉ុញ្ញាឫទ្ធិ

Share This

មហិច្ឆតារបស់មនុស្ស ដោយ យ៉ែម ប៉ុញ្ញាឫទ្ធិ

មហិច្ឆតា តែងតែមានសម្រាប់មនុស្សគ្រប់រូប ក៏ប៉ុន្តែការអប់រំទាំងផ្លូវលោកទាំងផ្លូវធម៌ តែងតែពន្យល់ណែនាំ ឱ្យចេះគិតពិចារណា ប្រកបដោយសតិសម្បជញ្ញៈ និងបែបលក្ខណៈបរមត្ថវិជ្ជា និងតក្កវិជ្ជាទៀតផង។ មហិច្ឆតានយោបាយ ចង់មានចង់បាន រឹតតែតម្រូវឱ្យមានលក្ខណៈសម្បត្តិនេះទៅទៀត។

មហិច្ឆតា ចង់មានចង់បាន តែមិនត្រូវញុះញង់ លាបពណ៌ ជេរប្រមាថ បំបែកបំបាក់សង្គមជាតិ ដើម្បីបំពេញបំណង និងមហិច្ឆតាផ្ទាល់ខ្លួននោះទេ ហើយត្រូវចៀសវាងដល់លក្ខណៈហួសហេតុ ពីព្រោះប្រជាពលរដ្ឋលោកយល់ លោកដឹង លោកឃើញ លោកឮ លោកសម្រេច។

មហិច្ឆតា មានដែនកំណត់ ទាំងក្នុងក្រុមគ្រួសារ ទាំងក្នុងស្ថាប័នឯកជន ឬរដ្ឋ ទាំងក្នុងសង្គមនយោបាយ។ មានតែយើងជាខ្មែរចេះគោរពគ្នា ស្រឡាញ់គ្នា រួបរួមគ្នាកែលម្អភាពអសកម្ម គោរពផ្ដល់តម្លៃគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា អនុវត្តវប្បធម៌សន្ទនា ពង្រឹងឯកភាពជាតិ ថែរក្សាស្ថិរភាព សន្តិភាព កសាងស្រុកវិញ។


ប្រភព ៖ Yem Ponhearith
Yem+Ponhearith+%25281%2529

Comment Using!!

No comments:

Post a Comment

Pages